អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ជំរឿនការវិនិយោគជាក់ស្តែងនៅខេត្តដុងថាប

កាលពីថ្ងៃទី២ ខែកក្កដា ក្រុមប្រតិភូការងាររបស់គណៈកម្មាធិការប្រជាជនខេត្ត ដឹកនាំដោយសមមិត្ត ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាប្រធានកក្រុមបានអញ្ជើញទៅទស្សនា និងជំរឿនការវិនិយោគជាក់ស្តែងនៅរោងចក្រឥដ្ឋកម្រាល របស់សម្ព័ន្ធហាថាញ់ នៅស្រុកតាមណុង ខេត្តដុងថាប។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ស្វែងយល់គុណភាពផលិតផលឥដ្ឋកម្រាលហាថាញ់

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន វាយតម្លៃខ្ពស់ចំពោះសក្តានុពល ឱកាសវិនិយោគនិងមានបំណងចង់ឲ្យថ្នាក់ដឹកនាំសម្ព័ន្ធឆាប់ត្រួតពិនិត្យដំណើរការអនុវត្តគម្រោងការនៅបណ្តាតំបន់ ម្តុំឧស្សាកម្ម ពិសេសគឺតំបន់ឧស្សាហកម្មឌិញអានដោយមានវត្ថុធាតុដើមច្រើនក្រៃលែង មានមូលនិធិដីវិនិយោគនៅទូលាយ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្កត់ធ្ងន់៖ ម្ចាស់វិនិយោគនឹងលំនឹងចិត្តនៅពេលផ្សព្វផ្សាយអនុវត្តគម្រោងការចូលខេត្ត និងបង្ករាល់លក្ខណៈងាយស្រួលបំផុតដើម្បីអនុវត្តនីតិវិធី ប្រគល់ផ្ទៃមុខដីដោយឆាប់បំផុត។ មុននោះ ថ្នាក់ដឹកនាំសម្ព័ន្ធហាថាញ់ក៏បានអញ្ជើញមកធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត និងដំណើរការត្រួតពិនិត្យជំហានដំបូងនៅខេត្តត្រាវិញ។

ក្រុមប្រតិភូការងាររបស់គណៈកម្មាធិការប្រជាជនខេត្តទស្សនាដំណើរការផលិតឥដ្ឋកម្រាលហាថាញ់

រោងចក្រផលិតឥដ្ឋកម្រាល ហាថាញ់ បានបង្កើតនិងបើកដំណើរការនៅខេត្តដុងថាបកាលពីឆ្នាំ២០២០។ ជាអាជីវកម្មធំមួយរបស់សម្ព័ន្ធហាថាញ់ដោយមាមត្ថភាពផលិត២៤លានដុំ/ឆ្នាំ និងទទួលបានប្រាក់ប្រចាំឆ្នាំប្រមាណ.០០០ពាន់លានដុង។ អង្គភាពអនុវត្តបច្ចេកវិទ្យាទំនើប ពិសេសគឺធានាកត្តាពីផ្នែកបរិស្ថាន។

ការរៀបចំក្រុមទៅទស្សនានិងកោះហៅវិយោគជាក់ស្តែងនៅអាជីកម្មជាការងារមួយដែលថ្នាក់ដឹកនាំខេត្តយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការងារជំរឿនកោះហៅវិនិយោគចូលខេត្ត ជាមួយបានា ផលប្រយោជន៍ត្រូវចុះសម្រុងគ្នា ហានិភ័យត្រូវរួមគ្នាចែករំលែកហើយចាត់ទុកថាជោគជ័យរបស់ម្ចាស់វិនិយោគក៏ជាជោគជ័យរបស់ខេត្តផងដែរដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ច-សង្គមរបស់ខេត្តអភិវឌ្ឍន៍

ស្វឹងខា-មិញទ្រី

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 10
  • ថ្ងៃនេ: 58
  • ក្នុងសប្តាហ៍: 4,424
  • ទាំងអស់: 1,231,596