19/01/2022
ពិធីប្រកាសសេចក្តីសម្រេចចិត្ត និងទទួលប័ណ្ណចំណាត់ថ្នាក់កេរដំណែលថ្នាក់ជាតិទីសក្ការៈបូជាឡុងឌឹក
នាថ្ងៃទី១៨ មករា មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្ត និងទទួលប័ណ្ណចំណាត់ថ្នាក់កេរដំណែលថ្នាក់ជាតិ - កេរដំណែលស្ថាបត្យកម្មសិល្បៈទីសក្ការៈបូជាឡុងឌឹក ស្ថិតនៅអនុសង្កាត់ទី៣ សង្កាត់ទី២ ទីក្រុងត្រាវិញ។ អញ្ជើញចូលរួមពិធីមានលោក យឿងហ្វាងស៊ុម នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍, លោក ង៉ោទ្រឿងយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ។
ទីសក្ការៈបូជាឡុងឌឹកបានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ជាកេរដំណែលស្ថាបត្យកម្មសិល្បៈថ្នាក់ខេត្តនៅខែតុលា ឆ្នាំ២០១៩, ដល់ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១ ទីសក្ការបូជាបន្តមានកិត្តយសបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍សម្រេចចិត្តចំណាត់ថ្នាក់ទីសក្ការបូជាថ្នាក់ជាតិនៃប្រភេទស្ថាបត្យកម្មសិល្បៈ។ ទីសក្ការបូជាឡុងឌឹកបានកសាងនៅទសវត្សរ៍ទី២០ ដល់៣០ នៃសតវត្សរ៍ទី១៩។ ទីសក្ការបូជាឡុងឌឹកបានកសាងក្នុងបរិវេណធំទូលាយ ២០៥៤,៨ម៉ែត្រការ៉េ បែរមុខទៅទិសខាងជើង។ អំពីតម្លៃប្រវត្តិសាស្រ្តវប្បធម៌ អាចបញ្ជាក់បានថា ទីសក្ការបូជាឡុងឌឹកជាភ័ស្តុតាងសម្ភារៈឆ្លុះបញ្ចាំងពីសម័យកាលប្រវត្តិសាស្រ្តសង្គមនៃតំបន់ដីណាមបូនិយាយរួម ត្រាវិញនិយាយដោយឡែក។
នៅពិធី គណៈកម្មការទីសក្ការបូជាមានក្តីសោមនស្សរីករាយ មានកិត្តិយស និងសន្យាទទួលខុសត្រូវជាមួយរដ្ឋអំណាចមូលដ្ឋានការពារ អភិរក្សនិងពង្រីកបណ្តាតម្លៃនៃបេតិកភ័ណ្ឌ។ ឆ្លងតាមនោះអនុវត្តល្អស្មារតីសេចក្តីសម្រេចចិត្តមជ្ឈិម៥ (នីតិកាលទី៨) ស្តីពីកសាងនិងពង្រីកខឿនវប្បធម៌វៀតណាមជឿនលឿនពោពេញដោយអត្តសញ្ញាណជាតិ៕