22/09/2023
អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិណុងឌឹកត្វឹង ជួបសំណេះសំណាលជាមួយតំណាងអ្នកមានប្រជាប្រិយភាពខេត្តត្រាវិញ
កាលពីថ្ងៃទី ១៩ ខែកញ្ញា ស្ថិតនៅនឹងទីស្នាក់ការគណៈកម្មាធិការជនជាតិ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិណុងឌឹកត្វឹងទទួលបដិសណ្ឋារកិច្ចស្និទ្ធស្នាលក្រុមប្រតិភូតំណាងអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិចខេត្តត្រាវិញក្នុងឱកាសក្រុមប្រតិភូធ្វើដំណើរចេញទៅទស្សនាកិច្ចជាក់ស្តែងនៅនឹងបណ្តាខេត្តភាគខាងជើង និងរដ្ឋធានីហាណូយ។
អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិណុងឌឹកត្វឹង ជូនអំណោយជាអនុស្សាវរីយ៍របស់គណៈកម្មាធិការជនជាតិដល់បណ្តាតំណាង
ក្រុមប្រតិភូតំណាងអាស្រ័យលោកថាច់មុនី អនុប្រធានគណៈជនជាតិខេត្ត ត្រាវិញធ្វើជាប្រធានក្រុម។ ចូលរួមពិធីជួបជុំមានបណ្តាតំណាងថ្នាក់ដឹកនាំបណ្តានាយកដ្ឋាន អង្គភាព ស្ថិតក្រោមឱវាទគណៈកម្មាធិការជនជាតិ។
របាយការណ៍ជូនអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិណុងឌឹកត្វឹ ងអំពីស្ថានភាពតំបន់ជនជាតិភាគតិចក៏ដូចជាលទ្ធផលផ្សព្វផ្សាយបណ្តាគោលនយោបាយជនជាតិរបស់ត្រាវិញក្នុងរយៈពេលកន្លង អនុប្រធានគណៈជន ជាតិខេត្តត្រាវិញថាច់មុនីបានឱ្យដឹងថា៖ ត្រាវិញគឺជាខេត្តឆ្នេរសមុទ្រ ដោយមានចំនួនមនុស្សរាយជាង ១,១ លាននាក់ ក្នុងនោះជនជាតិកិញស្រូបយកអត្រា ៦៧,៧៦% ជនជាតិខ្មែរស្រូបយកអត្រា ៣១,៥៣% ជនជាតិចិនស្រូបយកអត្រា ០,៦៦% និងជនជាតិផ្សេងៗស្រូបយកអត្រា ០,០៥%។ ក្នុងទូទាំងខេត្តមានមូលដ្ឋានសាសនា ៣៧៣ កន្លែង ក្នុងនោះ វត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរចំនួន ១៤៣ វត្ត ជាមួយនឹងព្រះសង្ឃបួសរៀនប្រមាណ ៣.៣៧១ ព្រះអង្គ។
ក្នុងបណ្តាឆ្នាំកន្លងហើយ ដោយបានការយកចិត្តទុកដាក់ ការប្រមូលផ្តុំកម្លាំងវិនិយោគរបស់រដ្ឋ ស្ថានភាពជីវភាព ផលិតក្នុងតំបន់ជនជាតិភាគតិចខេត្តត្រាវិញមានការវិវឌ្ឍន៍យ៉ាងសកម្ម។ ជីវភាពបណ្តាជនជាតិ អ្នកមានប្រជាប្រិយភាពតែងពង្រីកល្អតួនាទីធ្វើជាទីបង្អែកដ៏ទំនុកចិត្ត ធ្វើជាគំរូក្នុងការអនុវត្តន៍គោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ និងបណ្តាសេចក្តីកំណត់របស់មូលដ្ឋាន។ សកម្មចូលរួមជ្រោមជ្រែង ឧបត្ថម្ភគ្នាក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកកាត់បន្ថយភាពក្រីក្រ ចូលរួមកសាងជនបទថ្មី និងបណ្តាកិច្ចចលនា ចលនាប្រឡងប្រណាំងស្នេហាជាតិនៅនឹងមូលដ្ឋាន។ ស្ថិតក្នុងបរិយាកាសដ៏ស្និទ្ធស្នាលរបស់ពិធីជួបជុំនេះ បណ្តាតំណាងអ្នកមានប្រជាប្រិយភាពសម្តែងនូវក្តីរីករាយពេលដែលបានចេញទៅទស្សនាកិច្ចរដ្ឋធានីហាណូយ និងចូលមកសួរសុខទុក្ខគណៈកម្មាធិការជនជាតិ ហើយបានអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិណុងឌឹកត្វឹងទួទួលបដិសណ្ឋារកិច្ចដ៏ស្និទ្ធស្នាល។ បណ្តាតំណាងអ្នកមានប្រជាប្រិយភាពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងគណៈកម្មាធិការជនជាតិដល់ជីវភាពជនជាតិភាគតិចខេត្តត្រាវិញនិយាយរួម អ្នកមានប្រជាប្រិយភាពរបស់ខេត្តនិយាយដោយឡែកដែលឆ្លងតាមរយៈ ការផ្សព្វផ្សាយបណ្តាកម្មវិធី គោលនយោបាយជនជាតិមានប្រសិទ្ធភាពជាក់ស្តែង។
បណ្តាតំណាងក៏បានជូនយោបល់ គោលបំណងប្រាថ្នា សេចក្តីសង្ឃឹចំពោះបក្ស រដ្ឋាភិបាល និងគណៈកម្មាធិការជនជាតិដើម្បីបន្តមានគោលនយោបាយយកចិត្តទុកដាក់វិនិយោគដល់តំបន់ជនជាតិភាគតិចខេត្តត្រាវិញជាងទៀត។ យកចិត្តទុកដាក់ដល់រចនាការគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាព លើកទឹកចិត្តបង្កការងារធ្វើជូនពលករជនជាតិភាគតិច និងកូនប្អូនជនជាតិភាគតិចក្រោយពីបានចេញសាលា។
មានយោបល់ក្នុងពិធីជួបជុំនេះ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិណុងឌឹកត្វឹងបានកំណត់ត្រា និងវាយតម្លៃខ្ពស់ចំពោះបណ្តាការខិតខំពុះពារ បញ្ចេញកម្លាំងរួមវិភាគទានរបស់កងជួរអ្នកមានប្រជាប្រិយភាពទៅក្នុងតំបន់ជនជាតិភាគតិចខេត្តត្រាវិញ។
អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិសង្ឃឹមថាអ្នកមានប្រជាប្រិយភាពរបស់ខេត្តគប្បីបន្តពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីរបស់ខ្លួនទៅក្នុងការងារផ្សព្វផ្សាយ ចលនា ណែនាំជនរួមជាតិអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសទៅក្នុងការផលិត អំពាវនានចលនាធ្វើសប្បុរសធម៌ឧបត្ថមុ្ភដល់បណ្តាគ្រួសារជនជាតិភាគតិចក្រីក្រ ជ្រោងខ្ពស់ស្មារតីប្រវេណី “អ្នកមានរក្សាខ្សត់” ជានិច្ចកាលជិតដិតជាមួយនឹងរដ្ឋអំណាចមូលដ្ឋានដើម្បីតាមដាន ស៊ើបអង្កេត ឃ្លាំមើល រួមដំណើរក្នុងការផ្សព្វផ្សាយបណ្តាគោលនយោបាយជនជាតិ។
ចំពោះបណ្តាការស្នើរបស់បណ្តាតំណាងអ្នកមានប្រជាប្រិយភាព គណៈកម្មាធិការជនជាតិនឹងកំណត់ត្រា ស្រាវជ្រាវដើម្បីធ្វើសេនាធិការ កសាង និងបន្តសុក្រឹតបណ្តាគោលនយោបាយជនជាតិក្នុងពេលខាងមុខ។ នាឱកាសដែរក្រុមប្រតិភូតំណាងអ្នកមានប្រជាប្រិយភាពខេត្តត្រាវិញដែលបានអញ្ជើញមកសួរសុខទុក្ខគណៈកម្មាធិការជនជាតិ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិណុងឌឹកត្វឹងសូមប្រសិទ្ធពរ សុខភាព និងជូនអំណោយជាអនុស្សាវរីយ៍របស់គណៈកម្មាធិការជនជាតិដល់បណ្តាតំណាង៕
(តាមប្រភពក្រាំងព័ត៌មានអេឡិចត្រូនិចគណៈកម្មាធិការជនជាតិ)