ឆ្នាំ២០២២៖ ផែនការអនុវត្តកម្មវិធីឃុំនីមួយៗមានផលិតផលមួយ
គណៈកម្មាធិការប្រជាជនខេត្តទើបតែចេញផ្សព្វផ្សាយផែនការអនុវត្តកម្មវិធីឃុំមួយមានផលិតផលមួយ(កម្មវិធីOCOP) ខេត្តត្រាវិញឆ្នាំ២០២២។

ផែនការសំដៅផ្សព្វផ្សាយមានប្រសិទ្ធភាព ព្រមៗគ្នាបណ្តាខ្លឹមសារឃុំមួយមានផលិតផលមួយ(កម្មវិធីOCOP) និងកសាងពាណិជ្ជសញ្ញា ស្លាកសញ្ញាផលិតផលតាំងពីខេត្តរហូតដល់មូលដ្ឋាន។ សុក្រឹត ធ្វើឲ្យប្រសើរឡើងបណ្តាផលិតផលចុះឈ្មោះចូលរួមកម្មវិធីOCOP ជំរុញមាំការងារពង្រីកផលិតផលនិងកសាងពាណិជ្ជសញ្ញា ស្លាកសញ្ញាផលិតផលឲ្យកាន់តែបង្កើនឡើងទាំងបរិមាណនិងគុណភាព ចាត់តាំងជំរុញពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផលចំពោះផលិតផលOCOP សម្រេចពីផ្កាយ៣ឡើងទៅ។ ទន្ទឹមនឹងនោះ លើកកម្ពស់សមត្ថភាពគ្រប់គ្រង និងអភិបាលធ្វើអាជីវកម្ម ពង្រីកផលិតផលឲ្យបណ្តាអាជីវកម្មខ្នាតតូចនិងមធ្យម សហករណ៍ ក្រុមសហការ បណ្តាគ្រួសារផលិតដែលមានចុះឈ្មោះធ្វើអាជីវកម្មចូលរួមកម្មវិធីOCOP។

គោលដៅជាក់ស្តែងរបស់ខេត្ត ឆ្នាំ២០២២ ខិតខំយ៉ាងហោចណាស់មានផលិតផលចំនួន២៧ប្រភេទបានទទួលស្គាល់ជាផលិតផលOCOP នៅលើភូមិសាស្រ្តខេត្តសម្រេចបានពីផ្កាយ៣ឡើងទៅ ឧបត្ថម្ភលើកកម្ពស់សមត្ថភាពគ្រប់គ្រង អភិបាលធ្វើអាជីវកម្ម ពង្រីកផលិតផលឲ្យបណ្តាមូលដ្ឋានផលិតដែលបានចូលរួមក្នុងកម្មវិធីOCOP។ ឧបត្ថម្ភកសាងយ៉ាងតិចណាស់បាន៧ស្លាកសញ្ញាផលិតផលOCOP ជម្រុញមាំការងារជំរុញពាណិជ្ជកម្ម តភ្ជាប់ផលិតផល ពង្រីកទីផ្សារប្រើប្រាស់បណ្តាផលិតផលOCOP របស់ខេត្ត។

ខ្លឹមសារ ភារកិច្ច ដំណោះស្រាយសំខាន់ៗឆ្នាំ២០២២ រួមមាន៖ ផ្តល់ជូនព័ត៌មាន  ផ្សព្វផ្សាយកម្មវិធីOCOP បណ្តុះបណ្តាល បំពាក់បំប៉ន ឧបត្ថម្ភអនុវត្តបណ្តាគោលនយោបាយទាក់ទិនដល់កម្មវិធី អនុវត្តកម្មវិធីOCOPចំពោះផលិតផលដែលបានចុះឈ្មោះចូលរួមក្នុងកម្មវិធី វាយតម្លៃ ចំណាត់ថ្នាក់ផលិតផលកម្មវិធីOCOP ជំរុញ ពាណិជ្ជកម្មផលិតផលOCOP គ្រប់គ្រងគុណភាពផលិតផល កសាងគម្រោងការ ផែនការអនុវត្តកម្មវិធីឃុំនីមួយៗមានផលិតផលមួយខេត្តត្រាវិញ ដំណាក់កាល២០២២-២០២៥៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291817