ជូនដំណឹងជាបន្ទាន់ពីលទ្ធផលសន្និបាតមជ្ឈិមបក្សលើកទី ៥ នីតិកាលទី ១៣
កាលពីថ្ងៃទី ១២ ខែឧសភា ស្ថិតនៅនឹងរដ្ឋធានីហាណូយ គណៈឃោសនាអប់រំមជ្ឈិមបក្សចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់អ្នករបាយការណ៍ខែឧសភាដើម្បីជូនដំណឹងជាបន្ទានពីលទ្ធផលសន្និបាតមជ្ឈិមបក្សលើកទី ៥ នីតិកាលទី ១៣។ សមមិត្តលាយស្វឹងម៊ូង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សធ្វើជាអធិបតីសន្និបាត។

ស្ថិតនៅនឹងមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្ស ខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាសមមិត្តជាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈប្រតិបត្តិការបក្ខភាគខេត្ត ប្រធាន អនុប្រធានបណ្តាមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្ត អ្នករបាយការណ៍ថ្នាក់មជ្ឈិម ខេត្ត។

អនុវត្តកម្មវិធិធ្វើការទូទាំងអាណត្តិកាល ចាប់ពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅនឹងរដ្ឋធានីហាណូយ គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១៣ បានប្រជុំសន្និបាតលើកទី៥។ ក្រោយពីបានពិនិត្យសង្កេត ពិភាក្សាបណ្តាសេចក្តីព្រាងជម្រាប គម្រោងការ និងសេចក្តីរបាយការណ៍ការិយាល័យនយោបាយ គណៈប្រតិបត្តិការមជ្ឈិមបក្សសម្រេចចិត្តអនុម័តិឆ្លងខ្លឹមសារឯកសារដូចជា៖ សេចក្តីសម្រេចចិត្តស្តីពី “បន្តការផ្លាស់ប្តូរថ្មី សុក្រឹតលទ្ធិគ្រប់គ្រង គោលនយោបាយ លើកកម្ពស់លទ្ធភាពប្រសិទ្ធភាពគ្រប់គ្រងដីធ្លី បង្កថាមពលលើកតម្កើងប្រទេសជាតិអភិវឌ្ឈន៍មានប្រភពចំណូលខ្ពស់” សេចក្តីសម្រេចចិត្តស្តីពី “កសិកម្ម កសិករ ជនបទដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” សេចក្តីសម្រេចចិត្តស្តីពី “បន្តការផ្លាស់ប្តូរថ្មី ពង្រីក និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាពក្នុងដំនាក់កាលថ្មី” សេចក្តីសម្រេចចិត្តស្តីពី “បង្កើនការពង្រឹង កសាងអង្គការចាត់តាំងមូលដ្ឋានបក្ស និងកងជួរបក្ខជនក្នុងស្ថានភាពថ្មី”។

យោងតាមនោះបែបបទធ្វើការរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្សនីតិកាលទី ១៣ គណៈប្រតិបត្តិការមជ្ឈិមបក្សពិនិត្យ ពិភាក្សា យល់ព្រមជាមួយនឹងសេចក្តីរបាយការណ៍ស្វ័យទិតៀន ទិតៀនរបស់ការដឹកនាំ ចង្អុលការរបស់ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ឆ្នាំ ២០២១ ភ្ជាប់ជាមួយនឹងការអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់សន្និបាតលើកទី ៤ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីកសាងរៀបចំបក្ស និងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ។ គណៈប្រតិបត្តិការមជ្ឈិមបក្សបានឯកភាពខ្ពស់អំពីគោលការណ៍បង្កើតគណៈចង្អុលការថ្នាក់ខេត្តស្តីពីការបង្ការ បង្រ្កាបអំពើពុករលួយ អសកម្មដើម្បីរួមចំណែកបង្កើនការដឹកនាំ ចង្អុលការផ្សព្វផ្សាយអនុវត្តយ៉ាងផ្តាច់ប្តូរ ព្រមៗគ្នាតាំងអពីមជ្ឈិមចុះរហូតដល់មូលដ្ឋាន។

កំណត់ទិសដៅផ្សព្វផ្សាយ អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សលាយស្វឹងម៊ូងសំណូមពរកងជួរអ្នករបាយការណ៍ គណៈឃោសនាអប់រំបក្ស បណ្តាគណៈកម្មាធិការបក្សខេត្ត ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទធ្វើសេនាធិការ ចង្អុលការផ្សព្វផ្សាយជម្រៅទូលាយនូវបណ្តាលទ្ធផលសំខាន់ៗរបស់សន្និបាតមជ្ឈិមបក្សលើកទី ៥ ដល់កម្មាភិបាល បក្ខជន។ យោបល់រួមបំពេញ ការយកចិត្តទុកដាក់របស់កម្មាភិបាល បក្ខជន ប្រជាជនចំពោះបណ្តាខ្លឹមសារដែលបានព្រាង ពិភាក្សា សន្និដ្ឋានក្នុងសន្និបាត បទថ្លែងសុន្ទរកថាបើក-បិទសន្និបាតរបស់អគ្គលេខាង្វៀងភូត្រុង។

ក្នុងដំណាក់ជូនព័ត៌មាន ផ្សព្វផ្សាយគប្បីស៊ីជម្រៅនូវបណ្តាខ្លឹមសារសំខាន់ៗរបស់សន្និបាត ឆ្លងតាមនោះធ្វើឱ្យកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជាន់ថ្នាក់បានជ្រួតជ្រាបច្បាស់នូវអត្ថន័យ ខ្លឹមសារ សារសំខាន់របស់ខ្លឹមសារសន្និបាត។ ទន្ទឹមនឹងនោះ ការងារផ្សព្វផ្សាយគប្បីត្រូវប្រមូលផ្តុំទៅលើបណ្តាថ្ងៃបុណ្យជាតិធំៗក្នុងខែឧសភាដូចជា៖ អនុស្សាវរីយ៍ឆ្នាំទី ១៣២ ទិវាខួបកំណើតលោកប្រធានហូជីមិញ ១៩  ខែឧសភាអនុស្សាវរីយ៍ឆ្នាំទី ១១០ ទិវាខួមកំណើតរបស់សមមិត្តផាមហុង៕ស៊ើងហុង

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291509