សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ រួមចំណែក អនុ វត្តល្អគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ

ជាច្រើនឆ្នាំកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ តែង សកម្មក្នុងការផ្សព្វផ្សាយ ចលនាព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ក្នុងនោះមាចូលរួមចំណែកក្នុងការកសាងស្ពានជនបទ កសាងលំនៅឋាន គិតគូរដល់ជីវភាពពុទ្ធបរិស័ទជាពិសេសគឺគិតគូរដល់ជីវភាពប្រជាជន ពុទ្ធបរិស័ទខ្មែរដែលមានស្ថានភាពលំបាក។ ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិតថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ មានព្រះថេរសំណេះសំណាលជាមួយអ្នកយកសារព័ត៌មានកាសែតត្រាវិញជុំវិញខ្លឹមសារ ក៏ដូចជាការងារចលនាព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមបណ្តា សកម្មភាពជាក់ស្តែងដើម្បីរួមចំណែកជាមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមអនុវត្តសម្រេចសមិទ្ធផលជាក់ស្តែងតាមគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរក្នុងខេត្ត។

អ្នកយកសារព័ត៌មាន៖ សូមថ្វាយបង្គំព្រះឧបជ្ឈាយ៍មានព្រះថេរដីកាឲ្យដឹង អំពីលទ្ធផល ដែលសម្រេចបានក្នុងការងារផ្សព្វផ្សាយ ចលនាព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមសកម្មភាពនានា ដើម្បីរួមចំណែកគិតគូរដល់ជីវភាពប្រជាពុទ្ធបរិស័ទខ្មែរឲ្យរីកចម្រើនទាំងសម្ភារ និងស្មារតី ក្នុងពេលកន្លង ?

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្ត៖

ទន្ទឹមនឹងកិច្ចការព្រះពុទ្ធសាសនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត តែងអនុវត្តល្អតួនាទីជាស្ពានមេត្រីភាពរវាងបក្ស និងរដ្ឋដើម្បីផ្សព្វផ្សាយអប់រំព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរឱ្យបង្កើនចំណេះដឹង និងអនុវត្តល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ។ ឆ្លងតាមរយៈនោះ បានជំនួយឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទបង្កើនស្មារតីសាមគ្គី សកម្មចូលរួមជ្រោមជ្រែងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ជាពិសេសគឺចូលរួមជ្រោមជ្រែងតាមការអំពាវនាវរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៖ “ទូទាំងប្រទេសចូលរួមឧបត្ថម្ភអ្នកក្រីក្រ មិនបោះបង់អ្នកក្រីក្រម្នាក់ណានៅពីក្រោយឡើយ” ។ ក្នុងអាណត្តិកាលកន្លង (២០១៨ - ២០២៣) សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត រួមជាមួយសមាគមព្រះសង្ឃសាមគ្គីបណ្តាស្រុក - ទីក្រុង ចលនាព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចូលរួមវិភាគទានជាទឹកប្រាក់ សម្ភារ គិតជាតម្លៃសរុបរួមជិត ៤០ ពាន់លានដុង សម្រាប់ សាងសង់ផ្ទះ សាមគ្គីធម៌ កសាងស្ពាន-គមនាគមន៍ ឧបត្ថម្ភកុមារកំព្រា ព្រឹទ្ធាចារ្យរស់នៅម្នាក់ឯង ជូនអាហារូបករណ៍ដល់សិស្ស និស្សិតសង្វាតរៀនសូត្រ ចូលរួមកសាងមូលនិធិដើម្បីអ្នកក្រ ។ល។

អ្នកយកសារព័ត៌មាន៖

ការអប់រំ ដើម្បីបង្កើនចំណេះដឹង បង្កើនកម្រិតសិក្សាជូន ជនរួមជាតិខ្មែរ តែងបានបក្ស និងរដ្ឋយកចិត្តទុកដាក់អនុវត្តល្អជានិច្ចកាល។ ដើម្បីពង្រីកតួនាទី ភារកិច្ចរបស់សមាគម តើសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានចង្អុលការបណ្តាវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរ និងប្រជាពុទ្ធបរិស័ទខ្មែរអនុវត្តសម្រេចលទ្ធផលយ៉ាងណាដែរ ព្រះឧបជ្ឈាយ៍?

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្ត៖

ដើម្បីអនុវត្តការងារក្នុងវិស័យអប់រំឲ្យបានល្អ រួមចំណែកបង្កើនប្រជាបញ្ញាក្នុងសហគមន៍ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ជារៀងរាល់ឆ្នាំសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ខេត្តចង្អុលការបណ្តាវត្តក្នុងខេត្ត ចាត់តាំងបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរ ក៏ដូចជាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ - ទុតិយភូមិ នៅតាមវត្តក្នុងខេត្ត។ ចលនាបណ្តាវត្តឲ្យម្ចាស់ការក្នុងកិច្ចសហការជាមួយគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត យកចិត្តទុកដាក់ឧបត្ថម្ភព្រះសង្ឃ ប្រជាពុទ្ធបរិស័ទខ្មែរដែលកំពុងសិក្សានៅសាលាឧត្តមសិក្សា សាលាសកលវិទ្យាល័យក្នុង និងក្រៅខេត្ត។

បច្ចុប្បន្ន ក្នុងទូទាំងខេត្តមានព្រះសង្ឃ និងកូនចៅពុទ្ធបរិស័ទខ្មែរជាង ១៨.៩០០ អង្គ និងរូប កំពុងសិក្សាថ្នាក់ប្រជាសិក្សា ពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិ នៅនានាវត្តក្នុងខេត្ត និងសាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តត្រាវិញ។ ព្រះសង្ឃ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ មហាបរិញ្ញាបត្រ និងថ្នាក់បណ្ឌិតនៅបណ្តាសាកលវិទ្យាល័យក្នុងនិងក្រៅខេត្តចំនួន ៤២ ព្រះអង្គ។ ក្រៅពីនោះ សមាគមនៅទាំងសហការជាមួយគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ក្រុមប្រឹក្សាគណៈអភិបាលពុទ្ធសាសនាវៀតណាម - គណៈអប់រំពុទ្ធសាសនាមជ្ឈិមនៃពុទ្ធសាសនាវៀតណាម ដើម្បីបង្កលក្ខណៈឲ្យព្រះសង្ឃខ្មែរនិមន្តទៅសិក្សានៅបរទេស ក្នុងនោះមានប្រទេសព្រះរាជាណាចក្រថៃឡងដ៍ជាដើម ដើម្បីបង្កើនចំណេះដឹងទាំងផ្លូវលោក និងផ្លូវធម៌ ដល់ព្រមដោយ "សីល-សមាធិ-បញ្ញា" ចូលរួមអនុវត្តការងារព្រះពុទ្ធសាសនាឱ្យបានល្អតាមគោលលំនាំ "សាសនា-ជនជាតិ-សង្គមនិយម"។ ព្រះសង្ឃដែលមានកម្រិតសិក្សាខ្ពស់ទាំងផ្លូវលោក និងផ្លូវធម៌ តែងបានសមាគមព្រះសង្ឃសាគ្គីស្នេហាជាតិខេត្តឧទ្ទេសនាមឲ្យទទួលមុខនាទីសំខាន់ៗក្នុងបណ្តាអង្គការចាត់តាំងសមាគមពីថ្នាក់មូលដ្ឋានដល់ថ្នាក់មជ្ឈិមដូចជា៖ ព្រះឧបជ្ឈាយ៍  ០១ ព្រះអង្គ ជាអនុប្រធានក្រុមប្រឹក្សាគណៈអភិបាលពុទ្ធសាសនាវៀតណាមមជ្ឈិម ។ ព្រះឧបជ្ឈាយ៍ ០២ ព្រះអង្គជាសមាជិកក្រុមប្រឹក្សាគណៈអភិបាលពុទ្ធសាសនាវៀតណាមមជ្ឈិម ។ ព្រះឧបជ្ឈយ៍ ០១ ព្រះអង្គ ជាសមាជិកក្រុមប្រឹក្សាគណៈអភិបាលពុទ្ធសាសនាវៀតណាមមជ្ឈិម ។ ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរ ២៦ ព្រះអង្គជាសមាជិកគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត។ ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរ ០៥ ព្រះអង្គ ជាសមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងខេត្ត។ ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរ ០៣ ព្រះអង្គជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត។ល។ ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរគ្រប់ព្រះអង្គដែលទទួលនាទីទាំងនោះ តែងអនុវត្តល្អតាមតួនាទី ភារកិច្ចរបស់ព្រះអង្គ ជាអ្នកតំណាងឲ្យព្រះសង្ឃ ប្រជាពុទ្ធបរិស័ទថ្លែងនូវឧត្តមគតិ ក៏ដូចជាគោលបំណងដ៏ត្រឹមត្រូវរបស់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទដល់បក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។

អ្នកយកសារព័ត៌មាន៖

ដើម្បីរួមចំណែកអនុវត្តល្អ សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្តត្រាវិញ “ស្តីពីបន្តការអភិវឌ្ឍន៍លើគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១ - ២០២៥ ទិសដៅដល់ឆ្នាំ ២00" សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត មានសកម្មភាពជាក់ស្តែងយ៉ាងណាខ្លះ សូម ព្រះឧបជ្ឈាយ៍មានព្រះថេរដីកា?

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្ត៖

សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU របស់គណៈកម្មាធិការបក្សខេត្តត្រាវិញ មានគោលបំណងបន្តអនុវត្តល្អ គោលនយោបាយ ដើម្បីធានាកិច្ចការសមភាព សាមគ្គីភាព គោរពសិទ្ធិគ្នា និងជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍ។ ក្នុងសេចក្តីសម្រេចចិត្តបានបញ្ជាក់អំពីទិសដៅសំខាន់ៗក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ ស្ថិរភាព បង្កើនគុណភាពជីវភាពជនរួមជាតិខ្មែរ។ ដើម្បីអនុវត្តល្អតួនាទី ភារកិច្ចរបស់ខ្លួន សមាគមនឹងបន្តចលនាព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ បន្តការពង្រីកស្មារតីសាមគ្គី អនុវត្តល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ។ សហការជាមួយរដ្ឋអំណាចបណ្តាស្ថាប័នមានសមត្ថកិច្ចផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធដល់ស្ថានភាពសន្តិសុខមាតុភូមិ ជាពិសេសព័ត៌មានដែលពាក់ព័ន្ធដល់សាសនា ជនជាតិក្នុងខេត្ត និងក្នុងប្រទេស ប្រគេន និងជូនដល់ព្រះសង្ឃ ពុទ្ធបរិស័ទ។ បន្តចលនាព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ចូលរួមបណ្តាសកម្មភាពសប្បុរសធម៌សង្គមដូចជា៖ ចូលរួមកសាងលំនៅឋាន ស្ពាន និងគមនាគមន៍ ជូនអំណោយ អាហារូបករណ៍ដល់គ្រួសារមានស្ថានភាពលំបាក សិស្សានុសិស្សសង្វាតរៀនសូត្រ។ល។ ដើម្បីរួមចំណែកជាមួយបក្ខភាគ និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់កសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ តាមទិសដៅនៃសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU  របស់គណៈកម្មាធិការបក្សខេត្តបានដាក់ចេញ ៕

(ប្រភពកាសែតត្រាវិញ)

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 6
  • ថ្ងៃនេ: 76
  • ក្នុងសប្តាហ៍: 4,442
  • ទាំងអស់: 1,231,614