តំណាងក្រុមប្រឹក្សាប្រជាជនខេត្តជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតស្រុកចូវថាញ់

កាលពីថ្ងៃទី ៣០ ខែធ្នូ ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ចាត់តាំងសន្និបាតជួប សំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតដើម្បីរបាយការណ៍ពីលទ្ធផលសម័យប្រជុំលើកទី ៣-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ នៅនឹងស្រុកចូវថាញ់។ សន្និបាតបានចាត់តាំងផ្សាយបន្តផ្ទាល់ពីមណ្ឌលគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ដល់បណ្តាមណ្ឌលផ្សាយបន្តផ្ទាល់បណ្តាឃុំហឹងម៉ី ភឿកហៅ ហ្វាឡើយ ហ្វាធ្វឹង លឿងហ្វា លឿងហ្វា (អា) ស៊ុងឡុក ថាញ់ម៉ី ម៉ីចាញ់ និងដាឡុក ស្រុកចូវថាញ់។

អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់គណៈកម្មាធិការប្រជាជនស្រុកមានលោកឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អភិបូជាចារ្យង៉ូវ៉ាំងបែ អនុប្រធានគណៈសាមគ្គីការតូលិកសាសនាខេត្ត លោកស្រីថាច់ធីសាធី អនុលេខាបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ លោកស្រីគាងធីថាញស្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកចូវថាញ់ លោកសើងហ៊ុង អនុប្រធានសមាគមអ្នកកាសែតវៀតណាមខេត្ត អគ្គនិពន្ធនាយករងកាសែតត្រាវិញ។

តំណាងឱ្យក្រុមប្រតិភូ លោកសើងហ៊ុងបានធ្វើរបាយការណ៍ពីលទ្ធផលសម័យប្រជុំលើកទី ៣-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ យោងតាមនោះសម័យប្រជុំលើកទី ៣-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃទី ០៧-០៨ ខែធ្នូឆ្នាំ ២០២១ ។ ជាមួយនឹងស្មារតីធ្វើការយ៉ាងប្រញឹក ម៉ឹងម៉ាត់ ពោពេញទៅដោយបរិយាកាសពិភាក្សា ចោទឆ្លើយប្រជាធិបតេយ្យ ប្រាជ្ញ ទៀងត្រង់ ទទួលបន្ទុក ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ សម្រេចបានទូទាំងកម្មវិធីដែលបានដាក់ចេញ និងសម្រេចជោគជ័យប្រសើរ។

ក្នុងសម័យប្រជុំលើកនេះ យោងលើមូលដ្ឋានបណ្តាសេចក្តីជម្រាបរបស់គណៈកម្មាធិការប្រជាជនខេត្ត យោបល់របស់បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត សម័យប្រជុំបានអនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ២៧ យ៉ាង (មានសេចក្តីសម្រេចចិត្តអំពីបេក្ខភាព ២)។

បណ្តាយោបល់សំណើស្នើឆ្លុះបញ្ចាំងរបស់មាមីងម្ចាស់ឆ្នោតនៅនឹងមណ្ឌលផ្សាបន្តផ្ទាល់គណៈកម្មាធិការប្រជាជនស្រុក និងមណ្ឌលផ្សាយបន្តផ្ទាល់បណ្តាឃុំបានសម្តែងបង្ហាញនូវក្តីរីករាយ ដាក់ក្តីជំនឿទៅក្នុងសម័យប្រជុំ សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនឆាប់បានស៊ីជម្រៅទៅក្នុងជីវភាព។ ទន្ទឹមនឹងនោះសំណើស្នើដល់ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្តជាច្រើនបញ្ហាទាក់ទិនដល់ការជម្នះស្ថានភាពកខ្វក់បរិស្ថាន លើកកម្ពស់កំណាត់ផ្លូវក្នុងការកសាងភូមិ ឃុំជនបទថ្មី បណ្តាគោលនយោបាយអាទិភាព ឧបត្ថម្ភពង្រីកការផលិតកសិកម្ម ចិញ្ចឹមសត្វក្នុងស្ថានភាពជំងឺកូវីដ-១៩ អ្នកត្រូវឆ្លងរោគជំងឺកូវីដ-១៩ និងគោលនយោបាយសុខុមាលភាពសង្គម ម្ចាស់ការដល់ការងារបង្ការប្រឆាំងនឹងគ្រោះអបាយមុខសង្គមនៅតាមបណ្តាភូមិ ឃុំកសាងជនបទថ្មីលើកកម្ពស់។ល។

បណ្តាយោបល់ឆ្លុះបញ្ចាំងខាងលើនឹងបានលោកដូមិញតៀងអនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ដោះដូរធ្វើឱ្យច្បាស់បន្ថែមខ្លឹមសារមួយចំនួនដែលមាមីងម្ចាស់ឆ្នោតបានយកចិត្តទុកដាក់ និងសំណើស្នើ។

តំណាងឱ្យក្រុមប្រតិភូតំណាងក្រមប្រឹក្សាប្រជាជនខេត្ត លោកឡេថាញបិញសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានរបាយការណ៍ជូនបណ្តាតំណាង មាមីងម្ចាស់ឆ្នោត និងប្រជាជនជាឱរ៉ាលអំពីស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តឆ្នាំ ២០២១ និងភារកិច្ច វិធីសាស្ត្រសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ ២០២២ ដើម្បីទុកឱ្យបណ្តាតំណាង មាមីងម្ចាស់ឆ្នោត ប្រជាជនជ្រួតជ្រាបនូវព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ ទន្ទឹមនឹងនោះកំណត់ត្រាបណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោតដើម្បីឆ្លុះបញ្ចាំងឡើងបណ្តាស្ថាប័នមានសមត្ថកិច្ចឆ្លើយ ដោះស្រាយ ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនឹងផ្ញើដល់បណ្តាស្ថាប័នសារព័ត៌មានមហាជន និងបណ្តាមូលដ្ឋានដើម្បីប្រកាស ផ្សព្វផ្សាយដល់មាមីងម្ចាស់ឆ្នោត៕ ដំណឹង-រូបថតៈ រតនា

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 1553
  • ក្នុងសប្តាហ៍: 13,276
  • ទាំងអស់: 336,980