អនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី (២៧ ខែកក្កដា ឆ្នាំ ១៩៤៧-២៧ ខែកក្កដា ឆ្នាំ ២០២២)
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកម្តាយវៀតណាមវិរភាព  

*កាលពីថ្ងៃទី ២៣ ខែកក្កដា សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកម្តាយវៀតណាមវីរភាព យុទ្ធជនពិការរបស់ស្រុកកូវង៉ាង និងចូវថាញ់៕

សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តសួរសុខទុក្ខដល់អ្នកម្តាយវៀតណាមវិរភាពង្វៀនធីបា

*កាលពីថ្ងៃទី ២៣ ខែកក្កដា សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកម្តាយវៀតណាមវិរភាព យុទ្ធជនពិការរបស់ស្រុកថ្កូវ កូវកែ និងអញ្ជើញទៅដាក់កម្រងផ្កាអុជធូបនៅតំបន់បូជនីយដ្ឋានរំលឹកវិញ្ញាណក្ខន្ធវរយុទ្ធជនពលីង្វៀងធីអ៊ុក នៅឃុំតាមង៉ាយ ស្រុកកូវកែ៕

សមមិត្តឡេវ៉ាំងហាំងអញ្ជើញទៅដាក់កម្រងផ្កាអុជធូបនៅតំបន់បូជនីយដ្ឋានរំលឹកវិញ្ញាណក្ខន្ធវរយុទ្ធជនពលីង្វៀងធីអ៊ុក នៅឃុំតាមង៉ាយ ស្រុកកូវកែ។

* កាលពីថ្ងៃទី ២៣ ខែកក្កដា ក្រុមប្រតិភូការងាររបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត អាស្រ័យដោយសមមិត្តយឿងធីង៉ុកធើ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញសួរសុខទុក្ខ និងជូនអំណោយដល់ ០៧ គ្រួសារគោលនយោបាយ អ្នកម្តាយវៀតណាមវិរភាព យុទ្ធជនពិការលើភូមិសាស្ត្រស្រុកទីវកឹង៕

 

* កាលពីថ្ងៃទី ២៣ ខែកក្កដា សមមិត្តង្វៀងវ៉ាំងត្រៀកសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញសួរសុខទុក្ខ និងជូនអំណោយដល់ ០៦ គ្រួសារគោលនយោបាយ អ្នកម្តាយវៀតណាមវិរភាព យុទ្ធជនពិការលើភូមិសាស្ត្រឃុំភឿកហៅ ស្រុកចូវថាញ់៕

*វរសេនីយ៍ឯកឡេវ៉ាំងថុង ស្នងការនយោបាយរងនៃគណៈបញ្ជាការដ្ឋានយោធាខេត្តជូនអំណោយ ០៤ ចំណែក និងបញ្ជីប្រិតសំច្នៃរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ ដល់បណ្តាមុខសញ្ញាយុទ្ធជនពិការ-ជំងឺរួមមាន លោកថាច់បែក ស្រុកចូវថាញ់ ង្វៀងវ៉ាំងសឿង ស្រុកកូវង៉ាង ឡេវ៉ាំងយ៉ឹប់ ទីផ្សាររួមខេត្តយ្វៀងហាយ ង្វៀងវ៉ាំងសៀម ស្រុកកាងឡុង អំណោយមួយចំណែកៗមានតម្លៃ ១០ លានដុង និងជូនអំណោយរបស់គណៈកម្មាធិការបក្សមជ្ឈិម -ក្រសួងការពារជាតិដល់អ្នកម្តាយវៀតណាមវិរភាពថាច់ធីសួរ ស្រុកកូចកែ អ្នកម្តាយឡេធី ង៉ ស្រុកកូវង៉ាង អ្នកម្តាយ វ៉ធីបើម ស្រុកកាងឡុង និងអ្នកម្តាយង្វៀងធីលឺវ ស្រុកចូវថាញ់ អំណោយមួយចំណែករួមមាន “អាវរងារព្រែ” ០១ និងសាច់ប្រាក់ ០២ លានដុង។

ស្ថិតនឹងកន្លែងដែលបានទៅដល់ថ្នាក់ដឹកនាំខេត្តបានសួរសុខទុក្ខ ប្រសិទ្ធពរសុខភាពដល់គ្រួសារគោលនយោបាយ និងសង្កត់ធ្ងន់ថា៖ បក្ខភាគ រដ្ឋអំណាច និងប្រជាជនជានិច្ចកាលកំណត់កត់ត្រាដឹងគុណដល់ការបរិច្ចាគ ពលីជីវិតរបស់បណ្តាវិរយុទ្ធជនពលី គ្រួសារអ្នកមានសគុណចំពោះបុព្វហេតុតស៊ូរំដោះប្រជាជាតិ កសាង និងការពារកាតិប្រទេស និងសង្ឃឹមថាគ្រួសារបន្តជម្នះការទុក្ខលំបាកឈានឡើងក្នុងជីវភាព ជំរុញទឹកចិត្ត អប់រំកូនចៅអនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ៕ ប្រែសម្រួល៖ស.ហ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291819