សន្និបាតបូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គម ០៦ ខែ ដើមឆ្នាំ ២០២២

សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីសន្និបាតបូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គម ០៦ ខែ ដើមឆ្នាំ និងដាក់ចេញផែនការពង្រីកសេដ្ឋកិច្ច ០៦ ខែចុងឆ្នាំ ២០២២។

សេដ្ឋកិច្ច-សង្គមក្នុង ០៦ ខែដើមឆ្នាំបន្តបានរីកចម្រើន ផលិតកសិកម្មងាយស្រួលបង្គួរ ជំងឺលើជលផល និងជំងឺមួយចំនួនលើសត្វចិញ្ចឹមបានត្រួតពិនិត្យ ការរំសាយទុនវិនិយោគសាធារណៈសម្រេចបង្គួរ អាជីវកម្មសម្របសម្រួលជាសារវន្ត ការផលិតឧស្សាហកម្មបានស្តារឡើង។ល។ តម្លៃបង្កើនសេដ្ឋកិច្ច (GRDP) ក្នុង ០៦ ខែដើមឆ្នាំអវិជ្ជមាន ២,៣៧% ក្នុងនោះ តំបន់ទី ១ ស្តារឡើង និងពង្រីកបង្គួរ កើន ៦,៧៧% តំបន់ទី ២ បន្ថយ ១៣,០១% អាស្រ័យដោយការកែច្នៃស្តារឡើងយឹត ឧស្សាហកម្មផលិត និងចែកចាយអគ្គិសនីបន្ថយចុះខ្លាំង តំបន់ទី ៣ កើន ២,៧៦%។ តម្លៃផលិតកសិ-រុក្ខ-ជលផលប៉ាន់ស្មានសរុបរួមសម្រេចបានជាង ១២.១៥៣ ពាន់លានដុង បើប្រៀបធៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅ កើន ៦,៨%។

សន្ទស្សន៍ផលិតឧស្សាហកម្មបើប្រៀបធៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅ បន្ថយចុះ ២,៩% តម្លៃផលិតឧស្សាហកម្មប៉ាន់ស្មានសម្រេចលើស ១៦.៨៦៣ ពាន់លានដុង បើប្រៀបធៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅបន្ថយចុះ ៨,៤%។ តម្លៃកម្រិតលក់រាយផលិតផលមុខទំនិញ និងប្រភពចំណូលសេវាកម្មប្រើប្រាស់ក្នុង ០៦ ខែដើមឆ្នាំសម្រេចបានជាង ២១.១០៣ ពាន់លានដុង បើប្រៀបធៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅ កើន ២,៥%។ ការងារជំរុញការវិនិយោគ ជំរុញពាណិជ្ចកម្ម ឧបត្ថម្ភពង្រីកអាជីវកម្ម សេដ្ឋកិច្ចសមូហភាព សហករណ៍ គិតមកដល់ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២២ ទាក់ទាញបាន ០៥ គម្រោងការវិនិយោគក្នុងប្រទេសជាមួយនឹងទុនវិនិយោគសរុបរួមជាង ១៣.៦៥០ ពាន់លានដុង បើប្រៀបធៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំ ២០២១ បន្ថយ ០៩ គម្រោងការផ្តល់សច្ចាប័នថ្មី។ វិនិយោគទូទាំងសង្គមប៉ាន់ស្មានសរុបរួមសម្រេចបាន ១២.៨១៤ ពាន់លានដុង បើប្រៀបធៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅ បន្ថយចុះ ១៤,៦%។

ការងារអប់រំ-បណ្តុះបណ្តាលគួបផ្សំរវៀសរវៃនឹងតាមបណ្តារូបភាពបង្រៀន និងរៀនធានាត្រឹមត្រូវតាមផែនការ។ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ និងបណ្តាគោលនយោបាយ សុខុមាលភាពសង្គមក៏ដូចជា ស្ថានភាពសន្តិសុខតែងបានយកចិត្តទុកដាក់អនុវត្តមានប្រសិទ្ធភាពបង្គួរ។

ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ តែងបានត្រួតពិនិត្យ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រេចបាន ៩៩,៣%។

សន្និបាតអនុម័តឯកច្ឆន្ទឆ្លងសេចក្តីសម្រេចចិត្តលេខ ៧៨/NQ-CP ចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ របស់រដ្ឋាភិបាលស្តីពីការចេញផ្សាយកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣- NQ-TW ចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយស្តីពីគោលលំនាំពង្រីកសេដ្ឋកិច្ច-សង្គម និងធានាការពារជាតិ សន្តិសុខតំបន់វាលទំនាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ លទ្ធផលសន្ទស្សន៍ PCI, SIPAS លទ្ធផលគ្រប់គ្រង និងរដ្ឋបាលសាធារណៈ កែទម្រង់រដ្ឋបាលឆ្នាំ ២០២១ និងសំណើស្នើវិធីសាស្ត្រជម្នះនូវបណ្តាភាពអន់ខ្សោយ លើកកម្ពស់សន្ទស្សន៍ PCI, SIPAS លទ្ធផលគ្រប់គ្រង និងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ចំណាត់ថ្នាក់កែទម្រង់រដ្ឋបាលឆ្នាំ ២០២២។

សមមិត្តឡេវ៉ាំងហាំងសន្និដ្ឋានសន្និបាតថា៖ បណ្តាមន្ទីរ ផ្នែកខេត្ត និងបណ្តាមូលដ្ឋានគប្បីប្រមូលផ្តុំកម្លាំងរំសាយទុនវិនយោគសាធារណៈ រំដោះទីធ្លា យកចិត្តទុកដាក់ដល់ការត្រួតពិនិត្យកសាងស្រុកជនបទថ្មី បន្តលើកកម្ពស់ការកែលម្អសន្ទស្សន៍សមត្ថកិច្ចប្រជែង PCI, SIPAS បង្វែរឌីជីថល់។ល។ សកម្មចលនាប្រជាជនចូលរួមគាំពារសុខាភិបាល កសាង និងបង្កើនគុណភាពបណ្តាផលិតផល OCOP សហករណ៍ កសាងជនបទថ្មី ប្រមូលផ្តុំកម្លាំងឱ្យការងារថែទាំគ្រួសារគោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ អនុវត្តល្អការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ជំងឺគ្រុនឈាម ជំងឺដៃ ជើង  មាត់ ជំងឺលើឈើដាំសត្វចិញ្ចឹម៕ ប្រែសម្រួល៖រតនា

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 13
  • ថ្ងៃនេ: 578
  • ក្នុងសប្តាហ៍: 10,360
  • ទាំងអស់: 701,624