ប្រភពទុនជាច្រើនសម្រាប់ពង្រីកវិស័យកសិកម្ម កសិករ ជនបទ

ក្នុងបណ្ដាឆ្នាំកន្លង ខេត្តត្រាវិញបានផ្ដុំផ្សព្វផ្សាយប្រភពទុនជាច្រើនរបស់មជ្ឈិម ខេត្ត និង ទុនគួបផ្សំពីបណ្ដាកម្មវិធីរបស់បណ្ដាផ្នែកដើម្បីវិនិយោគក្នុងវិស័យកសិកម្ម កសិករ ជនបទ។ ផ្ដើមពីនោះ បានជួយឲ្យជីវភាពរបស់ប្រជាជននៅតំបន់ជនជាតិខ្មែរមានការរីកចម្រើន។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសន្សឹមៗបានកសាងរួចរាល់ ងាយស្រួលក្នុងការ ដឹកជញ្ជូនមុខទំនិញ និងភ្ជាប់ជាមួយបណ្ដាកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ល។

តាមព័ត៌មានពីថ្នាក់ដឹកនាំធនាគារជាតិសាខាខេត្តត្រាវិញ ស្ថានភាពឲ្យបុលទុនតាមកម្ម វិធី គោលនយោបាយអាទិភាពមួយចំនួន គិតដល់ចុងខែតុលា ឆ្នាំ ២០២២ បំណុលឲ្យ បុលក្នុងវិស័យកសិកម្ម កសិករ (មិនទាន់គិតដល់បំណុលរបស់ធនាគារគោលនយោបាយ សង្គម) ប្រមាណ ១៩.៦០០ ពាន់លានដុង ស្មើ ៥៤% បំណុលរួម។ ឲ្យបុលទុនសម្រាប់ នីហរ័ណ ៦០០ ពាន់លានដុង ឲ្យបុនទុនសម្រាប់ធ្វើអាជីវកម្មតូច និងល្មម ៤.០០០ ពាន់លានដុង។ បំណុលឲ្យបុលតាមកម្មវិធីឥណទានគោលនយោបាយនៅសាខាធនាគារ គោលនយោបាយសង្គមខេត្តប្រមាណ ៣.៤៤៨ ពាន់លានដុង កើន ១២,២៨% ប្រៀប ជាមួយចុងឆ្នាំ ២០២១។

ជាពិសេសក្នុងដំណាក់កាល ២០១៦-២០២០ សរុបទុនវិនិយោគក្នុងវិស័យកសិកម្ម ជនបទជាង ៣.១៨៥ ពាន់លានដុង។ ជារៀងរាល់ឆ្នាំ សមាមាត្រវិនិយោគក្នុងតំបន់ កសិកម្ម ជនបទក្នុងខេត្តសុទ្ធតែកើនឡើង។ ក្នុងឆ្នាំ ២០២២ ចំនួនប្រភពទុនលៃលក ឲ្យអនុវត្តកម្មវិធីកសាងជនបទថ្មីជាង ២៩៦,១៦ ពាន់លានដុង (ថវិកាមជ្ឈិម ១២៤,១៦ ពាន់លានដុង ថវិការបស់ខេត្ត ១៧២ ពាន់លានដុង)។

សមមិត្តង៉ូហែន អនុប្រធានសមាគមកសិករខេត្តបានឲ្យដឹងថា៖ ឆ្លងតាមរយៈបណ្ដា គោលនយោបាយវិនិយោគវិស័យកសិម្ម កសិករ ជនបទ ចំពោះមាមីងកសិករនាពេល បច្ចុប្បន្ននេះបានវិនិយោគផ្ទាល់តាមរយៈសមាគមគឺប្រភពទុនមូលនិធិឧបត្ថម្ភកសិករ សរុបទុនដែលសមាគមកំពុងគ្រប់គ្រងជាង ៤២ ពាន់លានដុង (កើន ២,៤៥៩ ពាន់លានដុងប្រៀបជាមួយចុងឆ្នាំ ២០២១)។ ខេត្តបានរំសាយ ១១ គម្រោងការ សរុបប្រាក់ទុន ៤,៣៥០ ពាន់លានដុងឲ្យកសិករ ១៤០ គ្រួសារបុលសម្រាប់ចិញ្ចឹមគោមេ ដាំដំណាំក្នុង ផ្ទះសំណាញ់ ដាំផ្កាលម្អ។ ថ្នាក់ស្រុកបានរំសាយ ០៦ គម្រោងការ សរុបប្រាក់ទុន ៩៥០ លានដុងឲ្យកសិករ ៤១ គ្រួសារបុល។ ទុនបុលដោយបញ្ចាំសាក្សីពីធនាគារគោលនយោ បាយសង្គម គិតដល់ចុងខែតុលា ឆ្នាំ ២០២២ បំណុលសម្រេចជាង ១.០៦២ ពាន់លានដុង ដោយមានក្រុមប្រិតសំចៃ និងបុលទុន ៨៧៥ ក្រុមមានគ្រួសារ ៣៧.៥២៨ គ្រួបុល ។ រក្សាក្រុមបុលទុនពីធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទ ១៥៨ ក្រុម មានសមាជិក ៧.៤៧៩ នាក់បុលទុនជាង ៧៧១ ពាន់លានដុង។

ដើម្បីពង្រីកប្រសិទ្ធភាពពីបណ្ដាសំណង់បម្រើការផលិតកសិកម្ម ខេត្តបានផ្សព្វផ្សាយវិនិ យោគទុនពីបណ្ដាប្រភពទុនរបស់មជ្ឈិម និងរបស់ខេត្ត ដូចជាសំណង់ដំណាក់បូមទឹក ប្រឡាយ ៣ កុម្ភៈ ប្រព័ន្ធ លូរាំងស្កាត់ទឹកប្រៃ និងទឹកជំនន់បុងបក តឹងយិន។ល។ក្នុង ឆ្នាំ ២០២២ ផ្នែកកសិកម្មខេត្តបានផ្សព្វផ្សាយអនុវត្ត ០៩ គម្រោងការផ្ទេរមកពីឆ្នាំ ២០២១ រួមមាន៖ សំណង់សម្រាប់ក្នុងការចិញ្ចឹមជលផល ១ សំណង់ជម្រាលទំនប់ច្រាំង ០៤ សំណង់បម្រើការផលិតកសិកម្ម ០២ និងសម្រេច ០២ សំណង់ផ្សេង ទៀត សរុបទុនបានរំសាយសម្រេច ៨២,៤% ផែនការទុនដែលបានលៃលកឲ្យ (ស្មើ ១៥៤ ពាន់លានដុង)។ ជីកស្ដារសម្រេច ៤៩៩ សំណង់ប្រឡាយធារាសាស្រ្ត សរុបប្រវែង ៣៣៨,២៦ គីឡូម៉ែត្រ សម្រេច ១០០% ផែនការដាក់ចេញ។

សមមិត្តប៊ូយវ៉ាំងមឹង នាយកមជ្ឈមណ្ឌលទឹកស្អាត និងអនាម័យបរិស្ថានជនបទស្ថិត ក្រោមឱវាទមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ) ឲ្យដឹងថា៖ កម្មវិធីទឹកស្អាត និងអនា ម័យបរិស្ថានជនបទ គិតមកទល់ពេលនេះបានអនុវត្តសម្រេចគម្រោងការឧបត្ថម្ភផ្គុំដាក់នាឡិកាទឹក (ដំណាក់កាលទី ១ និងដំណាក់កាលទី ២) ឲ្យគ្រួសារ ៨៦៤ គ្រួនៅស្រុក កូវង៉ាងពីប្រភពថវិការបស់អង្គការ SPIR ។ កក្រៅពីនោះ ក្នុង ១០ ខែ ឆ្នាំ ២០២២ បណ្ដាមូលដ្ឋាននៅទាំងបានផ្គុំដាក់នាឡិកាទឹកឲ្យគ្រួសារប្រជាជនជិត ១០.០០០ គ្រួ។ បង្កើនចំនួនមកដល់ចុងខែតុលា ឆ្នាំ ២០២២ បានផ្គត់ផ្គង់ទឹកម៉ាស៊ីនឲ្យគ្រួសារប្រជាជន ១៦៣.៩៦៧ គ្រួ តាមការប៉ាន់ស្មាន អត្រាគ្រួសារប្រជាជនមានទឹកស្របអនាម័យប្រើប្រាស់សម្រេច ៩៩,៨% (សម្រេច ១០០% ផែនការ) ក្នុងនោះ អត្រាគ្រួសារបានប្រើប្រាស់ទឹកស្អាតសម្រេច ៧៤%៕

 

 

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 7
  • ថ្ងៃនេ: 620
  • ក្នុងសប្តាហ៍: 9,751
  • ទាំងអស់: 774,937