គណៈកម្មាធិការប្រជាជនខេត្តធ្វើការជាមួយសហព័ន្ធសហករណ៍វៀតណាម
កាលពីរសៀលថ្ងៃទី៧ ខែមិថុនា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀនទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាក្រុមប្រតិភូការងាររបស់សហព័ន្ធសហករណ៍វៀតណាម សហព័ន្ធសហករណ៍ OCOP វៀតណាម អាស្រ័យដោយអ្នកស្រី ឡេធីហៀង ប្រធានក្រុមប្រឹក្សាភិបាលធ្វើជាប្រធានក្រុម ដើម្បីពិភាក្សាពីផែនការវិនិយោគ បង្វែរទម្រង់ផ្សារ និងសហការពង្រីកកម្មវិធី OCOP នៅលើភូមិសាស្រ្តខេត្ត។

ដោយផ្អែកលើលទ្ធផលនៃពិធីធ្វើការលើកមុន សហព័ន្ធសហករណ៍វៀតណាមស្នើបណ្តាខ្លឹមសារនឹងត្រូវដំណើរការដើម្បីឧបត្ថម្ភដល់ការបង្វែទម្រង់គ្រប់គ្រង ការវិនិយោគ ធ្វើអាជីវកម្ម និងទាញយកផលទីផ្សារនៅខេត្តត្រាវិញ។ ក្នុងនោះមានសកម្មភាពប្រឹក្សា កសាងគ្រោងផែនការបណ្តាញទីផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្មនៅលើភូមិសាស្រ្តខេត្ត។ កសាងបណ្តាជំហានអនុវត្តបង្វែទម្រង់គ្រប់គ្រង ធ្វើអាជីវកម្ម ទាញយកផលទីផ្សារ វិនិយោគកសាងថ្មីបណ្តាផ្សារតាមទម្រង់ សង្គមរូបនីយកម្ម សហការវិនិយោគជាមួយនឹងបណ្តាអាជីវកម្ម សហករណ៍បានប្រគល់សេចក្តីសម្រេចវិនិយោគ ឬគ្រប់គ្រងនិងទាញយកផលទីផ្សារ។

ចំពោះកម្មវិធី OCOP សហព័ន្ធសហករណ៍ OCOP វៀតណាមនឹងទទួលបានបណ្តាការឧបត្ថម្ភការងារបណ្តុះបណ្តាល ហ្វឹកហាត់បំពាក់បំប៉នចំណេះដឹងពីការកសាងនិងពង្រីកពាណិជ្ជសញ្ញា ការវេចខ្ចប់ ស្លាកសញ្ញា ស្តង់ដារ OCOP និងស្វែងរកប្រភពដើម ផ្តល់ប្រឹក្សាយុទ្ធសាស្រ្តកសាងនិងពង្រីកពាណិជ្ជសញ្ញា។ ឧបត្ថម្ភសកម្មភាពព័ត៌មានម៉ាកេតទិញ។ ប្រឹក្សា ឧបត្ថម្ភនីតិវិធីច្បាប់សម្រាប់ការចុះឈ្មោះ បង្កើតកម្មសិទ្ធពាណិជ្ជសញ្ញា។ល។

នៅពិធីធ្វើការ អ្នកស្រី ឡេធីហៀង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធសហករណ៍សំណូមពរបណ្តាខ្លឹមសារសហការជាមួយនឹងបណ្តាមន្ទីរ ស្ថាប័នខេត្ត សាលាមហាវិទ្យាល័យត្រាវិញក្នុងការចងសម្ព័ន្ធសហការលក់ប្រើប្រាស់ជាមួយនឹងបណ្តាអង្គភាពដែលមានផលិតផល OCOP និងត្រួតពិនិត្យបណ្តាញទីផ្សារនៅលើភូមិសាស្រ្តខេត្ត។ ទន្ទឹមនឹងនោះ សហព័ន្ធសហករណ៍នឹងផ្សព្វផ្សាយទម្រង់ល្វែង ទំនិញផលិតផល OCOP គំរូនៅនឹងខេត្តត្រាវិញ ទិសដៅខាងមុខនឹងកសាងកន្សោមហាងទំនិញនៅលើភូមិសាស្រ្តខេត្ត និងពង្រីកនៅតាមបណ្តាខេត្ត ទីក្រុងផ្សេងៗទៀត។

សន្និដ្ឋានកិច្ចប្រជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន បានសង្កត់ធ្ងន់ថា៖ ការងារវិនិយោគបង្វែរប្តូរផ្សារ ឧបត្ថម្ភពង្រីកបណ្តាផលិតផល OCOP ជានិច្ចកាលតែងបានខេត្តយកចិត្តទុកដាក់។ កម្មវិធីសហការលើកនេះជាឱកាសដើម្បីខេត្តទាញយកផលប្រយោជន៍ពីបណ្តាភាពមានព្រៀប និងបទពិសោធន៍របស់សហព័ន្ធសហករណ៍ក្នុងការផ្តល់ប្រឹក្សាអភិវឌ្ឍន៍ ចងសម័្ពន្ធទីផ្សារប្រើប្រាស់។ល។ ជាមួយបណ្តាខ្លឹមសារសហការបានភាគីទាំងទ្វេឯកភាព បណ្តាមន្ទីរ ស្ថាប័នខេត្តចាត់ដើមទងធ្វើការ ជាមួយសហព័ន្ធសហករណ៍សហការដោយអស់ពីសមត្ថភាពរបស់ខ្លួន។ ទន្ទឹមនឹងនោះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរទ្វេភាគី នឹងឈានដល់កិច្ចចុះអនុស្សរណៈយោគយល់ដើម្បីធ្វើជាមូលដ្ឋាសហការ រួមដំណើរពង្រីកបណ្តាញទីផ្សារក៏ដូចជាបណ្តាផលិតផល OCOP របស់មូលដ្ឋាន៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291460