ត្រាវិញផ្សព្វផ្សាយបណ្តាដំណោះស្រាយជម្រុញមាំនីហរ័ណមុខទំនិញ ក្រោយប់ពីអាសន្នរោគជំងឺកូវីដ-១៩

គណៈកម្មាធិការប្រជាជនខេត្តត្រាវិញទើបចេញផ្សាយផែនការអនុវត្តដំណោះស្រាយជម្រុញការនីហរ័ណទំនិញ ក្រោយពីអាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត។

ផែនការបានផ្សព្វផ្សាយជាមួយគោលដៅដើម្បីជ្រួតជ្រាបបណ្តាខ្លឹមសារចង្អុលការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បណ្តាក្រសួង ផ្នែកមជ្ឈិមស្តីពីការស្តារឡើងវិញកន្សោមផ្គត់ផ្គង់នីហរ័ណ និងជម្រុញមាំជំរឿនការនីហរ័ណមុខទំនិញបន្ទាប់ពីអាសន្នរោគជំងឺកូវីដ-១៩ ផ្សាភ្ជាប់ជាមួយការអនុវត្តន៍បណ្តាកម្មវិធី ផែនការ គម្រោងការរបស់ខេត្តបានផ្សព្វផ្សាយ, ផ្តល់អាទិភាពក្រុមមុខទំនិញកសិកម្ម រុក្ខកម្ម ជលផល រៀបចំបណ្តាលក្ខណៈស្តារឡើងវិញ ជម្រុញមាំការនីហរ័ណអហរ័ណទំនិញ។ល។ ទាក់ទាញការចូលរួមរបស់អាជីវកម្ម សហករណ៍ មូលដ្ឋានផលិតធ្វើអាជីវកម្មនៅលើភូមិសាស្រ្តខេត្តត្រាវិញ។

ដើម្បីផ្សព្វផ្សាយដំណោះស្រាយជម្រុញការនីហរ័ណមុខទំនិញបន្ទាប់ពីអាសន្នរោគជំងឺកូវីដ-១៩ គណៈកម្មាធិការប្រជាជនខេត្តដាក់ចេញបណ្តាភារកិច្ច ដំណោះស្រាយដូចជា៖ ប្រមូលផ្តុំកម្លាំងពង្រីកតំបន់វត្ថុធាតុដើមសុវត្ថិភាពឆ្លើយតបលក្ខណៈនីហរ័ណ។ ជាក់ស្តែងគឺបណ្តាប្រភេទកសិ-ជលផល ស្រូវអង្ករ ដូង ឈើហូបផ្លែ បង្កង ត្រីប្រា សាច់ជ្រូក សាច់គោ និងស៊ុតបសុសត្វ។ ខេត្តនឹងឧបត្ថម្ភអាជីវកម្ម សហករណ៍ មូលដ្ឋានផលិត-ធ្វើអាជីវកម្មបណ្តាប្រភេទកសិកម្ម ជលផលនេះច្បាមខ្ជាប់គោលនយោបាយវិនិយោគ ទុនឥណទាន ជំរឿនពាណិជ្ជកម្ម។ល។ ដើម្បីលើកកំកម្ពស់សមត្ថភាពប្រជែង បើកទូលាយទីផ្សារនីហរ័ណ។ ពង្រឹងការតាមដាន ក្តាប់ស្ថានភាពធ្វើសកម្មភាពរបស់បណ្តាច្រកព្រំដែន ផ្តល់ជូនព័ត៌មានដល់បណ្តាអាជីវកម្ម សហករណ៍ មូលដ្ឋានផលិត-ធ្វើអាជីវកម្មដើម្បីចាត់ចែងទំនិញនីហរ័ណបានទាន់ពេល។ ផ្សព្វផ្សាយព័ត៌មានអំពីតម្រូវការផលិតផលកសិកម្ម ជលផលរបស់បណ្តាទីផ្សារនីហរ័ណជាដៃគូនាបច្ចុប្បន្ន និងបណ្តាទីផ្សារនីហរ័ណដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី(FTA)។ ព្រមានផលិតផលដែលមានហានិភ័យនៃការស៊ើបអង្កេតសម្រាប់ការអនុវត្តន៍ដំណោះស្រាយពាណិជ្ជកម្ម ការក្លែងបន្លំប្រភពដើម និងការឆ្លងដែនខុសច្បាប់នៅពេលនីហរ័ណទៅកាន់ទីផ្សារបរទេស បណ្តាឧបសគ្គបច្ចេកទេសក្នុងការធ្វើពាណិជ្ជកម្ម (TBT) ជម្រុញមាំការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន ជម្រុញពាណិជ្ជកម្មឆ្លងតាមរយៈកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្តាគ្រឹះស្ថានបច្ចេកវិទ្យាឌីជីថល់ យកចិត្តទុកដាក់តភ្ជាប់ ផ្សព្វផ្សាយការនីហរ័ណផលិតផលដោយឆ្លងតាមរយៈកម្មវិធីនេះ ជម្រុញការអភិវឌ្ឍន៍យ៉ាងខ្លាំងទីផ្សារក្នុងប្រទេសនិងនីហរ័ណ។ ខេត្តនឹងជំនួយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ឧទ្ទេសនាមផលិតផល អាជីវកម្មនីហរ័ណរបស់ខេត្តលើបណ្តាវេទិការពាណិជ្ជកម្មអេឡិចត្រូនិកបណ្តាខេត្ត ទីក្រុងក្នុងប្រទេស និងអន្តរជាតិ។ ពង្រីកបណ្តាទម្រង់សហករណ៍ ចងសម្ព័ន្ធផលិត កែច្នៃ នាំចេញទំនិញទៅតាមកម្សោមតម្លៃ តភ្ជាប់ជាមួយប្រព័ន្ធប្រើប្រាស់នៅក្នុងនិងក្រៅប្រទេស។ បន្តណែនាំអនុវត្តកម្មវិធី «ឃុំនីមួយៗមានផលិតផលមួយ»(OCOP) កសាងពាណិជ្ជសញ្ញា លេខកូដតំបន់ដាំ និងត្រួតពិនិត្យហ្មត់ចត់បណ្តាតំបន់ចិញ្ចឹម ដាំ បណ្តាមូលដ្ឋានកែច្នៃ វេចខ្ចប់នៅលើភូមិសាស្រ្តខេត្តត្រាវិញ។ល។

គណៈកម្មាធិការប្រជាជនខេត្តប្រគល់ឱ្យមន្ទីរឧស្សាហពាណិជ្ជកម្មស្ថាប័នផ្សព្វផ្សាយផែនការ បូកសរុបតាមកាលកំណត់របាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្តអនុវត្តផែនការ ដើម្បីរបាយការណ៍ជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងក្រសួងឧស្សាហពាណិជ្ជកម្មតាមការកំណត់៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 1460
  • ក្នុងសប្តាហ៍: 13,183
  • ទាំងអស់: 336,887