ក្រុមប្រតិភូការងារគណៈកម្មាធិការបក្សខេត្តអញ្ជើញទៅធ្វើការ ជាមួយទីផ្សាររួមខេត្ត និងស្រុកកូវង៉ាង

*កាលពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២១ ក្រុមប្រតិភូការងារគណៈកម្មាធិការបក្សខេត្ត អាស្រ័យលោក គឹមង៉ុកថាយ អនុលេខាប្រចាំអនុលេខាប្រចាំអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាប្រធានក្រុមប្រតិភូ អញ្ជើញទៅធ្វើការជាមួយថ្នាក់ ដឹកនាំគណៈកម្មាធិ ការបក្សស្រុកកូវង៉ាង។

ខ្លឹមសារធ្វើការ គឺក្តាប់ស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស ស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច‑សង្គម កសាងប្រព័ន្ធនយោបាយឆ្នាំ ២០២១។ ចូលរួមក្នុងពិធីធ្វើការមានលោក ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត។

ក្នុងឆ្នាំ ២០២១ ស្រុកកូវង៉ាងអនុវត្តសេចក្តីសម្រេចចិត្តសម្រេច និងសម្រេចលើស ២២/២៨ ភាគកម្រិតផែនការ មាន ០៦ ភាគកម្រិតផែនការមិនសម្រេច សរុបតម្លៃផលិតតាមការប៉ាន់ស្មានសម្រេចបាន ១៧.២៥០ ពាន់លានដុង កើន ៧,៥៥% បើប្រៀបជាមួយឆ្នាំ ២០២០ (សេចក្តីសម្រេចចិត្តកើន ១២,៥%)។ កេណ្ឌប្រមូលទុនវិនិយោគពង្រីកទូទាំងសង្គមសម្រេចបាន ១.២៦៧ ពាន់លានដុង ថយចុះ ៣៥២ ពាន់លានដុងប្រៀបជាមួយឆ្នាំ ២០២០។

អំពីការកសាងជនបទថ្មីមាន ០៨/១៣ ឃុំសម្រេចលក្ខឋានជនបទថ្មី មាន ០២ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ បានត្រួតពិនិត្យទទួលស្គាល់ឃុំហ៊ីបម៉ីដុងសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ និង ០៣ ឃុំ៖ ធ្វឹងហ្វា ញ៉ីត្រឿង ថាញ់ហ្វាស៊ើង សម្រេចលក្ខឋានជនបទថ្មី និងបន្តបំពេញសំណុំលិខិតជម្រាបស្នើឡើងថ្នាក់លើឲ្យត្រួតពិនិត្យទទួលស្គាល់ឃុំទ្រឿងទ័រសម្រេចឃុំជនបទថ្មីឆ្នាំ ២០២១ ចំណែកឃុំឡុងស៊ើងសម្រេចបាន ១៧/១៩ លក្ខឋាន។ ឆ្លងតាមការត្រួតពិនិត្យចុងឆ្នាំ ២០២១ គ្រួសារក្រីក្ររបស់ស្រុកនៅមាន ៤១៧ គ្រួ ស្រូបយកអត្រា ១,១១%។ ទោះបីសម្រេចបានលទ្ធផលគួរកត់សម្គាល់ ប៉ុន្តែស្រុកកូវង៉ាងនៅមានការជួបលំបាក ក្នុងរយៈកាលខាងមុខ ស្រុក ស្នើថ្នាក់ដឹកនាំខេត្ត ឆាប់ឧបត្ថម្ភវ៉ាក់សាំងបង្ការជំងឺលើសត្វពាហនៈ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ឧបត្ថម្ភលក្ខឋានទឹកស្អាតចំពោះឃុំឡុងស៊ើង ដើម្បីឆាប់បានទទួលស្គាល់ជាឃុំជនបទថ្មី ឧបត្ថម្ភទុនជម្នះការស្រុតបាក់ដីច្រាំងទន្លេកូវង៉ាង វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ បម្រើការចិញ្ចឹមបង្កងឧស្សាហកម្ម ឃុំវិញគីម ឃុំម៉ីឡុងបាក់។ល។

លោកគឹមង៉ុកថាយវាយតម្លៃខ្ពស់បណ្តាលទ្ធផលដែលសម្រេចបាន ជាពិសេសគឺការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ ទន្ទឹមនឹងនោះចង្អុលការឲ្យជំរុញមាំអនុវត្តគម្រោងការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ភ្ជាប់ជាមួយការកសាងជនបទថ្មី។ ក្នុងពេលអនុវត្ត គប្បីយកចិត្តទុកដាក់ ០៦ ភាគកម្រិតផែនការដែលមិនទាន់សម្រេចបានក្នុងឆ្នាំ ២០២១ និងមានវិធីសាស្រ្តអនុវត្តមានប្រសិទ្ធភាពក្នុងឆ្នាំ ២០២២។ បន្តយកចិត្តទុកដាក់ឧបត្ថម្ភ អនុវត្តសម្រេចសំណុំលិខិតទទួលស្គាល់ឃុំឡុងស៊ើង ជាឃុំជនបទថ្មី ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២។ ផ្តុំកម្លាំងឡើងគម្រោងការតំបន់ ជាក់ស្តែងគឺជ្រើសពូជដំណាំ សត្វចិញ្ចឹមសមស្របជាមួយនឹងលក្ខណៈតំបន់នីមួយៗ ជាពិសេសគឺរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ ក្នុងតំបន់ពេលផ្លាស់ប្តូរទម្រង់ដាំដំណាំគប្បីយកចិត្តទុកដាក់ ពង្រីកទម្រង់ក្រុមសហការ ដើម្បីបង្កើនគុណភាព ទិន្នផល ភ្ជាប់ជាមួយការចងសម្ព័ន្ធច្រកចេញសម្រាប់ផលិតផល។ យកចិត្តទុកដាក់ពិនិត្យអង្កេតការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ‑១៩៕ ប្រែសម្រួល៖សុខា

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 1571
  • ក្នុងសប្តាហ៍: 13,294
  • ទាំងអស់: 336,998