អនុប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមធ្វើការត្រួតពិនិត្យនៅគណៈកម្មាធិការបក្សស្រុកកូវង៉ាង

កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា លោកដូរង៉ុកអាន អនុប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមរួមជាមួយក្រុមប្រតិភូការងារ បានអញ្ជើញទៅធ្វើការជាមួយគណៈកម្មាធិការបក្សស្រុកកូវង៉ាង ដើម្បីត្រួតពិនិត្យ វាយតម្លៃការបូកសរុបលទ្ធផល១០ឆ្នាំអនុវត្តសារាចរលេខ១៦ របស់គណៈលេខា នីតិកាលទី១១ ស្តីពីពង្រឹងការដឹកនាំរបស់បក្សចំពោះការងារបញ្ជូនអ្នកពលកម្ម និងអ្នកជំនាញការវៀតណាមទៅធ្វើការនៅប្រទេសក្រៅ។ លោកឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចូលរួមទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយក្រុមប្រតិភូការងារ។

តាមថ្នាកក់ដឹកនាំគណៈកម្មាធិការបក្សស្រុកកូវង៉ាង បណ្តាឆ្នាំកន្លងទៅមូលដ្ឋានជានិច្ចកាលយកចិត្តទុកដាក់បង្កប្រភព ប្រឹក្សា បណ្តុះបណ្តាល បញ្ជូនអ្នកពលកម្មទៅធ្វើការនៅប្រទេសក្រៅក្នុងរយៈពេលកំណត់។ ចាត់ទុកនេះជាភារកិច្ចសំខាន់ជួយដល់អ្នកពលកម្មមានការងារធ្វើ បង្កើនប្រាក់ចំណូល កែលម្អជីវភាព ឈានឡើងធ្វើមានប្រកបដោយប្រសិទ្ធភាពបំផុត។ យោងតាមនោះ ស្រុកបានផ្តុំកម្លាំងចង្អុលការដល់បណ្តាផ្នែក បណ្តាថ្នាក់បង្កើនការងារឃោសនា ផ្សព្វផ្សាយបណ្តាគោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋ បណ្តាគោលនយោបាយពីការបញ្ជូនពលករទៅប្រទេសក្រៅធ្វើការ និងប្រគល់ភាគកម្រិតជារៀងរាល់ឆ្នាំដល់បណ្តាឃុំ ទីប្រជុំជនអនុវត្ត។ លទ្ធផល១០ឆ្នាំកន្លងទៅស្រុកបញ្ជូនបាន៤៨៣នាក់ទៅធ្វើការនៅប្រទេសក្រៅក្នុងរយៈពេលកំណត់។ ចាត់តាំងបង្រៀនមុខរបរជូនពលករនៅជនបទបាន១០២ថ្នាក់ មានពលករជាង២.០០០នាក់ចូលរួម បានសហការដោះស្រាយឲ្យពលករចំនួន១៤៩នាក់បានបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គមស្រុកទៅប្រទេសក្រៅធ្វើការ។

ស្រុកកូវង៉ាងបានបញ្ជាក់៖ ការបញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅជាគោលដៅរួមចំណែកអនុវត្តមានប្រសិទ្ធភាពការងារកាត់បន្ថយក្រនៅលើភូមិសាស្រ្តស្រុក ជាក់ស្តែងនៅឆ្នាំ២០១២ កូវង៉ាងមានអត្រាគ្រួសារក្រស្រូបអត្រា១៩,១៧% និងដល់ចុងឆ្នាំ២០២១ ថយចុះនៅ៦,២១%។ តាមផែនការ ជារៀងរាល់ឆ្នាំស្រុកកូវង៉ាងខិតខំបញ្ជូនអ្នកពលកម្ម សិស្ស និស្សិតទៅធ្វើការ រៀនសូត្រនៅប្រទេសក្រៅតាមកិច្ចចុះសន្យាចំនួន១២០នាក់។

ថ្លែងយោបល់នៅពិធីធ្វើការ លោកដូរង៉ុកអាន អនុប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមវាយតម្លៃខ្ពស់ការផ្សព្វផ្សាយគោលនយោបាយពីបញ្ជូនពលករទៅប្រទេសក្រៅធ្វើការដែលគណៈកម្មាធិការបក្សស្រុកកូវង៉ាងដឹកនាំ ចង្អុលការនារយៈកាលកន្លងទៅ។ ស្រុកបានបញ្ជាក់នេះជាភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ទាំង៥ដើម្បីកាត់បន្ថយក្រចីរភាព ស្ថេរភាពសុខុមាលភាពសង្គម ក្នុងដំណើរការអនុវត្តស្រុកបានដាក់ចេញភាគកម្រិតជារៀងរាល់ឆ្នាំដើម្បីខិតខំអនុវត្ត នៅទាំងបើកទូលាយដល់បណ្តាមុខសញ្ញាជាសិស្ស និស្សិតទៅធ្វើការ រៀនសូត្រនៅប្រទេសក្រៅតាមកិច្ចចុះសន្យា រួមចំណែកដោះស្រាយការងារធ្វើ។

អនុប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមមានកោលបំណងស្រុកបន្តពង្រឹងការងារផ្សព្វផ្សាយនិងចូលរួមយ៉ាងផ្តាច់ប្តូរពីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាជនពីប្រសិទ្ធភាពនៃការបញ្ជូនពលករទៅប្រទេសក្រៅធ្វើការជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយបង្កើតការងារធ្វើមានប្រភពចំណូលខ្ពស់ រួមចំណែកកាត់បន្ថយក្រចីរភាព ផ្លាស់ប្តូរផ្នត់គំនិត និងកម្រិតផលិតកម្មរបស់ពលករ ជាពិសេសគឺអ្នកក្រនៅលើភូមិសាស្រ្តស្រុក៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 25
  • ថ្ងៃនេ: 1260
  • ក្នុងសប្តាហ៍: 15,814
  • ទាំងអស់: 485,433