អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ សួរសុខទុក្ខ ជូនអំណោយគ្រួសារគោលនយោបាយនៅស្រុកកូវង៉ាង

នៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ឆ្នាំលើកទី៤៧ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ នាព្រឹកថ្ងៃទី៣០ មេសា លោកឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងអ្នកស្រី ត្រឹងធីគីមជុង សមាជិកាបក្សខេត្ត លេខាគណៈកម្មាធិការបក្សស្រុកកូវង៉ាង បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារគោលនយោបាយចំនួន១១គ្រួ មានយុទ្ធជនត្រូវរងរបួស ពលីជីវិតក្នុងយុទ្ធនាការហូជីមិញ ៣០ មេសា ឆ្នាំ១៩៧៥ នៅលើភូមិសាស្រ្តស្រុកកូវង៉ាង។ 

នៅតាមទីកន្លែងទៅសួរសុខទុក្ខ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ បានសួរសុខទុក្ខពីសុខភាព ជីវភាពរបស់បណ្តាគ្រួសារគោលនយោបាយ អ្នកមានសគុណជាមួយបដិវត្តន៍នៅលើភូមិសាស្រ្តស្រុក។ ទន្ទឹមនឹងនោះសំដែងនូវទឹកចិត្តដឹងគុណយ៉ាងជ្រាវជ្រៅចំពោះស្នាដៃរួមវិភាគទានរបស់បណ្តាគ្រួសារគោលនយោបាយ អ្នកមានសគុណក្នុងបុព្វហេតុប្រយុទ្ធតស៊ូរំដោះជាតិ។ រដ្ឋនិងប្រជាជនជានិច្ចកាលកត់ត្រានូវគុណបំណាច់ដ៏ធំធេងរបស់បណ្តាវីរយុទ្ធជនពលី បណ្តាអ្នកមានសគុណជាមួយបដិវត្តន៍។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លើកទឹកចិត្តបណ្តាគ្រួសារគោលនយោបាយតែងធ្វើជាគំរូ សកម្មចលនាកូនចៅអនុវត្តល្អគោលការណ៍ ម៌ាគារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។

ឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ លោកង្វៀងវ៉ាំងក្វាង យុទ្ធជនពិការប្រភេទ៤/៤ នៅភូមិមីកឹមអា ទីប្រជនកូវង៉ាង សំដែងនូវទឹកចិត្តដឹងគុណជ្រាលជ្រៅចំពោះគណៈកម្មាធិការបក្សនៅគ្រប់លំដាប់ថ្នាក់ រដ្ឋអំណោចមូលដ្ឋានបានផ្តល់នូវអ្វីល្អបំផុតចំពោះគ្រួសារមានសគុណជាមួយបដិវត្តន៍។ លោកសន្យានឹងរួមជាមួយគ្រួសារធ្វើជាគំរូអនុវត្តល្អរាល់ការចលនាសកម្មភាពបដិវត្តន៍នៅមូលដ្ឋាន រួមចំណែកកសាងស្រុកកូវង៉ាងឲ្យកាន់តែបានសម្បូរណ៍ ស្រស់ស្អាត អារ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃ។

នៅក្នុងឱកាសនេះដែរ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនអំណោយមួយចំណែកៗដល់បណ្តាគ្រួសារបានទៅសួរសុខទុក្ខ ព្រមទាំងជូនពរមានសុខភាពល្អ មានក្តីសប្បាយរីករាយក្នុងជីវិត៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 966
  • ក្នុងសប្តាហ៍: 12,078
  • ទាំងអស់: 403,070