អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត៖ប្រកាសសេចក្តីសម្រេចចិត្តស្តីពីការងារផ្ទេរបញ្ជូនកម្មាភិបាល
កាលពីថ្ងៃទី ២០ ខែមេសា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការងារផ្ទេរបញ្ជូនកម្មាភិបាល។ យោងតាមនេះ សមមិត្តឡឹមមិញដាំងអនុលេខាបក្សខេត្តបានប្រកាសសេចក្តីសម្រេចចិត្តរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តផ្ទេរបញ្ជូនសមមិត្តផាមមិញត្រៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទៅបំពេញការងារនៅមន្ទីរវិទ្យាសាស្ត្រ-បច្ចេកវិទ្យាដើម្បីទុកឱ្យគណៈកម្មាធិការប្រជាជនខេត្តតែងតាំងនាទីជានាយកមន្ទីរវិទ្យាសាស្ត្រ-បច្ចេកវិទ្យា។

សមមិត្តឡឹមមិញដាំងអនុលេខាបក្សខេត្តជូនសេចក្តីសម្រេចចិត្ត ផ្ទេរបញ្ជូនសមមិត្តផាមមិញត្រៀង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទៅបំពេញការងារនៅមន្ទីរវិទ្យាសាស្ត្រ-បច្ចេកវិទ្យា។

សមមិត្តង្វៀងវ៉ាំហៀវ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្តប្រកាសសេចក្តីសម្រេចចិត្តលេខ ១៣៧៨-QĐ/TU ចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ របស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តផ្ទេរបញ្ជូនសមមិត្តង្វៀងវ៉ាំងយ៉ីប អនុលេខាបក្ស -ប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងទៅបំពេញការងារនៅគណៈគ្រប់គ្រងគម្រោងការវិនិយោគសាងសង់បណ្តាសំ ណង់កសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីទុកឱ្យគណៈកម្មាធិការប្រជាជនខេត្តតែងតាំងនាទីជានាយករងគណៈគ្រប់គ្រងគម្រោងការវិនិយោគសាងសង់បណ្តាសំណង់កសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត។

ប្រកាសសេចក្តីសម្រេចចិត្តលេខ១៣៧៧-QĐ/TU ចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ របស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តផ្ទេរបញ្ជូនសមមិត្តង្វៀងវ៉ាំងហុង នាយករងមន្ទីរស្ថាបនាទៅបំពេញការងារនៅគណៈកម្មាធិការបក្សស្រុកទីវកឹង ចង្អុលការចូលរួមគណៈប្រតិបត្តិការបក្សស្រុក គណៈអចិន្ត្រៃយ៍បក្សស្រុក ទទួលនាទីជាអនុលេខាបក្សស្រុកទីវកឹង អាណត្តិកាល ២០២០-២០២៥ និងឧទ្ទេសនាមទុកឱ្យក្រុមប្រឹក្សាប្រជាជនស្រុកទីវកឹងបោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងអាណត្តិកាល២០២១-២០២៦។

ប្រកាសសេចក្តីសម្រេចចិត្តលេខ១៣៣៦-QĐ/TU ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ របស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីតែងតាំងសមមិត្តកៅហ្វាងភុក ប្រធានការិយាល័យគ្រប់គ្រងបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យសាស្ត្រសាលានយោបាយខេត្តត្រាវិញទទួលនាទីជាចាងហ្វាងរងសាលានយោបាយខេត្តត្រាវិញ។ ប្រកាសសេចក្តីសម្រេចចិត្តលេខ១៣៧៤-QĐ/TU ចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ របស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តផ្ទេរបញ្ជូនសមមិត្តត្រឹងទ្រឿងយ៉ាង អនុលេខាបក្ស-ប្រធានគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយទៅបំពេញការងារនៅមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តដើម្បីទុកឱ្យគណៈកម្មាធិការប្រជាជនខេត្តតែងតាំងនាទីជានាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត និងសេចក្តីសម្រេចចិត្តលេខ១៣៧៥-QĐ/TU ចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ របស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តផ្ទេរបញ្ជូនសមមិត្តង្វៀងត្រុងញ៉ឹង អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សស្រុកចូវថាញ់ទៅបំពេញការងារនៅគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយ ចង្អុលការចូលរួមគណៈប្រតិបត្តិការបក្ស គណៈអចិន្ត្រៃយ៍បក្សទីផ្សាររួមខេត្តយ្វៀងហាយ ទទួលនាទីជាអនុលេខាបក្សទីផ្សាររួមខេត្តយ្វៀងហាយអាណត្តិកាល ២០២០-២០២៥ និងឧទ្ទេសនាមទុកឱ្យក្រុមប្រឹក្សាប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយបោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយអាណត្តិកាល២០២១-២០២៦៕ ស.ហ (សរុប)

 

សមមិត្តង្វៀងវ៉ាំហៀវ ជូនសេចក្តីសម្រេចចិត្ត ផ្ទេរបញ្ជូនកម្មាភិបាលទីផ្សាររួមខេត្តយ្វៀងហាយ និងចូវថាញ់។

សមមិត្តង្វៀងវ៉ាំហៀវ ជូនសេចក្តីសម្រេចចិត្តតែងតាំងសមមិត្តកៅហ្វាងភុកជាច្វាងហ្វាងរងសាលានយោបាយខេត្តត្រាវិញ។ 

 

សមមិត្តង្វៀងវ៉ាំហៀវ ជូនសេចក្តីសម្រេចចិត្ត ផ្ទេរបញ្ជូនកម្មាភិបាលស្រុកទីវកឹង។

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291811