គណៈជនជាតិខេត្ត៖ ផ្សព្វផ្សាយគោលនយោបាយ ច្បាប់ស្ដីពីសមភាពភេទក្នុងតំបន់ជនជាតិភាគតិចនៅឃុំ ហាមយ៉ាង

កាលពីថ្ងៃទី ០៧ ខែមិថុនា គណៈជនជាតិខេត្តសហការជាមួយមន្ទីរយុត្តិធម៌ចាត់តាំងផ្សព្វផ្សាយគោលនយោ បាយ ច្បាប់ស្ដីពីសមភាពភេទក្នុងតំបន់ជនជាតិភាគតិចនៅឃុំហាមយ៉ាង ស្រុកថ្កូវ។ មានតំណាងជាអ្នកមាន ប្រជាប្រិយភាព គណៈកម្មការប្រជាជនភូមិ អង្គការមហាជនភូមិ ឃុំ សមាជិកាសមាគមនារី និងតំណាងប្រជាជន នៅក្នុងតំបន់ជនជាតិភាគតិចចំនួន ៥០ នាក់ចូលរួម។

នៅក្នុងពិធីនេះ លោកង្វៀងថាញ់ហា អ្នករបាយការណ៍របស់មន្ទីរយុត្តិធម៌ផ្សព្វផ្សាយ អប់រំអំពីច្បាប់ស្ដីពីសិទ្ធិរបស់ នារី កុមារដើម្បីធានាសមភាពភេទ។ លោកគាងណិញ ប្រធានគណៈជនជាតិខេត្តបានផ្ដល់ព័ត៌មានបណ្ដាខ្លឹមសា រស្ដីពីច្បាប់សមភាពភេទ សេចក្ដីសម្រេចចិត្តលេខ ១៨៩៨-QĐ/TTg ចុះថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៧ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្ដល់សច្ចាប័នគម្រោងការ “ឧបត្ថម្ភសកម្មភាពសមភាពភេទនៅតំបន់ជនជាតិ ភាគតិច ដំណាក់កាល ២០១៨-២០២៥” ផែនការអនុវត្តយុទ្ធសាស្រ្តជាតិស្ដីពីសមភាពភេទនៅលើភូមិសាស្រ្ត ខេត្តត្រាវិញ ដំណាក់កាល ២០២១-២០២៥ (ផ្សាយភ្ជាប់តាមសេចក្ដីសម្រេចចិត្តលេខ ២៨៥៧-QĐ/UBND ចុះថ្ងៃទី ០៨ ខែធ្នូឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត) និងបណ្ដាខ្លឹមសារដែលពាក់ព័ន្ធដល់បញ្ហា សមភាពភេទនៅតំបន់ជនជាតិភាគតិច។

ពិធីផ្សព្វផ្សាយបានជួយឲ្យតំណាងចូលរួមបង្កើនការយល់ដឹង និងស្មារតីប្រតិបត្តិច្បាប់ ផ្លាស់ប្ដូរទង្វើនៅក្នុងតំ បន់ជនជាតិភាគតិចស្ដីពីសមភាពភេទ ឈានដល់ការលុបបំបាត់អំពើហិង្សាលើមូលដ្ឋានភេទ និងបណ្ដាទស្សនៈ អន់ថយអំពីភេទក្នុងសហគមន៍បណ្ដាជនជាតិភាគតិច។ ទន្ទឹមនឹងនោះ បង្កើនតួនាទីរបស់នារីជនជាតិភាគតិច ក្នុងគ្រួសារ សង្គម រួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍ ជឿនលឿនរបស់នារីក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្រ្ត ខេត្ត៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 20
  • ថ្ងៃនេ: 1216
  • ក្នុងសប្តាហ៍: 15,770
  • ទាំងអស់: 485,389