នារីខ្មែរឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ

ប៉ុន្មានឆ្នាំមកអាយនេះ ចលនាឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ បន្ថយភាពក្រីក្រស្ថិរភាព។ល។ បានបងប្អូននារីខ្មែរនៅភូមិក្រកើត ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវអនុវត្តមានប្រសិទ្ធភាព។ ជាពិសេស ចាប់តាំងពីបានសមាគមថ្នាក់លើបំផុសចលនាប្រឡងប្រណាំង “នារីសកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” បងប្អូននារីក្នុងភូមិតែងពង្រីកស្មារតីឧបត្ថម្ភគ្នា ទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រស្ថិរភាព ធ្វើមានស្របច្បាប់។

បងគឹមធីសុភាពថែទាំហ្វូងគោគ្រួសារ។

សាខាសមាគមនារីភូមិក្រកណ្ដាលមានសមាជិកា ១៤០ រូប សុទ្ធសឹងតែជាជនជាតិខ្មែរ។  គិតមកទល់ពេលនេះ សាខាសមាគមនារីភូមិក្រកើតបង្កើតក្រុមប្រិតសំចៃឥណ ទានបាន ០២ ក្រុមដោយមានសមាជិកា ៣២ រូបចូលរួម។ ជារៀងរាល់ឆ្នាំ ក្រុមទាំង នោះ កេណ្ឌប្រមូលប្រភពទុនពីធនាគារគោនយោបាយសង្គមស្រុកជិត ០១ ពាន់លាន ដុងសម្រាប់សមាជិកាពង្រីកសេដ្ឋកិច្ចគ្រួសារបានបុលជាង ៧០ លើកនាក់។ ក្រៅពីនោះ សា ខាសមាគមនៅទាំងចលនាបងប្អូននារីខ្មែរក្នុងភូមិបង្កើតក្រុមហ៊ុនប្រាក់ទុនសម្រាប់ឧបត្ថម្ភគ្នាឈានឡើងរួចផុតពីភាពក្រីក្រស្ថិរភាពបាន ០៣ ក្រុមដោយមានសមាជិកា ៥៤ រូប ។ អាស្រ័យធ្វើបានដូច្នោះ អត្រាគ្រួសារក្រីក្រក្នុងសមាជិកាបានកាត់បន្ថយចុះរៀងរាល់ឆ្នាំ បច្ចុប្បន្នភូមិនៅមានគ្រួសារក្រីក្រតែ ០៥ គ្រួប៉ុណ្ណោះ។

បងស្រីគឹមធីសុភាព នៅភូមិក្រកើតចាប់ផ្ដើមកសាងជីវភាពគ្រួសារថ្មីដោយរបរលក់ទឹក ត្នោតដែលឪពុកម្ដាយបង្កើតរបស់គាត់បន្សល់ទុកឲ្យដើមត្នោតជាង ១០ ដើម។ ថ្វីត្បិត របរត្នោតផ្ដល់ប្រភពចំណូលខ្ពស់បង្គួរសម្រាប់គ្រួសារ ប៉ុន្តែដើម្បីរកប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារ បងនៅទាំងផលិតស្រូវបន្តិចបន្តួច និងចូលរួមបណ្ដាក្រុមប្រិតសំចៃឥណ ទាន ក្រុមហ៊ុនប្រាក់ទុនខ្ចីបង្វិលជុំដែលសាខាសមាគមនារីភូមិគ្រប់គ្រងដើម្បីបាន បុល ខ្ចីទុនសម្រាប់វិនិយោគក្នុងការដាំដុះ និងចិញ្ចឹមសត្វ។ ផ្ដើមពីប្រភពទុនដែលបានបុល ខ្ចី បច្ចុប្បន្ន បងពង្រីកហ្វូងគោមេបានជិត ១០ ក្បាល។

បងស្រីគឹមធីសុធីរិកា អនុប្រធានសមាគមសហព័ន្ធនារីឃុំអាងក្វាងហ៊ឺវបានឲ្យដឹងថា៖ ដើម្បីឧបត្ថម្ភគ្នាកាត់បន្ថយភាពក្រីក្រស្ថិរភាព និងឈានឡើងធ្វើមានធ្វើបានស្របច្បាប់ សមាគម សហព័ន្ធនារីឃុំចង្អុលការបណ្ដាសាខាសមាគមស្ថិតក្រោមឱវាទពិនិត្យឡើងវិញគ្រួសារសមាជិកាក្រីក្រ គ្រួសារក្រីក្រដែលនារីធ្វើម្ចាស់គ្រួសាររួចកសាងផែនការជាក់ស្ដែង ដើម្បីជួយឧបត្ថម្ភដល់គ្រួសារទាំងនោះដោយទង្វើសមស្របនឹងស្ថានភាពគ្រួសារនីមួយៗ។ ទន្ទឹមនឹងនោះ សមាគមជំរុញមាំការផ្សព្វផ្សាយ ចលនាបងប្អូននារី ជាពិសេសនារីខ្មែរ អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿនទៅក្នុងការផលិត ផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹម ពង្រីកសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ ជំរុញមាំចលនា “នារីជួយឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ច”  “ជួយនារីក្រីក្រមានអាសយដ្ឋាន”៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 11
  • ថ្ងៃនេ: 85
  • ក្នុងសប្តាហ៍: 4,451
  • ទាំងអស់: 1,231,623