នាំយកការរៀនសូត្រ និងធ្វើតាមគំរូអ៊ំហូចូលក្នុងជីវភាព
អនុវត្តសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” (សារាចរលេខ ០៥) ក្នុងរយៈកាល ៥ ឆ្នាំកន្លង ឃុំចូវដៀង ស្រុកកូវកែបានផ្សព្វផ្សាយអនុវត្តយ៉ាងប្តូរផ្តាច់ និងនាំយកការរៀនសូត្រ និងធ្វើតាមគំរូអ៊ំហូទៅអនុវត្តក្នុងជីវភាពរបស់កម្មាភិបាល បក្ខជន និងប្រជាជន។ ផ្តើមពីនោះមានទម្រង់ពូកែ របៀបធ្វើទទួលបានលទ្ធផល បុគ្គលឆ្នើមជាច្រើន រួមចំណែកជំរុញការពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គមនៅមូលដ្ឋាន។

បក្ខភាគឃុំចូវដៀងមាន ១៤ សាខាបក្សស្ថិតក្រោមឱវាទ ដោយមានបក្ខជន ២៩០ នាក់។ អនុវត្តសារាចរលេខ ០៥ ភ្ជាប់ជាមួ សេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២គិតតាំងពីឆ្នាំ ២០២០ មកដល់ពេលនេះ ឃុំបំផុសចលនាសប្បុរស ជនឧបត្ថម្ភ និងប្រជាជនចូលរួមវិភាគទាន  ដើម្បីកសាងសំណង់គមនាគមន៍ជនបទបាន ២៣ សំណង់ រួមមានស្ពាន ផ្លូវ អស់ថវិកាជាង ០៣ ពាន់លានដុង ប្រភពចំណូលគិតជាមធ្យមរបស់ប្រជាជនម្នាក់ក្នុងឆ្នាំ ២០២០ សម្រេច ៥៩,៣  លានដុង។ ការងារគោលនយោបាយសង្គម គាំពារសង្គមតែងបានយកចិត្តទុកដាក់ ការងារ បណ្តុះបណ្តាល ដោះស្រាយការងារធ្វើបានផ្តុ កម្លាំងអនុវត្ត។ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្ររបស់ឃុំថយចុះនៅ ២,៧៩%

លោកឃឺវជីកឿង លេខាគណៈកម្មាធិការបក្សឃុំចូវដៀងបាន­ឲ្យដឹង៖ ថ្នាក់ដឹកនាំឃុំតែង យកចិត្តទុកដាក់បង្កការសាមគ្គី ឯកភាពទូទាំងបក្ខភាគ។ បក្ខភាគឃុំតែងយកចិត្តទុកដាក់ ត្រួតពិនិត្យការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញនៅតាមបណ្តា សាខាបក្ស អង្គភាព ស្ថាប័នភ្ជាប់ជាមួយការអនុវត្តសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (និតិកាលទី ១២)។ ផ្តើមពីនោះ បក្ខភាគឃុំរកឃើញទាន់ពេលបណ្តាសាខាបក្សដែលនៅមានកង្វះខាតប្រព្រឹត្តខុសឆ្គង ដើម្បីស្នើឲ្យសាខាបក្សនោះជម្នះទាន់ពេល។

បច្ចុប្បន្នភូមិត្រាបូង ឃុំចូវដៀងមានគ្រួសារប្រជាជន ៤០៩ គ្រួសារ ជនជាតិខ្មែរស្រូបយកអត្រា ៨០% សាខាបក្សមានបក្ខជន ២៥ រូប។ ឆ្នាំ ២០១៥ ភូមិបានទទួលស្គាល់ជាភូមិវប្បធម៌ជនបទថ្មី ប៉ុន្តែភូមិនៅមានលក្ខឋានមួយចំនួនគប្បីលើកកម្ពស់ បណ្តាដងផ្លូវគប្បីក្រាលកៅស៊ូ ប្រឡាយធារាសាស្ត្រគប្បីជីកស្តារឡើងវិញ និងអនាម័យបរិស្ថាន។ល។  ផ្តើមពីនោះ ក្នុងឆ្នាំ ២០១៦ សាខាបក្សភូមិបានចុះឈ្មោះអនុវត្តទម្រង់ “រៀនសូត្រនិងធ្វើ តាមគំរូអ៊ំហូដោយចលនាប្រជាជនស្ម័គ្រចិត្តបរិច្ចាគដី ដើមឈើកសាងជនបទថ្មី

លោកស៊ើងដឿង លេខាសាខាបក្សភូមិត្រាបូងរីករាយឲ្យដឹង៖ ពេលដែលភូមិត្រៀមបម្រុងអនុវត្តសំណង់ កិច្ចការណាមួយក្រៅពីឯកភាពក្នុងសង្គមនោះ បក្ខជនម្នាក់ៗ ក៏បានសហការជាមួយប្រធានក្រុមស្វ័យគ្រប់គ្រង ផ្សព្វផ្សាយ បំផុសចលនាបណ្តាគ្រួសារដើម្បីអ្នករាល់គ្នាយល់ច្បាស់និងចូលរួមជ្រោមជ្រែង។ គិតតាំងពីឆ្នាំ ២០១៥ មកដល់ពេលនេះ ប្រជាជនបរិច្ចាគដីជាង ៣,៥ ហិកតា សម្រាប់កសាងដងផ្លូវជនបទ ៥ ខ្សែ ជីកស្តារប្រឡាយ ១២ ខ្សែសម្រាប់បម្រើការស្រោចស្រព ផលិតកសិកម្ម។ ភូមិបំផុសចលនាសប្បុរសជនឧបត្ថម្ភថវិកាកសាងស្ពានបេតុង ១៤ កន្លែងបម្រើការធ្វើដំណើរទៅមករបស់ប្រជាជន។ ជាពិសេស ចូលរួមជ្រោមជ្រែងចលនាកសាងជនបទថ្មី កាលពីឆ្នាំ ២០១៦ ទូទាំងភូមិមានគ្រួសារ ២៤៧ គ្រួ បរិច្ចាគដី និងដើមឈើ លេចធ្លោដូចជាលោកមាថាច់សោមហា លោកមាយ៉ាងហៀង គ្រួសារនីមួយៗ បរិច្ចាគដីស្រែជាង ២ កុងសម្រាប់កសាងផ្លូវកៅស៊ូ និងជីកស្តារប្រឡាយបម្រើការផលិត។

ឆ្នាំ ២០២០ ភូមិត្រាបូងមានគ្រួសារក្រីក្រ ១៤ គ្រួ គ្រួសារជិតក្រ ២១ គ្រួ។ ដើម្បីបង្កលក្ខណៈឲ្យគ្រួសារទាំងនោះបានចាកផុតពីភាពក្រីក្រ សាខាសមាគមកសិករភូមិបានជួបសំណេះ សំណាល ពិភាក្សាយោបល់ ដើម្បីរកគោលដៅឧបត្ថម្ភឲ្យបានសមស្រប។ សព្វថ្ងៃ ភូមិបង្កើតបានសាខាសមាគមរួមអាជីព ១ ជាមួយទម្រង់ “ចិញ្ចឹមគោមេ” ដោយមានគ្រួសារ ១៨ គ្រួចូលរួម។ ក្នុងនោះមាន ១៤ គ្រួសារបានឧបត្ថម្ភប្រាក់ទុនពីមូលនិធិសមាគមកសិករខេត្ត គ្រួសារនីមួយៗបានឧបត្ថម្ភ ២៥ លានដុងសម្រាប់ចិញ្ចឹមគោមេ។ 

លោកមាថាច់ញ៉ឹក សមាជិកសាខាសមាគមរួមអាជីពបានចែករំលែកថា៖ ដើមឆ្នាំ ២០២០ ខ្ញុំបានឧបត្ថម្ភទុន ២៥ លានដុងទិញគោមេមួយក្បាលតម្លៃ ២៣ លានដុង។ ក្រោយពេលថែទាំបាន ៣ ខែ គោកើតកូនបាន ០១ ក្បាល។ ក្រៅពីចិញ្ចឹមគោ ខ្ញុំនៅទាំងជួលដី ០២ កុងសម្រាប់ផលិតស្រូវ ដើម្បីយកចំបើងធ្វើជាចំណីឲ្យគោ។ រៀងរាល់ថ្ងៃ ខ្ញុំទៅធ្វើការស៊ីឈ្នួលដើម្បីរកប្រភពចំណូលបន្ថែម។ គ្រួសារខ្ញុំទើបរួចផុតពីភាពក្រីក្រកាលពីឆ្នាំ ២០២០។

ប្រសិទ្ធភាពជាក់ស្តែងរបស់ “ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ នៅសាខាបក្សភូមិត្រាបូងនិយាយដោយឡែក និបក្ខភាគឃុំចូវដៀងនិយាយរួម ក្នុងរយៈកាលកន្លង បានក្លាយជាចលនាមួយមានការរាលដាល ទាក់ទាញការចូលរួមរបស់កម្មាភិបាល បក្ខជន និងប្រជាជន ជាពិសេសគឺក្នុងចលនាកសាងជនបទថ្មីនៅលើភូមិសាស្រ្តឃុំ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291786