អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត៖ ត្រៀមបម្រុងចាត់តាំងសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២
កាលពីថ្ងៃទី ០៥ ខែឧសភា អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងអង្គប្រជុំដើម្បីត្រៀមបម្រុងចាត់តាំងសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តរួមជាមួយនឹងបណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាអធិបតីអង្គប្រជុំ។ អញ្ជើញចូលរួមមានសមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងរណសិរ្សមានតុភូមិវៀតណាមខេត្ត ប្រធាន អនុប្រធានបណ្តាគណៈកម្មាការក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែកមានការទាក់ទិន។

ទិដ្ឋភាពអង្គប្រជុំក្រុមប្រឹក្សាប្រជាជន។

ស្ថិតក្នុងអង្គប្រជុំនេះ ការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តបានឆ្លងសេចក្តីព្រាងផែនការចាត់តាំងសម័យប្រជុំធម្មតាពាក់កណ្តាល់ឆ្នាំ ២០២២ -ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ផែនការជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្តមុនសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។

តាមការប៉ាន់ស្មានសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២ បានប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃ (ថ្ងៃទី ០៦ ទី ០៧ និងទី ០៨ ខែកក្តដា ឆ្នាំ ២០២២)។ ប៉ាន់ស្មានពេលវេលាជួបសំណេះសំណាលម្ខាស់ឆ្នោតរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្តមុនសម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២២ ចាបពីថ្ងៃទី ១៦-៣១ ខែឧសភា ឆ្នាំ ២០២២។

តំណាងចូលរួមអង្គប្រជុំបានរួមបំពេញយោបល់ជាច្រើនទៅលើពេលវេលា ខ្លឹមសារ កម្មវិធីសម័យប្រជុំ បណ្តាសេចក្តីជម្រាបសម័យប្រជុំ ទន្ទឹមនឹងនោះ សំណើស្នើអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសម័យប្រជុំឯកទេស (សម័យប្រជុំវិសាមញ្ញ)មុនពេលបើកសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២។

សមមិត្តគឹមង៉ុកថាយមានយោបល់សន្និដ្ឋានអង្គប្រជុំ។

មានយោបល់សន្និដ្ឋានអង្គប្រជុំ សមមិត្តគឹមង៉ុកថាយបានផ្តល់យោបល់ជាក់ស្តែងអំពីពេលវេលាចាត់តាំងសមម័យប្រជុំធម្មតាពាក់កណ្តាល់ឆ្នាំ ២០២២ ឯកភាពចាត់តាំងទូរទស្សន៍ផ្សាយបន្តផ្ទាល់ ០៣ ពេល (ពិធីបើក ចោទសួរ-ឆ្លើយ និងបិទសម័យប្រជុំ) នៅលើរលកស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ។ ចាត់តាំងមណ្ឌលផ្សាយបន្តផ្ទាល់ ០២ កន្លែងនៅនឹង ០២ អង្គភាពស្រុកក្នុងសម័យចោទសួរ-ឆ្លើយ។ ទន្ទឹមនឹងនោះចាត់តាំងសម័យប្រជុំវិសាមញ្ញមុនសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២។ សំណូមពរអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តម្ចាស់ការសហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាផ្នែកមានការទាក់ទិនត្រៀមបម្រុងល្អបណ្តាខ្លឹមសារដើម្បីជម្រាបជូនសម័យប្រជុំ។ ដាស់តឿនបណ្តាស្ថាប័ន អង្គភាពដែលមានការទាក់ទិនសកម្ម ម្ចាស់ការរៀបរៀងបណ្តាឯកសារដែលស្ថិតក្រោមកម្មសិទ្ធិដែលបានប្រគល់ជូនដើម្បីបម្រើសម័យប្រជុំ ធានាគុណភាព ត្រឹមត្រូវតាមការកំណត់ បទបែបរបស់ច្បាប់ និងសន្ទុះល្បឿនរបស់ពេលវេលា និងផែនការ។ ការងារត្រៀមបម្រុងមុន ក្នុង និងក្រោយសម័យប្រជុំគប្បីត្រូវធានាត្រឹមត្រូវ ហ្មត់ចត់ គ្រប់បណ្តាខ្លឹមសារ លំដាប់លំដោយតាមការកំណត់របស់ច្បាប់។

អចិន្ត្រៃយ៍ បណ្តាគណៈកម្មាការ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តគប្បីជ្រោងខ្ពសើស្មារតីទទួលបន្ទុក ភារកិច្ច អនុវត្តគ្រប់ភារកិច្ច សិទ្ធិអំណាចរបស់ខ្លួនក្នុងការត្រៀមបម្រុងឱ្យសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តត្រឹមត្រូវតាមច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋានឆ្នាំ ២០១៥ ច្បាប់កែប្រែបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ចាត់តាំងរដ្ឋាភិបាល និងច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋានឆ្នាំ ២០១៩។

ការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តយោតលើសមត្ថកិច្ច ភារកិច្ច សិទ្ធិដែលបានប្រគល់ជូន ធ្វើសេនាធិការ ជំនួយការងារ និងបម្រើអចិន្ត្រៃយ៍ បណ្តាគណៈកម្មាការ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រៀមបម្រុង ចាត់តាំងសម្រេចជោគជ័យសម័យប្រជុំ៕ស.ហ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291816