ភូមិក្រកណ្តាលរក្សាររបរយកទឹកត្នោត
តាំងពីដើមមកដើមត្នោតបានផ្សារភ្ជាប់ជាមួយមាមីងជនជាតិខ្មែរនៅភូមិក្រកណ្ដាល ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ។ ជាដើមឈើមួយប្រភេទងាយដាំ ត្រូវបានមាមីងខ្មែរដាំតាមភ្លឺស្រែ ដើម្បីការពារមិនឲ្យបាក់ដី ធ្វើបង្គោលព្រំដែនដីនិងនាំមកប្រភពចំណូលជូនគ្រួសារ។

លោកថាច់ហាញ់ហឿង លេខាសាខាបក្សនិងជាប្រធានគណៈកម្មាធិការប្រជាជនភូមិក្រកណ្ដាលឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ភូមិមានគ្រួសារប្រជាជន ១.២៣០ គ្រួ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រា ៩៨%។ ភាគច្រើនកសិករនៅទីនេះប្រកបរបរផលិតកសិកម្ម។ទន្ទឹមនឹងនោះ ភូមិមានគ្រួសារប្រជាជនប្រមាណ ១០ គ្រួប្រកបរបរយកទឹកត្នោត រួមចំណែកបង្កើនប្រភពចំណូលសម្រាប់គ្រួសារ កែលម្អជីវភាព”។

យើងខ្ញុំជួបសំណេះសំណាលជាមួយលោកមាស៊ើងសឿ នៅភូមិក្រកណ្ដាល ជាអ្នកជំនាញយកទឹកត្នោតជំនាន់មុនបានឲ្យដឹងថា៖ “ មុខរបរនេះពិបាកណាស់ប្រសិនបើមិនធ្លាប់គឺធ្វើមិនបានឡើយ។ កាលពីមុនមានអ្នកប្រកបរបរនេះច្រើនណាស់ព្រោះកាលណោះ ដើមត្នោតនៅទាបដល់ឥឡូវនេះដើមខ្ពស់រាប់សិបម៉ែត្រម៉្លោះហើយមិនសូវមានអ្នកណារក្សាទៀត។ចំណុចសំខាន់ក្នុងមុខរបរនេះគឺយើងត្រូវដឹងរបៀបកំណត់ពេលវេលានិងធាតុអាកាសប្រែប្រួលចៃដន្យបើមិនដូច្នោះទេនឹងជះឥទ្ធិពលមកដល់គុណភាពទឹកត្នោត”។

លោកមាស៊ើងសឿក៏ជាអ្នកមានបទពិសោធន៏ក្នុងការយកទឹកត្នោតច្រើនឆ្នាំបំផុតនៅមូលដ្ឋាន។ ពេលវេលាយកទឹកត្នោតល្អបំផុតចាប់ផ្តើមពីខែធ្នូ ដល់ខែកក្កដា។ ពេលប្រមូលផលទឹកត្នោតគឺផ្កាត្នោតត្រូវបានកាត់ឲ្យស្រក់ទឹកមុនប្រមាណ ១៥ ថ្ងៃទើបប្រមូលផលបាន។ ពេលវេលាឡើងយកទឹកត្នោត ចន្លោះពេលពីគ្នា ១០ ម៉ោងទើបអាចមានទឹកត្នោតឆ្ងាញ់ក្រអូប។ ជាមុខរបរមួយទាមទារអ្នកដែលឡើងយកត្រូវមានកម្លាំងមាំមួន ស៊ូទ្រាំការលំបាកនិង មានការប្រយ័ត្ន។

លោកមាស៊ើងសឿឲ្យដឹងបន្ថែម៖ “មុខរបរនេះប្រសិនបើនិយាយពិបាកក៏មិនពិបាកពេក ងាយក៏មិនងាយពេកប៉ុន្តែទាមទារយើងត្រូវមានស្មាររតី និងមានសុខភាពល្អ។ ជំនាន់ក្រោយមិនសូវមាននរណាហ៊ានធ្វើព្រោះរបរនេះអាចមានគ្រោះថ្នាក់ប្រសិនបើយើង ធ្វេសប្រហែស”។

បងថាច់ហាញ់នៅភូមិក្រកណ្ដាលក៏បានចាត់ទុកជាយុវជនជំនាន់ក្រោយបន្តអាជីពពីដូនតា។ បងបានឲ្យដឹងថា៖ “ ខ្ញុំបានរក្សាមុខរបរនេះជាង ០៨ ឆ្នាំហើយ។ កាលណោះឃើញគេធ្វើខ្ញុំគ្រាន់តែចាប់ចិត្តប៉ុន្តែដោយសារមិនទាន់មានបទពិសោធន៍និងរវល់នឹងការងារផ្សេងច្រើន។ដោយយល់ឃើញថាទឹកត្នោតនៅមូលដ្ឋានមានគេនិយមចូលចិត្តច្រើនរួមជាមួយការជក់ចិត្តអំពីមុខរបរនេះផងនោះ ខ្ញុំក៏រៀនធ្វើបន្តិចម្តងៗឲ្យបានស្ទាត់ជំនាញរួចខិតខំរក្សាមុខរបរមកទល់ពេលនេះ។ ដោយសារមានមុខរបរយកទឹកត្នោតបន្ថែមដូចច្នោះហើយគ្រួសារមានប្រភពចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពរាល់ថ្ងៃ។មុខរបរនេះពិសេសគឺឆ្លៀតឱកាសនៅពេលសម្រាកតែខិតខំធ្វើម៉្លោះហើយអ្នកប្រកបរបរនេះត្រូវមានសុខភាពល្អនិងស៊ូទ្រាំលំបាកត្រូវឡើងចុះឡើងដើមត្នោតរាប់សិបម៉ែត្ររាល់ថ្ងៃទើបប្រមូលផលទឹកត្នោតបាន”។

ធ្លាប់ចូលរួមរក្សាមុខរបរយកទឹកត្នោតជាង ៣០ កន្លង លោកមាថាច់ថាញ់ដូ នៅភូមិក្រកណ្ដាល ឲ្យដឹងថា៖ ខ្ញុំចាប់ផ្ដើមយកទឹកត្នោតកាលមានអាយុ ១៥ ឆ្នាំម៉្លេះ។ ខ្ញុំបានឪពុកផ្ទេរជូនមុខរបរនេះ។ គាត់ឲ្យដឹងបន្ថែម៖ របរយកទឹកត្នោតនឿយហត់ណាស់ប្រសិនបើមិនធ្លាប់គឺមិនអាចធ្វើបានឡើយ។ ប៉ុន្តែដោយសារមានប្រភពចំណូលរាល់ថ្ងៃម៉្លោះហើយខ្ញុំក៏រក្សាមុខរបរនេះដើម្បីផ្គត់ផ្គង់ជីវភាពឲ្យគ្រួសារ៕ (កាសែតខ្មែរត្រាវិញ)

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291756