ស្ថានភាពអនុវត្តការងារឧបត្ថម្ភពង្រីកសេដ្ឋកិច្ចសមូហភាព សហករណ៍ បណ្តាផលិតផល OCOP កសាងពាណិជ្ជសញ្ញា បង្ហាញភូមិសាស្រ្ត

កាលពីរសៀលថ្ងៃទី១៩ មេសា លោកង្វៀងហិ្វញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើជាអធិបតីអង្គប្រជុំ ដើម្បីស្តាប់របាយការណ៍ពីលទ្ធផល និងផែនការអនុវត្តការងារឧបត្ថម្ភពង្រីកសេដ្ឋកិច្ចសមូហភាព សហករណ៍ បណ្តាផលិតផល OCOP កសាងពាណិជ្ជសញ្ញា បង្ហាញភូមិសាស្រ្ត ស្វែងរកប្រភពផលិតផលមុខទំនិញ និងសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកខេត្តត្រាវិញ។

តាមថ្នាក់ដឹកនាំមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ឆ្នាំ២០២១ ក្នុងទូទាំងខេត្តមានសម្ព័ន្ធសហករណ៍១កន្លែង, សហករណ៍ចំនួន១៧៣ កន្លែងកំពុងធ្វើសកម្មភាព ទាក់ទាញសមាជិកចូលរួមចំនួន២៩.១៣៩នាក់ ជាមួយនឹងទុនលក្ខន្ធិកៈជាង១៧១,៦០៦ពាន់លានដុង។ ទន្ទឹមនឹងនោះ មានផលិតផលចំនួន៨០បានទទួលស្គាល់សម្រេចផលិតផលOCOP (៥ផលិតផលសក្តានុពលផ្កាយ៥, ៩ផលិតផលសម្រេចបានផ្តាយ៤, ៦៦ផលិតផលសម្រេចបានផ្កាយ៣) នៃសហករណ៍ចំនួន៨, ក្រុមហ៊ុនចំនួន៩, អាជីវកម្មចំនួន២ និងគ្រួសារធ្វើអាជីវកម្មចំនួន៣០។ ពង្រីកពាណិជ្ជសញ្ញា ណែនាំភូមិសាស្រ្ត គិតមកដល់ពេលនេះបានផ្តល់លិខិតទទួលស្គាល់ ៦៥២ពាណិជ្ជសញ្ញា ក្នុងនោះមាន៤២ពាណិជ្ជសញ្ញាសមូហភាព។ មានគ្រឹះស្ថាន អាជីវកម្ម សហករណ៍ចំនួន៨ ចូលរួមប្រតិបត្តិការនៅលើវេទិកាលក់កសិផលស្អាត AZuamua.com។ បង្កើតតំណភ្ជាប់ជាមួយគេហទំព័រចំនួន ១៤របស់បណ្តាសហករណ៍ និងអាជីវកម្មក្នុងខេត្ត គាំទ្រអាជីវកម្ម សហករណ៍ចំនួន ១៨កន្លែង។ល។ ដើម្បីចុះឈ្មោះចូលរួមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Voso.vn ។

តាមផែនការ ឆ្នាំ២០២២ ខេត្តនឹងបង្កើតសហករណ៍ថ្មីចំនួន១០ លើកកំពស់សមត្ថភាពសម្រាប់ក្បាលម៉ាស៊ីនគ្រប់គ្រង ប្រតិបត្តិការសហករណ៍ បង្កលក្ខណៈឲ្យកម្មាភិបាលវ័យក្មែងចុះទៅធ្វើការនៅតាមសហករណ៍ កសាងផែនការបណ្តុះបណ្តាលសមត្ថភាពលើកកំពស់សមត្ថភាពជូនបណ្តាមុខសញ្ញា។ គាំទ្រការចុះឈ្មោះផលិតផលសម្រាប់ផលិតផលចំនួន១៤៤។ ទន្ទឹមនឹងនោះ ជម្រុញមាំសកម្មភាពអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញាក្នុងទិសដៅនៃការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការស្វែងរកប្រភពដើម(លេខ QR Code) ដើម្បីបម្រើសមាហរណកម្មអន្តរជាតិ និងលើកកំពស់ប្រសិទ្ធភាពការងារគ្រប់គ្រងផ្នែករដ្ឋ ធានាគុណភាព ភាពសុវត្ថិភាពរបស់ផលិតផល មុខទំនិញកសិកម្មសំខាន់ៗ ផលិតផល OCOP និងឧស្សាហកម្មជនបទឆ្នើម។ មានផលិតយ៉ាងហោចចំនួន៧០% បានទទួលស្គាល់ជាផលិតផលស្នូល ពិសេសរបស់ខេត្ត ផលិតផលផ្សារភ្ជាប់ជាមួយកម្មវិធីOCOP បានគាំទ្រចុះឈ្មោះសម្រាប់ការពារ គ្រប់គ្រងនិងអភិវឌ្ឍន៍កម្មសិទ្ធបញ្ញា គ្រប់គ្រងប្រភពដើមនិងគុណភាពបន្ទាប់ពីបានការពារ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ចង្អុលការដល់សាលាសាកលវិទ្យាល័យត្រាវិញទទួលបន្ទុកបង្កើតរឿងOCOP ផ្តល់ប្រឹក្សា គាំទ្រក្នុងអនុវត្តបណ្តានីតិវិធីពីដំណើរការOCOP ធានាឆាប់រហ័ស។ ក្រុមផ្តល់ប្រឹក្សាបង្កើតបញ្ជីដៃ អនុវត្តការងារបំពាក់បំប៉នដល់បណ្តាមូលដ្ឋាន៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 933
  • ក្នុងសប្តាហ៍: 12,045
  • ទាំងអស់: 403,037