ពិធីជូនទង់ជាតិឱ្យនេសាទករទីប្រជុំជនឌិញអាង

ស្ថិតក្នុងកន្សោមសកម្មភាព “កងនាវាចរណ៍វៀតណាមធ្វើជាទីបង្អែកសម្រាប់នេសាទករចេញលំហ ច្បាមសមុទ្រ”។ កាលពីថ្ងៃទី ១៤ ខែមិថុនា អគ្គបញ្ជាការដ្ឋានកងនាវាចរណ៍តំបន់លេខ ២ សហការជាមួយនឹងគណៈឃោសនាអប់រំបក្សខេត្ត មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទត្រាវិញចាត់តាំងពិធីជូនទង់ជាតិឱ្យនេសាទករទីប្រជុំជនឌិញអាង ស្រុកថ្កូវ។

អញ្ជើញចូលរួមមានវរសេនីយ៍ឯកដូហុងយ្វៀង ស្នងការនយោបាយនៃអគ្គបញ្ជាការដ្ឋានកងនាវាចរណ៍តំបន់លេខ ២ អ្នកស្រីង្វៀងធីត្រុកលី អនុប្រធានគណៈឃោសនាអប់រំបក្សខេត្ត ថ្នាក់ដឹកនាំស្រុកថ្កូវ ថ្នាក់ដឹកនាំឃុំឌិញអាង និងនេសាទករចូលរួមជាច្រើនកុករ។

ស្ថិតក្នុងពិធីនេះ អគ្គបញ្ជាការដ្ឋានកងនាវាចរណ៍តំបន់លេខ ២ បានជូនទង់ជាតិចំនួន ៥០០ ផ្ទាំង អាវកំសួល ចំនួន ១៥០ អាវ និងអំណោយ ១៥ ចំណែកដល់នេសាទករទីប្រជុំជនឌិញអាង ស្រុកថ្កូវ។ វរសេនីយ៍ឯក ដូហុងយ្វៀងបានជូនព័ត៌មានដល់នេសាទករអំពីស្ថានភាពកោះ សមុទ្រ ជំរុញទឹកចិត្តនេសាទករជម្នះការលំបាកបន្តចេញលំហច្បាមសមុទ្រទាញយកផល ធ្វើនេសាទផងរួមចំណែកជាមួយនឹងមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចការពារអាធិបតេយ្យភាពកោះ សមុទ្ររបស់មាតុភូមិផង។

មុននោះ ក្រុមប្រតិភូការងារបានចាត់តាំងពិនិត្យជូនថ្នាំព្យាបាលជំងឺដោយឥតគិតថ្លៃជូននេសាទករក្រីក្រ ជិតក្រ ១៥៣ នាក់របស់ឃុំឌិញអាងផងដែរ៕ ប្រែសម្រួល៖រតនា

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 23
  • ថ្ងៃនេ: 1317
  • ក្នុងសប្តាហ៍: 15,871
  • ទាំងអស់: 485,490