អនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំឆ្នាំ ២០២២ នៅលើភូមិសាស្ត្រខេត្តត្រាវិញ

កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ គណៈកម្មាធិការបក្សខេត្តចេញផ្សាយផែនការអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំឆ្នាំ ២០២២ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។

នេះគឺជាផែនការដើម្បីធ្វើលម្អិត និងចាត់តាំងអនុវត្តក្នុងឆ្នាំ ២០២២ ខិតខំសន្សឹមៗនឹងសម្រេចគោលដៅ ភាគកម្រិត ភារកិច្ចដែលបានដាក់ចេញក្នុងផែនការអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ០១៖ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥  នៅលើភូមិសាស្ត្រខេត្តត្រាវិញ និងចេញផ្សាយអមតាមសេចក្តីសម្រេចចិត្តលេខ ១៣៣៣/QĐ-UBND ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្ត។

បណ្តាគម្រោងការសមាសភាពនឹងបានអនុវត្តដូចជា៖

គម្រោងការទី ០១៖ ដោះស្រាយស្ថានភាពខ្វះដីនៅ លំនៅឋាន ដីផលិត ទឹកស្អាតប្រជុំជីវភាព។ រួមមានខ្លឹមសារ ៤ យ៉ាងដូចជា៖ ឧបត្ថម្ភដីនៅ ឧបត្ថម្ភលំនៅឋាន ឧបត្ថម្ភដីផលិត ផ្លាស់ប្តូរមុខរបរ ឧបត្ថម្ភទឹកស្អាតប្រជុំជីវភាព។ តាមការគម្រោងទុកនៃតម្រូវការទុនគឺ ១៤២,៤៩ ពាន់លានដុង។

គម្រោងការទី ២៖ គ្រោងផែនការ រៀបចំ បត់បែន លំនឹងទីប្រជាជនស្នាក់នៅនៅនឹងបណ្តាកន្លែងដែលចាំបាច់(ខេត្តមិនអនុវត្ត)។

គម្រោងការទី ៣៖ ពង្រីការផលិតកសិ-រុក្ខកម្មចីរភាព ពង្រីកសក្តានុភាព ភាពមានព្រៀបរបស់បណ្តាតំបន់ ភូមិភាគដើម្បីផលិតមុខទំនិញតាមកន្សោមតម្លៃ។ រួមមានអនុគម្រោងការ ២៖ (១) ពង្រីកសេដ្ឋកិច្ចកសិ-រុក្ខកម្មចីរភាពដោយភ្ជាប់ជាមួយនឹងការពារព្រៃ និងលើកកម្ពស់ប្រភពចំណូលជូនប្រជាជន(ខេត្តមិនអនុវត្ត)។ (២) ឧបត្ថម្ភពង្រីកការផលិតតាមកន្សោមតម្លៃ តំបន់ដាំឱសថពិសេស ជំរុញការផ្តើមអាជីពធ្វើអាជីវកម្ម ផ្តើមអាជីព និងទាក់ទាញវិនិយោគចូលទៅក្នុងតំបន់ជនជាតិភាគតិច។ (៣) ពង្រីកសេដ្ឋកិច្ចសង្គម-ទម្រង់កងទ័ពភ្ជាប់ជាមួយនឹងប្រជាជនមានកំណើតនៅតំបន់ជនជាតិភាគតិច (ខេត្តមិនអនុវត្ត)។ តម្រូវការទុនគម្រោងទុកឱ្យអនុគម្រោងការទី ២ គឺ ១២៥,៨៩ ពាន់លានដុង។

គម្រោងការទី ៤៖ វិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្ភារមូលដ្ឋានចាំបាច់ បម្រើការផលិត ជីវភាពក្នុងតំបន់ជនជាតិភាគតិច និងបណ្តាអង្គភាពបុព្វហេតុរដ្ឋរបស់វិស័យជនជាតិ។ រួមមានអនុគម្រោងការ ២៖ (១) វិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្ភារមូលដ្ឋាន បម្រើការផលិត ជីវភាពក្នុងតំបន់ជនជាតិភាគតិច និង (២) វិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្ភារមូលដ្ឋានបណ្តាអង្គភាពបុព្វហេតុរដ្ឋធ្វើសកម្មភាពក្នុងវិស័យការងារជនជាតិ(ខេត្តមិនស្ថិតក្នុងក្របខ័ណ្ឌអនុវត្តរបស់អនុគម្រោងការ)។ គម្រោងការគម្រោងទុកតម្រូវការទុនរបស់អនុគម្រោងការទី ១ គឺ ៦៦,២ ពាន់លានដុង។

គម្រោងការ ៥៖ ពង្រីកអប់រំ-បណ្តុះបណ្តាលលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស។ រួមមាន អនុគម្រោងការ ៤ គឺ៖ (១) ចំពោះការធ្វើសកម្មាភាព ពង្រឹងការពង្រីកបណ្តាសាលាសាកលជនជាតិអន្តេវាសិក និងលុបបំបាត់គ្រោះមិនចេះអក្សរជូនប្រជាជននៅតំបន់ជនជាតិភាគតិច។ (២) បំពាក់បំប៉នចំណេះដឹងជនជាតិ បណ្តុះបណ្តាលមហាវិទ្យាល័យបម្រុង មហាវិទ្យាល័យ និងក្រោយមហាវិទ្យាល័យឆ្លើយតបសំណូមពរធនធានមនុស្សសម្រាប់តំបន់ជនជាតិភាគតិច។ (៣) គម្រោងការពង្រីកការអប់រំវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលកម្មក្នុងតំបន់ជនជាតិភាគតិច និងកម្មាភិបាលផ្សព្វផ្សាយកម្មវិធីនៅតាមបណ្តាថ្នាក់។ គម្រោងការគម្រោងទុកតម្រូវការទុនជាង ៤៦,៦ ពាន់លានដុង។

គម្រោងការ ៦៖ អភិរក្ស អភិវឌ្ឈន៍តម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់បណ្តាជនជាតិភាគតិចដោយភ្ជាប់ជាមួយនឹងការពង្រីកទេសចរណ៍។ គម្រោងទុកតម្រូវការទុនជាង ១១,៦ ពាន់លានដុង។

គម្រោងការ ៧៖ ថែទាំសុខភាពជូនប្រជាជន លើកកម្ពស់អត្តពលកាយសុខភាព កម្ពស់មាឌជជាតិភាគតិច និងបង្ការកង្វះអាហាររូបត្ថម្ភនៅនឹងកុមារ។ គម្រោងទុកតម្រូវការទុនជាង ១,៣ ពាន់លានដុង

គម្រោងការ ៨៖ អនុវត្តសមភាពភេទ និងដោះស្រាយនូវបណ្តាបញ្ហាជាបន្ទាន់ចំពោះនារី និងកុមារ។ គម្រោងទុកតម្រូវការទុនជាង ២ ពាន់លានដុង។

គម្រោងការ ៩៖ វិនយោគពង្រីក្រុមជនជាតិភាគតិចតិចមនុស្ស និងក្រុមជនជាតិនៅជួបការទុក្ខលំបាកច្រើន។ រួមមាអនុគម្រោងការ ២ គឺ៖ (១) វិនិយោគបង្កការរកទទួលទានចិញ្ចឹមជីវិត ពង្រីកសេដ្ឋកិច្ច-សង្គមបណ្តាជនជាតិដែលនៅជួបការទុក្ខលំបាកច្រើន ជនជាតិទុក្ខលំបាកពិសេស(ខេត្តគ្មាមុខសញ្ញាអនុវត្ត។ (២) កាត់បន្ថយស្ថានភាពរៀបការមិនគ្រប់អាយុ និងអាពាហ៍ពិពាហ៍ជាប់លោហិតជាមួយគ្នានៅក្នុងតំបន់ជនជាតិភាគតិច។ តម្រូវការទុនតាមការគ្រោងទុកគឺ ៧២៥,៦៥ លានដុង។

គម្រោងការទី ១០៖ ព័ត៌មានផ្សព្វផ្សាយ ចលនានៅក្នុងតំបន់ជនជាតិភាគតិច្ច។ ត្រួតពិនិត្យ ស៊ើបអង្កេតវាយតម្លៃការចាត់តាំងអនុវត្តកម្មវិធី។ ជាមួយនឹងតម្រូវការទុនជា ៣,៦ ពាន់លានដុង គម្រោងការរួមមានអនុគម្រោងការ ៣៖ (១) ស្ងើចសរសើរ លើកតម្កើងគំរូជឿនលឿន ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាព ផ្សព្វផ្សាយសាយភាយ អប់រំច្បាប់ ជំនួយច្បាប់ និងផ្សព្វផ្សាយ ចលនាជនជាតិ ព័ត៌មានបម្រើការចាត់តាំងផ្សព្វផ្សាយអនុវត្តគម្រោងការមេ និងកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០៣០។ (២) អនុវត្តបច្ចេកវិទ្យាព័ត៌មាឧបត្ថម្ភពង្រីកសេដ្ឋកិច្ច-សង្គម និងធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ជនជាតិភាគតិច។ (៣) ត្រួតពិនិត្យ ស៊ើបអង្កេត វាយតម្លៃ បណ្តុះបណ្តាល ហ្វឹកហាត់ ចាត់តាំងអនុវត្តកម្មវិធី។

គណៈកម្មាធិការប្រជាជនខេត្តប្រគល់ភារកិច្ចឱ្យគណៈជនជាតិខេត្តធ្វើជាអធិបតីសហការជាមួយនឹងបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងមូលដ្ឋានផ្សព្វផ្សាយអនុវត្តផែនការនេះ៕ ប្រែសម្រួល៖ស.ហ

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 15
  • ថ្ងៃនេ: 651
  • ក្នុងសប្តាហ៍: 9,782
  • ទាំងអស់: 774,968