ត្រាវិញចងសម្ព័ន្ធលក់ផលិតផលដូងសរីរាង្គ

កាលពីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទចាត់តាំងពិធីចុះហត្ថលេខាលើកិច្ចសន្យាជាមួយអាជីវកម្មដើម្បីចងសម្ព័ន្ធលក់ផលិតផលដូងសរីរាង្គជាមួយផ្ទៃដីសរុបរួមចំនួន ៨២០ ហិកតា។

នៅពិធីចុះហត្ថលេខាលើកិច្ចសន្យា ក្រុមហ៊ុនចំកាត់កែច្នៃកសិផលធ្វឹងផុងខេត្តបេនទ្រែ ចុះកិច្ចសន្យាចងសម្ព័ន្ធ និងលក់ដូងសរីរាង្គជាមួយនឹងសហករណ៍កសិកម្មពាណិជ្ជកម្ម និងផលិតកម្មសេវាកម្មស្វឹងថាញ់ និងក្រុមហ៊ុនចំកាត់ខាញ់ដាំង ស្រុកចូវថាញ់លើផ្ទៃដីដាំដូងសរីរាង្គចំនួន ៨០០ ហិកតា។ ក្រុមហ៊ុនចំកាត់ត្រាវិញFarm ចុះកិច្ចសន្យាលក់ ២០ ហិកតាជាមួយក្រុមសហការទឹកដមផ្កាដូងនៅភូមិកញ្ចោង ឃុំភូកឹង ស្រុកទីវកឹង។

បច្ចុប្បន្ននេះ ខេត្តត្រាវិញមានផ្ទៃដីដាំដូងសរុបរួមប្រមាណ ២៤.៩៦៣ ហិកតា ជាមួយនឹងចំនួនដើមដូងជាង ៦,៩ លានដើម(ឈរលេខ ២ បន្ទាប់ពីខេត្តបេនទ្រែ) ក្នុងនោះផ្ទៃដីដាំដូងផ្តល់ផ្លែចំនួន ២០.៩៤៣ ហិកតា (ស្រូបយកអត្រា៨៤% នៃផ្ទៃដីដាំដូង) ទិន្នផលទទួលបានគិតជាមធ្យមក្នុងមួយហិកតាសម្រេចបាន ១៦,៦ តោន ប្រហាក់ប្រហែលនឹង ២៩៦ លានផ្លែ។ ជាពិសេសក្នុងទូទាំងខេត្តពង្រីកផ្ទៃដីដាំដូងសរីរាង្គបានជិត ៥.០០០ ហិកតា។

តាមលោក ត្រឹងវ៉ាំងយុង នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា៖ ក្នុងរយៈកាលកន្លងហើយ ទន្ទឹមជាមួយនឹងការលើកទឹកចិត្ត និងឧបត្ថម្ភមាមីងកសិករក្នុងខេត្តដាំដូងសរីរាង្គដើម្បីបង្កើនយ៉ាងអតិបរមាប្រសិទ្ធភាពដូងសរីរាង្គ ផ្នែកកសិកម្មខេត្តក៏បានឆ្លៀតឱកាសប្រភពធនធានឧបត្ថម្ភ ដើម្បីចងសម្ព័ន្ធក្នុងការលក់ផលិតផលដូងសរីរាង្គ។ គិតមកដល់ពេលនេះ ផលិតផលដូងសរីរាង្គរបស់ខេត្តតែងបានបណ្តាក្រុមហ៊ុននៅក្នុង និងក្រៅខេត្តចុះកិច្ចសន្យាប្រមូលទិញធានាច្រកចេញលំនឹង។ សេចក្តីសម្រេចចិត្តលេខ១៧-NQ/TU ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៧ របស់គណៈកម្មាធិការបក្សខេត្តត្រាវិញបានបញ្ជាក់ដើមដូងគឺជាប្រភេទឈើដាំមុខព្រួញ។ ក្នុងនោះ ប្រមូលផ្តុំកម្លាំងអាទិភាពឱ្យការពង្រីកដូងសរីរាង្គដើម្បីពង្រីកយ៉ាងអតិបរមាសក្តានុពលដែលមានព្រៀបផ្នែកមុខទំនិញដូងនាំមកប្រសិទ្ធភាពសេដ្ឋកិច្ច-សង្គមជូនមូលដ្ឋាន៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 8
  • ថ្ងៃនេ: 614
  • ក្នុងសប្តាហ៍: 9,745
  • ទាំងអស់: 774,931