ទឹកប្រាក់១០០ពាន់លានដុងឧបត្ថម្ភកម្មករ កម្មការិនីតំបន់ឧស្សាហកម្មឡុងឌឹក ជួល និងទិញលំនៅឋានសង្គម
កាលពីរសៀលថ្ងៃទី២៧ មេសា គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច សហការជាមួយធនាគារគោលនយោបាយសង្គមខេត្ត និងក្រុមហ៊ុនភាគហ៊ុនវិនិយោគអភិវឌ្ឍន៍កសាងពាណិជ្ជកម្មនីហរ័ណ អាហរ័ណមិញអាញ់ចាត់តាំងអង្គសន្និបាតផ្សព្វផ្សាយខ្លឹមសារមួយចំនួនរបស់អនុក្រឹត្យលេខ១០០/២០១៥/NĐ-CP របស់រដ្ឋាភិបាលស្តីពីគោលនយោបាយឲ្យបុលទុនទិញលំនៅឋានសង្គមចំពោះកម្មករ កម្មការិនីកំពុងធ្វើការនៅតាមបណ្តាអាជីវកម្មក្នុងតំបន់ឧស្សាហកម្មឡុងឌឹក។

តាមអនុក្រឹត្យនេះ មុខសញ្ញាបានបុលទុនរួមមាន៖ កម្មាភិបាល បុគ្គលិក និយោជិត អ្នកមានសគុណចំពោះបដិវត្តន៍ នាយទាហាន នាយទាហានរងនៃនគរបាលប្រជាជន កងទ័ពប្រជាជន អ្នកពលកម្ម អ្នកមានប្រាក់ចំណូលទាប គ្រួសារក្រីក្រ គ្រួសារជិតក្រនៅតំបន់ទីក្រុង។

តាមលោក ឡេហ្វាងភី នាយករងធនាគារគោលនយោបយាសង្គមខេត្ត កម្រិតឱ្យបុលខ្ពស់បំផុតសម្រាប់បុគ្គលម្នាក់ៗបុលដើម្បីកសាងលំនៅឋានគឺ ៥០០លានដុង។ ចំពោះកងកម្លាំងកម្មករធ្វើការនៅតាមតំបន់ឧស្សាហកម្មមានត្រូវការបុលទុនទិញលំនៅឋានសង្គមគឺកម្រិតនាគារឲ្យបុលស្មើនឹង៨០%នៃចំនួនសរុបនៃកិច្ចសន្យាបុលទុនដែលបានចុះសន្យារវាងអ្នកពលកម្ម និងខាងអ្នកលក់លំនៅឋានសង្គម។ លោក ឡេហ្វាងភី បានឱ្យដឹងបន្ថែមថា៖ បច្ចុប្បន្ននេះមជ្ឈិមបានបែងចែកឲ្យធនាគារគោលនយោបាយសង្គមខេត្តទឹកប្រាក់ចំនួន១០០ពាន់លានដុង ដើម្បីវិនិយោគរំសាយដល់មុខសញ្ញាមានតម្រូវការបុលទុនតាមការកំណត់។ ជាមួយនឹងចំនួនទុន ១០០ពាន់លានដុង តាមការរំពឹងទុកក្នុងឆ្នាំ២០២២ នឹងមានគ្រួសារប្រមាណពី៣៥០-៤០០គ្រួបានបុលទុនទិញលំនៅឋានសង្គម។ ដល់ឆ្នាំ២០២៣ ធនាគារគោលនយោបាយសង្គមខេត្តនឹងបន្ត អនុម័តដើមទុនចំនួន១៥០ពាន់លានដុង ដើម្បីឧបត្ថម្ភដល់សញ្ញាទាំងនេះបានបុល។

គម្រោងការលំនៅឋានសង្គមនៅតំបន់ឧស្សាហកម្មឡុងឌឹកមានផ្ទះនៅជាង១០០ខ្នងបានកសាង។ បច្ចុប្បន្ន តាមលោក ហ្វាងយ្វីខាយ នាយករងក្រុមហ៊ុនភាគហ៊ុនវិនិយោគអភិវឌ្ឍន៍កសាងពាណិជ្ជកម្មនីហរ័ណ អាហរ័ណមិញអាញ់ បានឲ្យដឹង ក្រុមហ៊ុនកំពុងសហការនឹងគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច និងធនារគោលនយោបាយសង្គមខេត្ត ក្នុងឆ្នាំ២០២២នឹងផ្តល់ជូនផ្ទះលំនៅឋានសង្គមជាង៤០០ខ្នងជូនបណ្តាមុខសញ្ញាតាមអនុក្រឹត្យ១០០របស់រដ្ឋាភិបាល ក្នុងនោះផ្តល់អាទិភាពដល់មុខសញ្ញាជាកម្មករ កម្មការិនីនៅតំបន់ឧស្សាហកម្មរបស់ខេត្ត។ ទន្ទឹមនឹងនោះក្រុមហ៊ុនផ្តល់អាទិភាពឲ្យបុលបន្ថែម១០% ចំពោះមុខសញ្ញាជាគ្រួសារក្រីក្រ គ្រួសារជិតក្រក្រៅពីទឹកប្រាក់បុលរបស់ធនាគារគោលនយោបាយសង្គមខេត្ត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291819