តំណាងក្រុមប្រឹក្សាប្រជាជនខេត្តអាណត្តិកាលទី ១០៖ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ១២០ នាក់នៅឃុំហ្វាធ្វឹង និងហ្វាឡើយ

អនុវត្តកម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតពាក់កណ្តាលឆ្នាំ ២០២២ របស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ (អាណត្តិកាល ២០២១‑២០២៦) នៅព្រឹកថ្ងៃ ទី ២៥ ខែឧសភា នៅសាលប្រជុំគណៈកម្មាធិការប្រជាជនឃុំហ្វាឡើយ ស្រុកចូវថាញ់ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត រួមមាន លោក ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត អ្នកស្រី ថាច់ធីសាធី អនុលេខាគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ លោកស៊ើងហុងអគ្គនិពន្ធនាយករងកាសែតត្រាវិញ អ្នកស្រី គាងធីថាញ់ស្វឹង អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនស្រុកចូវថាញ់ អញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ១២០ នាក់នៅឃុំហ្វាធ្វឹង និងហ្វាឡើយ។

លោកស៊ើងហុង តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកចូវថាញ់ បានរបាយការណ៍ ខ្លឹមសារមួយចំនួនសម្រាប់សម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២២។

ក្នុងពេលជួបសំណេះសំណាល លោកស៊ើងហុង តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកចូវថាញ់ បានរបាយការណ៍ ខ្លឹមសារមួយចំនួនសម្រាប់សម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០។ ក្នុងនោះមានរបាយការណ៍អំពីការងារក្នុងរយៈកាល ០៦ ខែដើមឆ្នាំ គណៈប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត របាយកាណ៍លទ្ធផល អនុវត្តបណ្តាកម្មវិធីត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ល។ ទន្ទឹមនឹងនោះបម្រុងបណ្តាសេចក្តីសម្រេចចិត្តដែលបានជម្រាបក្នុងសម័យប្រជុំ។

ម្ចាស់ឆ្នោតនៅឃុំទាំង ០២ មានយោបល់  ០៨ លើកស្នើដល់ តំណាងក្រុមប្រឹក្សាប្រជាជនខេត្តទាក់ទងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដូចជាដងផ្លូវដែលទ្រុឌទ្រោមពីស្ពានឡុងបិញលេខ ៣ ដល់ផ្សារហ្វាធ្វឹង ដងផ្លូវពីផ្សារហ្វាធ្វឹង និងផុតពីគណៈកម្មាធិការប្រជាជនឃុំហ្វាធ្វឹង ផ្លូវបត់កោងពេក ងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ស្នើរដាក់លូបង្ហូតទឹកនៅកំណាត់ផ្លូវជនបទរបស់ភូមិក្នុងស្រុក (គ្វីណុង អា) ឃុំហ្វាឡើយ ព័ត៌មានអំពីរយៈពេលកសាងផ្លូវខេត្តលេខ ៩១៥ បេ។ ក្រៅពីនោះស្នើឲ្យឧបត្ថម្ភគាំពារសង្គមចំពោះមុខសញ្ញាដែលទទួលប្រាក់ឧត្ថម្ភតែមួយលើក បង្កើនកម្រិតប្រាក់ឧបត្ថម្ភដល់កម្មាភិបាលពាក់កណ្តាលជំនាញ និងកម្មាភិបាលចូលរួមបំពេញការងារនៅក្នុងភូមិ ស្ថានភាពលេងភ្លេងធ្វើ ជះឥទ្ធិពលដល់ការរស់នៅរបស់ប្រជាជន។ល។

តំណាងក្រុមប្រឹក្សាប្រជាជនខេត្តជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត នៅឃុំហ្វាធ្វឹង និងហ្វាឡើយ។

      បណ្តាសំណើរបស់ម្ចាស់ឆ្នោតបានថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ និងឃុំហ្វាធ្វឹង ហ្វាឡើយ ការិយាល័យពលកម្ម យុទ្ធជនពិការ និង សង្គមកិច្ចបកស្រាយ។ ក្នុងនោះ អ្នកស្រីថាច់ធីសាធី ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ បានជូនដំណឹងដល់ប្រជាជននូវគម្រោងការគមនាគមន៍ដែល ខេត្តកំពុងវិនិយោគកសាងលើភូមិសាស្រ្តឃុំមួយ ដូចជា៖ ផ្លូវខេត្តលេខ ៩១៥ បេ ផ្លូវលំលេខ ១០ នឹងជួយបង្កើនកម្រិតប្រព័ន្ធគមនាគមន៍ជនបទលើភូមិសាស្រ្តឃុំ មានអត្ថន័យយ៉ាងសំខាន់ចំពោះការពង្រីកសេដ្ឋកិច្ចសង្គម របស់ស្រុក និងដោះស្រាយបញ្ហាជាប់ជំពាក់របស់ម្ចាស់ឆ្នោតអំពីស្ថានភាពទ្រុឌទ្រោមនៃដងផ្លូវមួយចំនួន។

លោក ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានផ្សព្វផ្សាយបន្ថែមនូវគោលនយោបាយមួយចំនួនដែលមានសុពលភាពចាប់ពីឆ្នាំ ២០២២។

     ថ្លែងយោបល់ក្នុងពេលជួបសំណេះសំណាល លោក ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានផ្សព្វផ្សាយបន្ថែមនូវគោលនយោបាយមួយចំនួនដែលមានសុពលភាពចាប់ពីឆ្នាំ ២០២២ ទាក់ទងដល់ប្រជាជនដូចជា៖មុខសញ្ញាបានលើកលែងមិនឲ្យបង់ប្រាក់ប្រើប្រាស់ដី ប្រគល់ដី តម្រែតម្រង់បង្កើនកម្រិតប្រាក់ឧបត្ថម្ភប្រចាំខែចំពោះកម្មាភិបាលបំពេញការងារនៅនឹងឃុំបានសម្រាកការងារ គោលនយោបាយឥណទានចំពោះសិស្ស និងនិស្សិត។ល។ ទន្ទឹមនឹងនោះ ចែករំលែកការលំបាករបស់ប្រជាជន បន្ទាប់ពីត្រូវរងឥទ្ធិពល អាស្រ័យ អាសន្នលរោគកូវីដ‑១៩។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្នើឲ្យគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ និងរដ្ឋអំណាចមូលដ្ឋានរបស់ឃុំទាំង ០២  បន្តទទួលយកយោបល់ ស្នើរបស់ម្ចាស់ឆ្នោត អនុវត្តការពិនិត្យសំណង់មួយចំនួនសមស្របនឹងការស្នើ។ ទន្ទឹមនឹងនោះអំពាវនាវ ប្រជាជនឲ្យសហការអនុវត្តល្អការងាររំសាយទីធ្លាដងផ្លូវខេត្តលេខ ៩១៥ បេ បង្កការព្រមព្រៀងជួយជំរុញរហ័សសន្ទុះអនុវត្តសំណង់ពេលបានផ្សព្វផ្សាយ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 912
  • ក្នុងសប្តាហ៍: 12,024
  • ទាំងអស់: 403,016