បូកសរុបបឋមស្ថានភាពសេដ្ឋកិច្ច-សង្គមខែមេសា
កាលពីព្រឹកថ្ងៃទី២៥ ខែមេសា គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងអង្គប្រជុំដើម្បីបូកសរុបបឋមស្ថានភាពសេដ្ឋកិច្ច-សង្គមខែមេសា អាស្រ័យដោយប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង និងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង រួមធ្វើជាអធិបតីអង្គប្រជុំ។ អញ្ជើញចូលរួមមានតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ក្នុងខែមេសា ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តមានវិវឌ្ឍន៍យ៉ាងសកម្មជាងខែមុន និងរយៈពេលដូចគ្នា ប្រមូលថវិកាជូនរដ្ឋសម្រេចបានគ្រាន់បើ បណ្តាសកម្មភាពជំរឿនវិនិយោគ ជំរឿនពាណិជ្ជកម្ម គាំទ្រការតភ្ជាប់ ការផ្សព្វផ្សាយផលិតផលត្រូវបានយកចិត្តទុកដាក់អនុវត្តជាទៀងទាត់ ពង្រីកអាជីវកម្ម កសាងជនបទថ្មី ទទួលបានលទ្ធផលសំខាន់ជាច្រើន ប្រសើរជាងរយៈពេលដូចគ្នា ។ បណ្តាជំងឺគ្រុនឈាម ពិសក្តាមបានកាត់បន្ថយចុះ; គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកនិងមូលដ្ឋានយកចិត្តទុកដាក់គិតគូរដល់បងប្អូនជនជាតិខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍មានការរីកម្រើន។ល។

ប្រមូលថវិកាបានប៉ានស្មានសម្រេចជាង២.៦០០ពាន់លានដុង ភាគលាភត្រួត៤ខែ ប្រមូលជាង៧.២០០ពាន់លានដុង សម្រេចបាន៥៦,០២%នៃការប៉ានស្មាន កើន ៥៩,៨៥%ប្រៀបនឹងរយៈពេលដូចគ្នា។ ចំណាយថវិកាជាង៦៥២ពាន់លានដុង ភាគលាភត្រួត៤ខែចំណាយជាង២.២០០ពាន់លានដុង សម្រេចបាន១៨,៩៧% ថយ៧,១% ប្រៀបនឹងរយៈពេលដូចគ្នា។

បណ្តាវិស័យឧស្សាកម្មរ៉ែ ការកែច្នៃ ផ្គត់ផ្គង់ទឹក វិនិច្ឆ័យសម្រាម ទឹកសំណល់បានអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព បើធៀបនឹងខែមុន និងរយៈពេលដូចគ្នា ។ ដោយឡែកឧស្សាហកម្មផលិត និងចែកចាយអគ្គិសនីបានថយចុះយ៉ាងខ្លាំង នាំឱ្យឧស្សាហកម្មទាំងមូលធ្លាក់ចុះ។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានថយចុះ ៣០,៨៦% បើធៀបនឹងខែមុន តម្លៃផលិតកម្មឧស្សាហកម្មត្រូវបានប៉ាន់ប្រមាណសម្រេចបានចំនួន ២.១៩១,១៩ពាន់លានដុង ធ្លាក់ចុះ ១០,៥៤% បើធៀប នឹងខែមុន។

ការលក់រាយមុខទំនិញ និងសេវាកម្មក្នុងខែត្រូវបានប៉ាន់ប្រមាណសម្រេចបានសរុប៤.៦១៥ពាន់លានដុង កើនឡើង ២.០២% ភាគលាភត្រួត៤ខែត្រូវបានប៉ាន់ប្រមាណចំនួន ១៨.៦៤២.២៤ពាន់លានដុង សម្រេចបាន ៣៥.៥៣% ប្រៀបជាមួយផែនការ កើនឡើង ៤៣.៤១% ប្រៀបនឹងរយៈពេលដូចគ្នា។

ទន្ទឹមនឹងនោះ បណ្តាសកម្មភាពអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; កិច្ចគាំពារសង្គម ការបណ្តុះបណ្តាល និងដោះស្រាយការងារធ្វើបានយកចិត្តទុកដាក់ និងអនុវត្តបានល្អនូវគោលនយោបាយស្តីពីជនជាតិ សាសនា ការថែរក្សាសុខភាពប្រជាជន។ ការងារកំណែទម្រង់រដ្ឋបាល អធិការកិច្ច ការពិនិត្យ និងត្រួតពិនិត្យការប្រឆាំងអំពើពុករលួយផ្ទៃក្នុងត្រូវបានរឹតបន្តឹង និងអនុវត្តព្រមៗគ្នា។ល។

យោងតាមសេចក្តីប្រកាសរបស់ការិយាល័យពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានឱ្យដឹងថា សន្ទស្ស PCI ក្នុងឆ្នាំ២០២២ ខេត្តត្រាវិញបានកើនឡើងចំនួន ២៥ កម្រិតថ្នាក់បើធៀបនឹងឆ្នាំ២០២១ ជាប់ចំណាត់ថ្នាក់ ២៦/៦៣ ខេត្ត-ក្រុងក្នុងទូទាំងប្រទេស និងចំណាត់ថ្នាក់លេខ ៦/១៣ ខេត្ត-ក្រុងនៅក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។ ទន្ទឹមនឹងនោះ VCCI ក៏បានប្រកាសសន្ទស្សន៍ខេត្តបៃតងថ្នាក់ខេត្ត (PGI) ក្នុងឆ្នាំ២០២២ ត្រាវិញជាខេត្តនាំមុខគេក្នុងសន្ទស្សន៍នេះជាមួយនឹងពិន្ទុ ១៧,៦៧។

ទន្ទឹមជាមួយលទ្ធផលសម្រេចបាន នៅមានការកំណត់មួយចំនួនទៀត ដូចជាតម្លៃកសិផលមិនស្ថិតស្ថេរ ទិន្នផលស្រូវ ទិន្នផលជលជាតិទាបជាងរយៈពេលដូចគ្នា ចំនួនសហគ្រាសត្រូវរំលាយ និងផ្អាកដំណើរការក្នុងខែមានការកើនឡើងខ្ពស់ ឧស្សាហកម្មផលិត និងចែកចាយអគ្គិសនីបន្តធ្លាក់ចុះ។ ក្នុងខែមេសា គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តបានកើនឡើងទាំង៣ផ្នែក។ ក្រៅពីនេះ អត្រានៃការដោះស្រាយលិខិតតវ៉ា និងសំណើដើម្បីឆ្លុះបញ្ចាំងញត្តិនៅមានកម្រិតទាបនៅឡើយ។

នៅអង្គប្រជុំ សមមិត្ត ង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនដំណឹងអំពីស្ថានភាពអនុវត្តគម្រោងបណ្តាកម្មវិធីគោលដៅជាតិ និងកម្មវិធីស្តារសេដ្ឋកិច្ចសង្គមរបស់ខេត្តឡើងវិញ។ ទន្ទឹមនឹងនោះ ស្នើដល់បណ្តាមន្ទីរ ស្ថាប័ន និងមូលដ្ឋាន ត្រូវពង្រឹងកិច្ចសហការ ដាស់តឿនម្ចាស់ម៉ៅការត្រូវរួសរាន់ពន្លឿនដំណើរការសាងសង់គម្រោងជាបន្ទាន់។ ផ្តោតលើការដោះស្រាយការលំបាក ជាប់ជំពាក់ ក៏ដូចជាការចេញឯកសារណែនាំ ដើម្បីបញ្ចេញផែនការឆ្នាំ២០២៣។

ទន្ទឹមនឹងនោះ ត្រូវពង្រឹងអធិការកិច្ច ត្រួតពិនិត្យការអនុវត្តផែនការឆ្នាំ២០២៣ លើស្មារតីប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ គោរពនូវបទប្បញ្ញត្តិនៃច្បាប់ ទាន់ពេលដោះស្រាយបណ្តាអង្គការ បុគ្គលដែលមិនមានទំនួលខុសត្រូវ បណ្តារារាំងដល់ការអនុវត្តផែនការវិនិយោគសាធារណៈ។ ក្រៅពីនោះ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះកម្មវិធីស្តារឡើងវិញ ពង្រីកសេដ្ឋកិច្ចបន្ទាប់ពីកូវីដ-១៩ ផ្តោតខ្លាំងជាងនេះទៀតលើការកសាងជនបទថ្មី។ល។

សន្និដ្ឋានអង្គប្រជុំសមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានបានដាក់ចេញភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តក្នុងខែឧសភា ឆ្នាំ២០២៣ ដូចជា៖ ការផ្តោតទៅលើការកសាងរបាយការណ៍បូកសរុបបឋមពាក់កណ្តាលអាណត្តិកាល ស្តីពីការស្ថានភាពអនុវត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គម សន្តិសុខ-ការពារជាតិ; បន្តជំរុញល្បឿនអនុវត្តបណ្តាសំណង់កសាងសារវន្ត រុះរើដីធារបណ្តាសំណង់សំខាន់ៗនៅលើភូមិសាស្រ្ត បន្តពង្រឹងបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ កសាងផែនការជម្នះរាល់ការនៅមានកំណត់ អន់ខ្សោយឆ្នាំ២០២២ និងបន្តលើកកំពស់សន្ទស្ស PCI ក្នុងឆ្នាំ២០២៣ បង្កើនការអនុវត្តន៍ភារកិច្ចមួយចំនួននៅមុន ក្នុង និងក្រោយថ្ងៃឈប់សម្រាកពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធបុព្វក្សត្រហ៊ុងវឿង ៣០ មេសា និង ០១ ឧសភា។

នៅក្នុងអង្គប្រជុំនេះដែរ តំណាងគ្រប់រូបបានពិភាក្សា ផ្លាស់ប្តូរ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ស្តីពីការផ្សព្វផ្សាយបញ្ជីរាយនាមសេវាសាធារណៈ ដោយប្រើប្រាស់ថវិការដ្ឋក្នុងវិស័យគមនាគមនិងដឹកជញ្ជូនក្នុងខេត្តត្រាវិញ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការកំណត់ខ្ទង់ប្រមូល កម្រិតប្រមូលប្រាក់ និងយន្តការសម្រាប់ប្រមូល ចំណាយសម្រាប់សេវាបម្រើ និងគាំទ្រសកម្មភាពអប់រំ និងបណ្តុះបណ្តាលរបស់គ្រឹះស្ថានអប់រំសាធារណៈនៅលើភូមិសាស្រ្តខេត្តត្រាវិញ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291823