គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឯកភាពឆ្លងសេចក្តីជម្រាប ១០ ច្បាប់ក្នុងសម័យប្រជុំលើកទី ១០-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០

កាលពីថ្ងៃទី ២៤ ខែកក្កដាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដើម្បីស្តាប់គណៈកម្មាធិការការងារកម្មការបក្ស ក្រុមប្រឹក្សាប្រជាជនខេត្តរបាយការណ៍បណ្តាសេចក្តីជម្រាបរបស់គណៈកម្មាធិការប្រជាជនខេត្តដើម្បីជម្រាបសម័យប្រជុំលើកទី ១០ (សម័យប្រជុំឯកទេស)-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។

សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញធ្វើជាអធិបតីសន្និបាត។ អញ្ជើញចូលរួមសន្និបាតមានបណ្តាសមមិត្តមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹក នាំបណ្តាមន្ទីរ ផ្នែកខេត្តមូលដ្ឋានដែលមានការទាក់ទិនដល់បណ្តាសេចក្តីជម្រាបប្រធាន អនុប្រធានបណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តការិយាល័គណៈកម្មាធិការប្រជាជនខេត្ត ការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត។

ស្ថិតក្នុងសន្និបាតបណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តពិនិត្យផ្តល់យោបល់លើសេចក្តីជម្រាបនិងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ១០ ច្បាប់ស្តីពី៖

(១) កម្រិតប្រមូលអង្គភាពគិតសោហ៊ុយការពារបរិស្ថានចំពោះការទាញយកធនធានរ៉ែអនុវត្តនៅនឹងខេត្តត្រាវិញ។

 (២)ចេញផ្សាយកម្រិតកំណត់ចំណាយថវិការដ្ឋឧបត្ថម្ភអនុវត្តគម្រោងការ ផែនការ វិធីសាស្ត្រ ភារកិច្ចពង្រីកសេដ្ឋកិច្ច ខ្លឹមសារឧបត្ថម្ភគម្រោងការ ផែនការចងសម្ព័ន្ធកន្សោមតម្លៃ គំរូប្លង់សំណុំលិខិត លំដាប់លំដោយ បែបបទសម្បទាជ្រើសរើសគម្រោងការ ផែនការចងសម្ព័ន្ធក្នុបណ្តាផ្នែក វិជ្ជាជីវៈ វិស័យផ្សេងៗដែលមិនស្ថិតក្នុងវិស័យផលិតលក់ផលិតផលកសិកម្ម ខ្លឹមសារឧបត្ថម្ភ លំដាប់លំដោយ បែបបទ គំរូប្លង់សំណុំលិខិត សម្បទាជ្រើសរើសគម្រោងការវិធីសាស្ត្រផលិតនៅលើភូមិសាស្ត្រខេត្តត្រាវិញ។

(៣)សេចក្តីកំណត់រចនាគួបផ្សំប្រភពទុនរវាងបណ្តាកម្មវិធីគោលដៅជាតិ និងបណ្តាកម្មវិធីគម្រោងការផ្សេងៗ រចនាបទកេណ្ឌប្រមូលបណ្តាប្រភពធនធានផ្សេងៗអនុវត្តបណ្តាកម្មវិធីគោលដៅជាតិនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២១-២០២៥។

(៤)ឧបត្ថម្ភដល់គ្រួសារទើបរួចផុតពីភាពក្រីក្រដែលបានឧបត្ថម្ភលំនៅឋានពីប្រភពមូលនិធិសុខុមាលភាពសង្គមខេត្តឆ្នាំ២០២៣ បានបុលទុនបន្ថែមដើម្បីកសាងលំនៅឋាននៅលើភូមិសាស្ត្រខេត្តត្រាវិញ។

(៥)ព្រមព្រៀងគោលការណ៍បង្កើតសង្កាត់យ៉ឹងថាញ់ និងសង្កាត់ទ្រឿងឡុងហ្វាស្ថិតក្រោមឱវាទទីផ្សាររួមខេត្តយ្វៀងហាយខេត្តត្រាវិញ។

(៦) ការប្រគល់ចំនួនកម្មាភិបាល បុគ្គលិកនៅថ្នាក់ឃុំនិងចំនួនអ្នកធ្វើសកម្មភាពមិនជំនានៅថ្នាក់ឃុំសម្រាប់គណៈកម្មាធិការប្រជាជនស្រុក ទីផ្សាររួមខេត្តទីក្រុងស្ថិតក្រោមឱវាទខេត្តត្រាវិញឆ្នាំ ២០២៣។

(៧) សេចក្តីកំណត់មុខតំណែង ចំនួន និងរបបគោលនយោបាយចំពោះបណ្តាអ្នកធ្វើសកម្មភាពមិនជំនាញនៅថ្នាក់ឃុំ និងភូមិ អនុសង្កាត់ អ្នកចូលរួមធ្វើសកម្មភាពនៅនឹងភូមិ អនុសង្កាត់ និងកម្រិតម៉ៅផ្តាច់ថវិកាធ្វើសកម្មភាពរបស់អង្គការចាត់តាំងនយោបាយ-សង្គមនៅថ្នាក់ឃុំលើភូមិសាស្ត្រខេត្ត។

(៨) ដាក់ឈ្មោះផ្លូវនៅលើភូមិសាស្ត្រទីប្រជុំជនថ្កូវ និងទីប្រជុំជនឌិញអាង ស្រុកថ្កូវខេត្តត្រាវិញ។ (៩) ដាក់ឈ្មោះផ្លូវនៅលើភូមិសាស្ត្រទីក្រុងត្រាវិញ ខេត្តត្រាវិញ។

(១០)កំណត់កម្រិតប្រមូលប្រាក់សាលាចំពោះអប់រំកុមារពន្លក និងសកលរដ្ឋនៅលើភូមិសាស្ត្រខេត្តត្រាវិញឆ្នាំសិក្សា ២០២៣-២០២៤។

បន្ទាប់ពីបានស្តាប់បណ្តាមន្ទីរ ផ្នែកជម្រាបខ្លឹមសារបណ្តាសេចក្តីជម្រាបស្តាប់បណ្តាគណៈកម្មកាក្រុមប្រឹក្សាប្រជាជនខេត្តរបាយការណ៍ពីលទ្ធផលពិនិត្យមើលបណ្តាសេចក្តីព្រាងសេចក្តីសម្រេចចិត្ត បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តពិនិត្យផ្តល់យោបល់ និងឯកភាពឆ្លងសេចក្តីជម្រាប១០ ច្បាប់នេះ។

សមមិត្តង៉ូជីកឿងសន្និដ្ឋានសន្និបាត៖គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានឯកភាពឆ្លងបណ្តាសេចក្តីជម្រាបក្នុងនោះមានសេចក្តីជម្រាបមួយចំនួនគប្បីត្រូវកែតម្រង់ខ្លឹមសារដោយយោងតាមយោបល់រួមបំពេញរបស់បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តក្នុងសន្និបាតដើម្បីធានាធ្វើយ៉ាងណាទុកឱ្យបណ្តាសេចក្តីសម្រេចចិត្តនេះចេញផ្សាយសមស្របជាមួយនឹងភាពជាក់ស្តែងស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមនៅនឹងមូលដ្ឋាន៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 14
  • ថ្ងៃនេ: 48
  • ក្នុងសប្តាហ៍: 4,414
  • ទាំងអស់: 1,231,586