សិស្សសាលាវិទ្យាល័យឯកទេស ង្វៀងធៀនថាញ់ ចូលរួមពិធីបវេសនកាល
ស្ថិតនៅពិធីបវេសនកាលនៃសាលាវិទ្យាល័យឯកទេស ង្វៀងធៀនថាញ់ សមមិត្ត ង្វៀងថាញ់តឹម សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត លេខាគណៈកម្មាធិការបក្សទីក្រុងត្រាវិញ សមមិត្ត ង្វៀងហ្វិញធៀន សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ប៊ូយក្វាងហ្វី អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាបក្សខេត្ត។ល។ អញ្ជើញចូលរួមនិងជូនពរសាលា។
លោកគ្រូ ង្វៀងហ្វឹកផុង ចាងហ្វាងសាលាបានឲ្យដឹង ឆ្នាំសិក្សា ២០២២-២០២៣ ជាមួយការសាមគ្គីភាព ខិតខំប្រឹងប្រែងឈានឡើងរបស់លោកគ្រូ អ្នកគ្រួនិងសិស្សានុសិស្ស សាលាវិទ្យាល័ឯកទេសង្វៀងធៀនថាញ់ ទទួលបានស្នាដៃលេចធ្លោជាច្រើនគួរឲ្យកត់សម្កាល់ ជាមួយនឹងពានរង្វាន់សិស្សឆ្នើមថ្នាក់ជាតិចំនួន ៦ រង្វាន់ សិស្សឆ្នើមថ្នាក់ខេត្តចំនួន ៩៨ រង្វាន់ មេដាយចំនួន ២៥គ្រឿង នៅក្នុងការប្រកួតកីឡាអូឡាំពិកថ្ងៃទី ៣០ ខែមេសា ក្នុងនោះមានមេដាយមាសចំនួន ៥គ្រឿង ទទួលបានជ័យលាភីលេខ១ ទូទាំងក្រុមនៅសម័យប្រឡងស្រាវជ្រាវបច្ចេកវិទ្យាថ្នាក់ខេត្ត មាន១គម្រោងការចូលរួមថ្នាក់ជាតិទទួលបានរង្វាន់លេខ៤។ ថ្នាក់ទី១០ មាន៨៩% នៃសិស្សានុសិស្សជាប់ចំណាត់ថ្នាក់ល្អ ថ្នាក់ទី១១ និង១២ មាន៨២% នៃសិស្សានុសិស្សជាប់ចំណាត់ថ្នាក់ធុនល្អបំផុត។ អត្រាបញ្ចប់ការសិក្សាគឺ ១00% ។
ឆ្នាំសិក្សា២០២៣-២០២៤ សាលាទទួលសិស្សថ្នាក់ទី១០ ចំនួន២៩៦នាក់ វគ្គទី៣២។ បច្ចុប្បន្នសាលាមានសិស្សចំនួន៨៤៦នាក់។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ជូនរង្វាន់ដល់សិស្សទទួលបានជ័យលាភីលេខ១
នៃថ្នាក់ឯកទេសនៅក្នុងសម័យប្រឡងជម្រើសសិស្សដើមឆ្នាំសិក្សា ២០២៣-២០២៤
នៅក្នុងពិធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន និងលេខាគណៈកម្មាធិការបក្សទីក្រុងត្រាវិញ ង្វៀងថាញ់តឹម បានជូនរង្វាន់ដល់សិស្សទទួលបានជ័យលាភីលេខ១នៃថ្នាក់ឯកទេសនៅក្នុងសម័យប្រឡងជម្រើសសិស្សដើមឆ្នាំសិក្សា ២០២៣-២០២៤។
នៅក្នុងឱកាសបវេសនកាលឆ្នាំសិក្សាថ្មីនេះដែរ សមមិត្ត ប៊ូយក្វាងហ្វី បានរួមវិភាគទានចូលក្នុងមូលនីធិអាហារូបករណ៍ជំនួយកម្លាំងទៅសាលានៃសាលាវិទ្យាល័យឯកទេស ង្វៀងធៀនថាញ់ ប្រាក់ចំនួន១០លានដុង សមមិត្ត ង្វៀងហ្វិញធៀនរួមវិភាគទានទឹកប្រាក់ចំនួន១០លានដុង។ល។ នៅក្នុងពិធី មានសិស្ស ៩នាក់មានស្ថានភាពគ្រួសារជួបលំបាកបានទទួលអាហារូបករណ៍ជំនួយកម្លាំងទៅសាលា ក្នុងមួយចំណែកមានតម្លៃ១លានដុង។ ក្រៅពីនោះ ធនាគារ Vietcombank ជូនអាហារូបករណ៍៥ចំណែក(១លានដុង/ចំណែក) អតីតសិស្សវគ្គទី ៦របស់សាលា ជូនអាហារូបករណ៍ ១០ចំណែក(១,៥លានដុង/ចំណែក)។
លោកគ្រូ គីមចាន់តាណា ចាងហ្វាងសាលា សាលាអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញទូងស្គរ
បវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤
ស្ថិតនៅសាលាអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ ចូលរួមពិធីបវេសនកាលមានសមមិត្ត គាងក្វឹង សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ថាច់យឺ អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញពេញសមត្ថភាពវៀតណាមប្រចាំនៅប្រទេសកម្ពុជា អ្នកស្រី សឺនធីអាញ់ហុង អតីតអនុលេខាគណៈកម្មាធិការបក្សខេត្ត។ល។
ថ្លែងយោបល់នៅពិធី លោកគ្រូ គីមចាន់តាណា ចាងហ្វាងសាលាបានឲ្យដឹង ឆ្នាំសិក្សា២០២២-២០២៣ សាលាទទួលបានស្នាដៃជាច្រើនដូចជា៖ រង្វាន់លេខ២នៃពិធីប្រកួតប្រណាំងកីឡាការការពារជាតិ រង្វាន់លើកទឹកចិត្តថ្នាក់ជាតិនៃការប្រកួតប្រជែងព័ត៌មានយុវជន ២០ រង្វាន់សម្រាប់សិស្សពូកែថ្នាក់ខេត្ត។ល។ ឆ្នាំសិក្សាថ្មីនេះ សាលាមានសិស្សសរុប ៤០៨ នាក់ នៅទាំង ៣ ថ្នាក់។
នៅក្នុងពិធី អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត កាងក្វឹង បានផ្តល់ជូនអាហារូបករណ៍៥ចំណែក (៥០០.០០០ដុង/ចំណែក) ជូនប្អូនៗទទួលបានរង្វាន់លើកទឹកចិត្តក្នុងការប្រកួតប្រជែងព័ត៌មានយុវជនថ្នាក់ជាតិ ជ័យលាភីលេខ១សម័យប្រឡងជម្រើសសិស្សថ្នាក់ទី ១០ ធនាគារ Vietcombank ជូនអាហារូបករណ៍ ១០ចំណែក(៥០០.០០០ដុង/ចំណែក) ជូនប្អូនៗមានស្ថានភាពជួបលំបាកឈានឡើងក្នុងការសិក្សា។
សមមិត្ត គាងក្វឹង សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តជូនអាហារូបករណ៍ដល់ប្អូនៗ
ឆ្នាំសិក្សា ២០២៣-២០២៤ ត្រាវិញមានសិស្សានុសិស្សជាង ២១៥.០០០នាក់នៅក្នុងមូលដ្ឋានអប់រំចំនួន ៤៣១កន្លែង ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ។
ជាមួយប្រធានបទឆ្នាំសិក្សា «សាមគ្គី វិន័យ ច្នៃប្រតិដ្ឋ បន្តការផ្លាស់ថ្មី លើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាល» ផ្នែកអប់រំត្រាវិញបានដាក់ចេញភារកិច្ចសំខាន់ៗចំនួន១១យ៉ាង ដើម្បីលើកកម្ពស់គុណភាពអប់រំនៅគ្រប់លំដាប់ថ្នាក់សិក្សា។
ទន្ទឹមនឹងនោះ ដើម្បីរៀបចំសម្ភារៈ និងបរិក្ខារសម្រាប់សកម្មភាពបង្រៀន និងរៀនឱ្យបានល្អក្នុងឆ្នាំសិក្សាថ្មីនេះ មន្ទីរអប់រំ និងបណ្តុះបណ្តាល បានធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត បែងចែកថវិកាសម្រាប់វិនិយោគសាងសង់ថ្មី និងជួសជុលសាលារៀន បន្ទប់រៀនឱ្យស្របតាមបទប្បញ្ញត្តិ។ បច្ចុប្បន្នខេត្តទាំងមូលមានបន្ទប់រៀន និងបន្ទប់មុខងារចំនួន ៨.១៧៨បន្ទប់។ ក្នុងនោះមានបន្ទប់រៀនរឹងមាំជាង ៧.៦០០បន្ទប់ ស្មើអត្រាជាង ៩២%; បន្ទប់ពាក់កណ្តាលរឹងមាំចំនួន ៥៧៧ និងមិននៅមានបន្ទប់រៀនបណ្តោះអាសន្នទៀតមានបន្ទប់រៀនមុខវិជ្ជាចំនួន ៥៨៨បន្ទប់ និងបន្ទប់សម្រាប់បម្រើសិក្សាចំនួន ១.១៦៣បន្ទប់ កើនឡើងជាង ២២០បន្ទប់ធៀបនឹងឆ្នាំសិក្សាមុន៕
ភឿងអាន-ង៉ឹនឡិញ-មិញទ្រី