អនុលេខាបក្សខេត្ត ឡឹមមិញដាំង ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូការងាររបស់សហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម

កាលពីរសៀលថ្ងៃទី៨ មិថុនា ក្រុមប្រតិភូការងាររបស់បក្សសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមដឹកនាំដោយអ្នកស្រី ង្វៀងភឿងង៉ា លេខាបក្សសម្ព័ន្ធ ប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមធ្វើជាប្រធានក្រុម បានអញ្ជើញមកធ្វើការជាមួយខេត្តត្រាវិញអំពីការផ្សព្វផ្សាយសារាចរលេខ៣៨-CT/TW ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ របស់គណៈលេខា «ស្តីពីបន្តការផ្លាស់ថ្មី ពង្រីកតួនាទីនិងលើកកំពស់គុណភាព ប្រសិទ្ធភាពប្រតិបត្តិការរបស់សហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមក្នុងស្ថានភាពថ្មី» និងបណ្តាសារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស។ ទទួលនិងធ្វើការជាមួយក្រុមប្រតិភូការងារមានលោក ឡឹមមិញដាំង អនុលេខាបក្សខេត្តត្រាវិញ លោក ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំគណៈកម្មការរៀបចំនៃគណៈកម្មាធិការបក្សខេត្ត មន្ទីរមហាផ្ទៃខេត្តត្រាវិញ។

របាយការណ៍នៅពិធីធ្វើការ ថ្នាក់ដឹកនាំសហព័ន្ធបណ្តាអង្គការមិត្តភាពខេត្តត្រាវិញបានឲ្យដឹង៖ សហព័ន្ធបណ្តាអង្គការមិត្តភាពខេត្តបានបង្កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១១ អនុវត្តភារកិច្ចធ្វើជាតួនាទីស្នូលក្នុងកិច្ចការបរទេសប្រជាជនរបស់ខេត្ត និងចលនាឧបត្ថម្ភក្រៅពីរដ្ឋាភិបាលរដ្ឋ ជម្រុញជាច្រើនសកម្មភាពសប្បុរសធម៌ មនុស្សធម៌ដល់ខេត្ត រួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គមនិងកាត់បន្ថយក្រចីរភាពក្នុងក្របខ័ណ្ឌរដ្ឋ។ នាបច្ចុប្បន្នខេត្តមានសមាគមមិត្តភាពទ្វេភាគី៤នោះគឺ៖ វៀតណាម-ចិន, វៀតណាម-កាណាដា, វៀតណាម-កម្ពុជា, វៀតណាម-ជប៉ុន។ ទន្ទឹមនឹងនោះមាន២៥អង្គការក្រៅពីរដ្ឋាភិបាលរដ្ឋមានលិខិតប្រតិបត្តិការនៅខេត្ត អនុវត្តសកម្មភាពឧបត្ថម្ភត្រូវតាមការកំណត់របស់រដ្ឋ និងខ្លឹមសារចុះឈ្មោះធ្វើការ។

ក្នុង៦ខែដើមឆ្នាំ២០២២ មាន៨អង្គការក្រៅរដ្ឋាភិបាលរដ្ឋបានសន្យាអនុវត្តកម្មវិធី គម្រោងការចំនួន១៣ ជាមួយដើមទុនសន្យាឧបត្ថម្ភសរុបជាង៩,៦ពាន់លានដុង រំសាយទុនជាង១៥,៩ពាន់លានដុង សម្រេចបាន៧៩,៩%ផែនការ។ បណ្តាកម្មវិធី គម្រោងការរបស់បណ្តាអង្គការក្រៅរដ្ឋាភិបាលរដ្ឋអនុវត្តនៅលើភូមិសាស្រ្តខេត្តរួមមានវិស័យជាច្រើន៖ អប់រំ សុខាភិបាល បរិស្ថាន អភិវឌ្ឍន៍សហគមន៍ បំរ៉ែបំរួលអាកាសធាតុ។ល។ ភាគច្រើនប្រមូលផ្តុំនៅជនបទ តំបន់មានជនរួមជាតិខ្មែររស់នៅកុះករ។

មានប្រសាសន៍នៅពិធីធ្វើការ ប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម ង្វៀងភឿងង៉ា វាយតម្លៃខ្ពស់បណ្តាលទ្ធផលសម្រេចបានក្នុងការងារកិច្ចការបរទេសប្រជាជនរបស់ខេត្តត្រាវិញ។ អ្នកស្រីក៏ផ្តាំផ្ញើវាចាថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានយកចិត្តទុកដាក់ដឹកនាំ ចង្អុលការដល់សកម្មភាពរបស់សហព័ន្ធបណ្តាអង្គការមិត្តភាពខេត្តត្រាវិញនិយាយរួម និងកិច្ចការបរទេសប្រជាជននិយាយដោយឡែក។ ទន្ទឹមនឹងនោះសំដែងនូវគោលបំណងបណ្តាអង្គការមិត្តភាពខេត្តត្រាវិញបន្តពង្រីកបណ្តាលទ្ធផលសម្រេចបាន រួមចំណែកច្រើនជាងនេះទៀតសម្រាប់កិច្ចការបរទេសប្រជាជនរបស់ប្រទេសទាំងមូល។

ជំនួសមុខថ្នាក់ដឹកនាំខេត្តត្រាវិញ អនុលេខាបក្សខេត្ត ឡឹមមិញដាំង បានទទួលយកយោបល់វាយតម្លៃរបស់ក្រុមប្រតិភូការងារ និងសំដែងនូវគោលបំណងចង់ឲ្យសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមបន្តជំនួយ គាំទ្រខេត្តត្រាវិញអនុវត្តល្អជាងនេះទៀតកិច្ចការបរទេសប្រជាជនក្នុងរយៈពេលខាងមុខ។ ឆ្លងតាមនេះ អនុលេខាបក្សខេត្ត ឡឹមមិញដាំង ផ្តល់ជូនព័ត៌មានជូនក្រុមប្រតិភូការងារពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ក្នុងដំណើរការអភិវឌ្ឍន៍របស់ខេត្តត្រាវិញមានការរួមចំណែកដ៏ធំរបស់សហព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត។ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តមានការយកចិត្តទុកដាក់ដល់បណ្តាអង្គការក្រៅរដ្ឋាភិបាលរដ្ឋ។ នាបច្ចុប្បន្ន បណ្តាអង្គការទ្វេភាគីសហការមានប្រសិទ្ធភាពដូចជាសមាគមមិត្តភាពទ្វេភាគីវៀតណាម-កាណាដា, វៀតណាម-កម្ពុជា។ សាកលវិទ្យាល័យត្រាវិញធ្វើសកម្មភាពផ្សាភ្ជាប់ជាមួយប្រទេសកម្ពុជា បណ្តុះបណ្តាលដោយឥតគិតថ្លៃ កាត់បន្ថយថ្លៃសិក្សាសម្រាប់និស្សិតកម្ពុជា។

នៅលើមូលដ្ឋាននៃកម្មវិធីជាតិស្តីពីពង្រឹងកិច្ចសហការនិងចលនាឧបត្ថម្ភក្រៅពីរដ្ឋាភិបាលរដ្ឋ ដំណាក់កាល២០២០-២០២៥នៅលើភូមិសាស្រ្តខេត្តត្រាវិញ។ សហការជាមួយសហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញកសាងផែនការរៀបចំចាត់តាំងអង្គសន្និបាតជំរឿនការចលនាជំនួយក្រៅពីរដ្ឋាភិបាលរដ្ឋ។ គាំទ្រសមាគមមិត្តភាពវៀតណាម-កាណាដារៀបចំឯកសារ បុគ្គលិកមហាសន្និបាតលើកទី៤ អាណត្តិកាល២០២២-២០២៧។ រៀបចំបូកសរុប២ឆ្នាំអនុវត្តបទបញ្ញាត្តិសហការរវាងសហព័ន្ធបណ្តាអង្គការមិត្តភាពខេត្តជាមួយនគរបាលខេត្តពីការងារគ្រប់គ្រងសកម្មភាពរបស់បណ្តាអង្គការ បុគ្គលក្រៅរដ្ឋាភិបាលរដ្ឋនៅខេត្តត្រាវិញ។ ក្នុងរយៈពេលខាងមុខ សហព័ន្ធបណ្តាអង្គការមិត្តភាពខេត្តត្រាវិញបន្តជ្រួតជ្រាបអនុវត្តសារាចរលេខ-CT/TW ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ របស់គណៈលេខា «ស្តីពីបន្តការផ្លាស់ថ្មី ពង្រីកតួនាទីនិងលើកកំពស់គុណភាព ប្រសិទ្ធភាពរបស់សហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមក្នុងស្ថានភាពថ្មី» ជ្រួតជ្រាបអនុវត្តមាគ៌ា គោលនយោបាយកិច្ចការបរទេសរបស់បក្ស និងរដ្ឋក្នុងស្ថានភាពថ្មី។ ជំរុញមាំការងារសន្តិភាព សាមគ្គី មិត្តភាព និងសហប្រតិបត្តិការប្រជាជន៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 13
  • ថ្ងៃនេ: 1244
  • ក្នុងសប្តាហ៍: 15,798
  • ទាំងអស់: 485,417