22/05/2022
ប្រគល់ភាគកម្រិតពង្រីកមុខសញ្ញាចូលរួមគាំពារសង្គម
កាលពីថ្ងៃទី ១៩ ខែឧសភា ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ឡេមិញខៃ ចេញផ្សាយសេចក្តី សម្រេចចិត្តលេខ ៦៩/NQ-CP របស់រដ្ឋាភិបាលស្តីពីការប្រគល់ភាគកម្រិតពង្រីកមុខសញ្ញាចូលរួមគាំពារសង្គម។ សេចក្តីសម្រេចចិត្តនេះមានសុពលភាពអនុវត្តចាប់ពីថ្ងៃបានចុះ ហត្ថលេខាចេញផ្សាយ។
ស្តីពីការប្រគល់ភាគកម្រិតពង្រីកមុខសញ្ញាចូលរួមគាំពារសង្គមប្រចាំឆ្នាំ គណៈកម្មាធិការប្រជាជនបណ្តាថ្នាក់បន្តយោងលើបណ្តាភាគកម្រិត វិធានការកសាងភាគកម្រិតតាមសេចក្តីសម្រេចចិត្តលេខ ១០២/ NQ-CP ចុះថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ របស់រដ្ឋាភិបាលដើម្បីកសាងភាគកម្រិតពង្រីកមុខសញ្ញាចូលរួមគាំពារសង្គមនៅនឹងមូលដ្ឋាន និងជម្រាបជូនក្រុមប្រឹក្សាប្រជាជនរួមថ្នាក់ដាក់ទៅក្នុងភាគកម្រិតពង្រីកសេដ្ឋកិច្ច-សង្គមប្រចាំឆ្នាំបានត្រឹមត្រូវតាមសេចក្តីកំណត់របស់អនុប្រយោគទី ២ មាត្រាទី ១២ របស់ច្បាប់គាំពារសង្គម ឆ្នាំ ២០១៤។
ជារៀងរាល់ឆ្នាំ គណៈកម្មាធិការប្រជាជនបណ្តាខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមរបាយការណ៍អំពីការកសាងភាគកម្រិត ផែនការ និងស្ថានភាពអនុវត្តភាគកម្រិតពង្រីកមុខសញ្ញាចូលរួមគាំពារសង្គមផ្ញើជូនក្រសួងពលកម្ម-យុទ្ធពិការ និងសង្គមដើម្បីបូកសរុបរបាយការណ៍ជូននាយករដ្ឋមន្តី្រនៃរដ្ឋាភិបាល។
ក្រសួងពលកម្ម-យុទ្ធជនពិការ និងសង្គមណែនាំ តាមដាន ត្រួតពិនិត្យ ដាស់តឿនបណ្តាមូលដ្ឋានកសាង និងអនុវត្តភាគកម្រិតពង្រីកមុខសញ្ញាចូលរួមគាំពារសង្គមត្រឹមត្រូវតាមការកំណត់។ ជារៀងរាល់ឆ្នាំ ស្ថាប័ននេះបូកសរុបស្ថានភាពអនុវត្តភាគកម្រិតពង្រីកមុខសញ្ញាចូលរួមគាំពារសង្គម គាំពារដាច់អាជីពរបស់បណ្តាមូលដ្ឋាន និងបណ្តាការជាប់ជំពាក់ដែលមានកើតឡើងក្នុងដំណាក់កាលអនុវត្តដើម្បីរបាយការណ៍ជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។
ផ្នែកគាំពារសង្គមវៀតណាមដាស់តឿន ចង្អុលការគាំពារសង្គមបណ្តាខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមសកម្ម ម្ចាស់ការសហការជាមួយនឹងបណ្តាស្ថាប័ន អង្គភាពមានការទាក់ទិននៅមូលដ្ឋានក្នុងការកសាង និងអនុវត្តភាគកម្រិតពង្រីកមុខសញ្ញាចូលរួមគាំពារសង្គមដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញនៅនឹងសេចក្តីសម្រេចចិត្តលេខ ២៨-NQ/TW ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៨ របស់សន្និបាតគណៈប្រតិបត្តិការមជ្ឈិមបក្សលើកទី ៧ នីតិកាលទី ១២ ស្តីពីការកែទម្រង់គោលនយោបាយគាំពារសង្គម និងបណ្តាសេចក្តីកំណត់មានការទាក់ទិន។
បណ្តារដ្ឋមន្តី្រ ប្រធានស្ថាប័នប្រហាក់ប្រហែលក្រសួង ប្រធានស្ថាប័នស្ថិតក្រោមឱវាទរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិម និងបណ្តាស្ថាប័នមានការទាក់ទិនទទួលខុសត្រូវភារកិច្ចអនុវត្តសេចក្តីសម្រេចចិត្តនេះ។
ដោយបានដឹងថា៖ គិតមកដល់ឆ្នាំ ២០២១ ចំនួនមនុស្សចូលរួមគាំពារសង្គមរបស់ប្រទេសយើងសម្រេចបានជាង ១៦,៦ លាននាក់ កើន ២,១% បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២០ សម្រេច ៣៣,៧៥% កងកម្លាំងពលកម្មស្ថិតក្នុងកំណត់អាយុ។
ប្រការគួរឱ្យចាប់អារម្មណ៍គឺចំនួនមនុស្សចូលរួមគាំពារសង្គមស្ម័គ្រចិត្តបន្តនឹងបានកើនឡើងយ៉ាងខ្លាំង គឺជាប្រការមួយស្ថិតក្នុងបណ្តាចំណុចថ្មីរបស់គោលនយោបាយ។ ក្នុងឆ្នាំ ២០២១ មានមនុស្សជាង ១,៤ លាននាក់ចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត កើន ២៨% បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២០ សម្រេច ២,៩៤% នៃកងកម្លាំងពលកម្មស្ថិតក្នុងកំណត់អាយុគឺជាកសិករ និងពលករតំបន់ក្រៅក្របខ័ណ្ឌ កើនខ្ពស់ជាង ១,៩៤% ប្រៀធៀបជាមួយនឹងភាគកម្រិតដែលបានប្រគល់ជូនក្នុងសេចក្តីសម្រេចចិត្តលេខលេខ ២៨-NQ/TW (ឆ្នាំ ២០២១ គឺ ០១%)៕ស.ហ