អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន អញ្ជើញចូលរួមសន្និបាតបូកសរុបបឋមការងារធនធាននិងបរិស្ថាន៦ខែដើមឆ្នាំ

កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ចាត់តាំង សន្និបាតបូកសរុបបឋមការងារធនធាននិងបរិស្ថាន៦ខែដើមឆ្នាំ។ សមមិត្ត ង្វៀងហ្វិញធៀន សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញចូលរួមនិងធ្វើអធិបតីសន្និបាត។

នាយកមន្ទីរធនធាននិងបរិស្ថាន ត្រឹងវ៉ាំងហ៊ុង ថ្លែងចង្អុលការសន្និបាត

នៅសន្និបាត នាយកមន្ទីរធនធាននិងបរិស្ថាន ត្រឹងវ៉ាំងហ៊ុង បានឲ្យដឹង ៦ខែដើមឆ្នាំ ផ្នែកធនធាននិងបរិស្ថានបានប្រមូលផ្តុំកម្លាំងដឹកនាំចង្អុលការជាទូទៅនៅលើវិស័យគ្រប់គ្រងរដ្ឋពីធនធាននិងបរិស្ថាន ដឹកនាំអនុវត្តល្អភារកិច្ចវិជ្ជាជីវៈ ចាត់តាំងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៃភារកិច្ចនយោបាយដែល បានប្រគល់។

ផ្នែកធនធាននិងបរិស្ថានចាត់ទុកការកំណែទម្រង់រដ្ឋបាលជាភារកិច្ចសំខាន់ ជាប្រចាំរបស់ផ្នែក។ មន្ទីរធនធាននិងបរិស្ថានធ្វើឲ្យទៅជាជាក់ស្តែងកំណែទម្រង់រដ្ឋបាលដោយវិធីសាស្រ្តជាច្រើន ដំណោះស្រាយជាក់ស្តែង ផ្សព្វផ្សាយអនុវត្តត្រឹមត្រូវ ពិនិត្យ និងធ្វើបច្ចុប្បន្នភាពនីតិវិធីរដ្ឋបាលឱ្យបានទៀងទាត់។ បច្ចុប្បន្ននេះ មន្ទីរធនធាននិងបរិស្ថានមាននីតិវិធីរដ្ឋបាលចំនួន៩៤ (ថ្នាក់ខេត្តមាន៧៦ ថ្នាក់ស្រុកមាន១៥ ថ្នាក់ឃុំមាន៣) ១០០%នីតិវិធីរដ្ឋបាលបានផ្សាយជាសាធារណៈ។ លទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាលពីដីធ្លី៖ ចាប់តាំងពីថ្ងៃទី ១ខែមករា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សរុបទទួល ៨៥.០០២ ឯកសារ។

វិស័យធនធានដី មន្ទីរធនធាននិងបរិស្ថានបានស្នើអនុវិទ្យាស្ថានផែនការ និងរចនាកសិកម្មពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាពនិងបំពេញសារជាថ្មី ដើម្បីដាក់ជូនក្រសួងធនធាននិងបរិស្ថានពិនិត្យវាយតម្លៃផែនការប្រើប្រាស់ដី ៥ឆ្នាំ ដំណាក់កាល(២០២១-២០២៥) របស់ខេត្ត។ សម្រេច១០០%ផែនការប្រើប្រាស់ដីនៅថ្នាក់ស្រុកឆ្នាំ២០២៣ ទៅតាមការកំណត់ ការងារវាយតម្លៃដីធ្លីរួមមាន សំណង់ និងគម្រោងចំនួន ៤ ក្នុងនោះគម្រោងចំនួន ៣ បានបញ្ចប់ និង ១ គម្រោងកំពុងអនុវត្ត។ ធ្វើសេនាធិការ និងបញ្ចប់សេចក្តីព្រាងការកែសម្រួលតារាងតម្លៃដីធ្លីរយៈពេល៥ឆ្នាំ (២០២០-២០២៤) ដើម្បីដាក់ជូនគណៈកម្មាធិការប្រជាជន ដើម្បីអនុម័តពីក្រុមប្រឹក្សាប្រជាជនខេត្តក្នុងកិច្ចប្រជុំពាក់កណ្តាលឆ្នាំ២០២៣។ 

វិស័យធនធានទឹកនិងរ៉ែ ផ្នែកធនធាននិងបរិស្ថានបានផ្សព្វផ្សាយភារកិច្ចជាច្រើនដើម្បីពង្រឹងការងារគ្រប់គ្រងរដ្ឋពីធនធានទឹក និងរ៉ែ។ ទន្ទឹមនឹងនោះ បណ្តាការិយាល័យធនធាននិងបរិស្ថានបានផ្តោតទៅលើការធ្វើសេនាធិការបណ្តាភារកិច្ចស្ថិតក្នុងមត្ថកិច្ចដើម្បីលើកកម្ពស់តួនាទីរបស់មូលដ្ឋានក្នុងការគ្រប់គ្រង ការពាររ៉ែមិនទាន់ទាញតកផល ក៏ដូចជាដោះស្រាយទីតាំងរុករករ៉ែខុសច្បាប់។ សហការនឹងបណ្តាស្ថាប័នដើម្បីផ្សព្វផ្សាយបណ្តាវិធានការដើម្បី ទប់ស្កាត់ការបាត់បង់ពន្ធក្នុងវិស័យរ៉ែ។ បណ្តានីតិវិធីរដ្ឋបាលអំពីរ៉ែបានអនុវត្ត ធានាលំដាប់លំដោយ នីតិវិធី និងពេលវេលាតាមការកំណត់។

 អំពីការងារអធិការកិច្ចធនធាននិងបរិស្ថាន មន្ទីរបាន រៀបចំអធិការកិច្ចរដ្ឋបាលចំពោះអង្គភាព ០១ លើការទទួលខុសត្រូវក្នុងការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តីពីអធិការកិច្ច ការទទួលប្រជាពលរដ្ឋ ការដោះស្រាយបណ្តឹង និងថ្កោលទោស និងបង្ការ ប្រឆាំងអំពើពុករលួយ។ លទ្ធផលបានចេញសន្និដ្ឋានអធិការកិច្ច សំណូមពរជម្នះអ្វីដែលនៅមានកំណត់។ ដំណើរការធ្វើអធិការកិច្ចចំនួន ៥ ចំពោះអង្គការចំនួន១០ អំពីសកម្មភាពលើការរុករករ៉ែ ការដឹកជញ្ជូន ធ្វើអាជីវកម្ម ការប្រមូលផ្តុំនិងការប្រើប្រាស់រ៉ែ។ ការងារការពារបរិស្ថាន; ធនធានទឹក ស្ថានភាពប្រើប្រាស់ដី។ ជាលទ្ធផល អង្គភាពចំនួន ៥កន្លែង និងបុគ្គល ១នាក់ បានប្រព្រឹត្តល្មើស។ បានពិន័យជាទឹកប្រាក់សរុបចំនួន ១៨៥,៥លានដុង។ 

ទិដ្ឋភាពអង្គប្រជុំ

ពិភាគ្សានៅអង្គសន្និបាត តំណាងគ្រប់រូបបានឯកភាពជាមួយរបាយការណ៍លទ្ធផលអនុវត្តភារកិច្ច៦ខែដើមឆ្នាំ២០២៣ របស់វិស័យធនធាននិងបរិស្ថាន។ បង្ហាញ់ច្បាស់អ្វីដែលនៅសេសសល់ ជាប់ជំពាក់ ទន្ទឹមនឹងនោះស្នើដំណោះស្រាយអនុវត្តភារកិច្ច៦ខែចុងឆ្នាំ ក្នុងនោះប្រមូលផ្តុំចូលក្នុងខ្លឹមសារមួយចំនួនដូចជា៖ ការងារបង្កើត ផ្សព្វផ្សាយគម្រោងការ ផែនការប្រើប្រាស់ដៅ គ្រប់គ្រងដីសាធារណៈ ការដោះស្រាយរាល់ការលំបាក ជាប់ជំពាក់ក្នុងការងារសំណង រុះរើដីធារដើម្បីដំណើរការកសាងបណ្តាគម្រោងនៅលើភូមិសាស្រ្ត។ល។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ចង្អុលការសន្និបាត

កំណត់ត្រាបណ្តាបណ្តាលទ្ធផលសម្រេចបានរបស់វិស័យ និងបណ្តាបញ្ហាដាក់ចេញចំពោះវិស័យនាបច្ចុប្បន្ន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ចង្អុលការដល់វិស័យធនធាននិងបរិស្ថានបន្តតាមដាន ដាស់តឿនមូលដ្ឋានផ្សព្វផ្សាយអនុវត្តផែនការប្រើប្រាស់ដីឆ្នាំ២០២៤ តាមដានអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣២៦/QĐ-TTg ស្តីអំពីផែនការប្រើប្រាស់ដី៥ឆ្នាំ ដំណាក់កាល (២០២១-២០២៥) របស់ខេត្តត្រាវិញ។ ពង្រឹងការត្រួតពិនិត្យ និងសម្របសម្រួលក្នុងការត្រួតពិនិត្យ និងពិនិត្យធនធានទឹក រ៉ែ ជលសាស្ត្រ ឧតុនិយម សមុទ្រ និងកោះសំយោគក្នុងខេត្ត។ ពង្រឹងការត្រួតពិនិត្យ រួមបញ្ចូលអធិការកិច្ច ត្រួតពិនិត្យវិស័យធនធានទឹក រ៉ែ ឧតុនិយម សមុទ្រ និងកោះនៅលើភូមិសាស្រ្តខេត្ត។

ទន្ទឹមនឹងនោះ បន្តចង្អុលការពង្រឹងការងារអធិការកិច្ច ត្រួតពិនិត្យពីការការពារបរិស្ថាន ពិសេសត្រួតពិនិត្យ ឃ្លាំមើលស្ថានភាពការងារការពារបរិស្ថានចំពោះបណ្តាគម្រោងការនៃមជ្ឈមណ្ឌលអគ្គិសនីយ្វៀងហាយ។ ត្រួតពិនិត្យការអនុវត្តសារាចរលេខ ២៧-CT/TU និងផែនការរបស់គណៈកម្មាធិការប្រជាជនខេត្ត ដោយផ្សាភ្ជាប់ជាមួយការកសាងសោភណភាពបរិស្ថាន ខ្សែផ្លូវដាំផ្កា ខ្សែផ្លូវបែតង-ជ្រះ-ស្អាត ការងារប្រមូល វិនិច្ឆ័យសម្រាម ការងារការពារបរិស្ថានស្ថាប័ន។ ដាស់តឿនជម្នះបណ្តាទីកន្លែងបណ្តាលកក្វក់បរិស្ថាន។

ពង្រឹងការងារអធិការរកិច្ច ត្រួតពិនិត្យការគោរពតាមបទប្បញ្ញត្តិនៃច្បាប់ពីវិស័យធនធាននិងបរិស្ថាននៅលើភូមិសាស្រ្តខេត្ត ពិសេសគឺវិស័យរុករករ៉ែ បង្ហូតទឹកកក្វក់បណ្តាឲ្យពុលបរិស្ថាន។

ទន្ទឹមនឹងនោះ លោកង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើដល់គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទិផ្សាររួមខេត្តយកចិត្តទុកដាក់ ចង្អុលការ រៀបចំធនធាន សហការជាមួយមន្ទីរធនធាននិងបរិស្ថានរៀវចំអនុវត្តមានប្រសិទ្ធភាពវិស័យធនធាននិងបរិស្ថាន៕

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាពមានស្នាដៃច្រើនរួមវិភាគទានដល់ផ្នែកធនធាននិងបរិស្ថាន

ទ្រុកភឿង-មិញទ្រី

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 8
  • ថ្ងៃនេ: 37
  • ក្នុងសប្តាហ៍: 4,403
  • ទាំងអស់: 1,231,575