នាឱកាសអនុស្សវរីយ៍ឆ្នាំទី ៩២ ទិវាប្រវេណីផ្នែកឃោសនាអប់រំរបស់បក្ស (០១ ខែសីហា ឆ្នាំ ១៩៣០-០១ ខែសីហា ឆ្នាំ ២០២២) ថ្នាក់ដឹកនាំសមាគមអ្នកកាសែតវៀតណាមខេត្ត កាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ សមាគមអក្សរសិល្ប៍សិល្បៈខេត្តត្រាវិញអញ្ជើញទៅប្រសិទ្ធពរទិវាប្រវេណីផ្នែកឃោសនាអប់រំរបស់បក្ស
កាលពីថ្ងៃទី ០១ ខែសីហា ថ្នាក់ដឹកនាំសមាគមអ្នកកាសែតវៀតណាមខេត្ត កាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ សមាគមអក្សរសិល្ប៍សិល្បៈខេត្តត្រាវិញអញ្ជើញទៅប្រសិទ្ធពរទិវាប្រវេណីផ្នែកឃោសនាអប់រំបក្សខេត្ត។ សមមិត្តយឿងធីម៉ីផា អនុប្រធានគណៈឃោសនាអប់រំបក្សខេត្ត សមមិត្តង្វៀងធីត្រុកឡី អនុប្រធានគណៈឃោសនាអប់រំបក្សខេត្តទទួលបដិសណ្ឋារកិច្ចប្រតិភូ។

មានយោបល់ប្រសិទ្ធពរឆ្នាំទី ៩២ ជាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់របស់ផ្នែកឃោសនាអប់រំរបស់បក្ស ថ្នាក់ដឹកនាំកាសែត ស្ថានីយវិទ្យ-ទូរទស្សន៍ សមាគមអក្សរសិល្ប៍សិល្បៈខេត្ត និងសម្តែងនូវក្តីដឹងគុណចំពោះគណៈឃោសនាអប់រំបក្សខេត្តជានិច្ចកាលយកចិត្តទុកដាក់ឧបត្ថម្ភពិសេសលើបណ្តាវិស័យដល់កាសែត ស្ថានីយវិទ្យ-ទូរទស្សន៍ សមាគមអក្សរសិល្ប៍សិល្បៈខេត្ត ក៏ដូចជាការកំណត់ទិសដៅផ្សព្វផ្សាយ។ នៅពេលខាងមុខនេះ សង្ឃឹមថាគណៈឃោសនាអប់រំបក្សបន្តយកចិត្តទុកដាក់ឧបត្ថម្ភកំណត់គោលការណ៍ដើម្បីកាសែត ស្ថានីយវិទ្យ-ទូរទស្សន៍ សមាគមអក្សរសិល្ប៍សិល្បៈខេត្តផ្សព្វផ្សាយការពារគ្រឹះធារ សតិអារម្មណ៍របស់បក្ស បង្កភាពឯកភាពឆន្ទៈ និងធ្វើសកម្មភាពក្នុងបក្ស ក្នុងប្រជាជន តស៊ូបដិសេធយ៉ាងខ្លាំងក្លានូវបណ្តាឃោសនាអត្ថាធិប្បាយខុសឆ្គង ឧបាយកល កលល្បិចក្នុងយុទ្ធសាស្ត្រ ប្រែប្រួលដោយសន្តិភាព ធ្វើវិទ្វង្សនា របស់បណ្តាអានុភាពជាអមិត្តប្រឆាំងបំផ្លាញ ប្រតិកិរិយា។

សមមិត្តយឿងធីម៉ីផាអនុប្រធានគណៈឃោសនាអប់រំបក្សខេត្ត ថ្លែងអំណរគុណចំពោះបណ្តាបិយវាចាប្រសិទ្ធពរដ៏ល្អប្រសើររបស់បណ្តាអង្គភាព ហើយសង្ឃឹមថា រវាងកាសែត ស្ថានីយវិទ្យ-ទូរទស្សន៍ សមាគមអក្សរសិល្ប៍សិល្បៈខេត្ត និងគណៈឃោសនាអប់រំបក្សខេត្តគប្បីបន្តបង្កើនការសហការផ្តោះប្តូរ និងរក្សាខ្ជាប់សមរភូមិសតិអារម្មណ៍វប្បធម៌ គ្រឹះធារសតិអារម្មណ៍របស់បក្ស បង្កភាពឯកភាពព្រមព្រៀងក្នុងបក្ស និងប្រជាជន សង្ឃឹមថាកាសែត ស្ថានីយវិទ្យ-ទូរទស្សន៍ សមាគមអក្សរសិល្ប៍សិល្បៈខេត្តនឹងមានអត្ថបទ វណ្ណកម្មជាច្រើនជាងទៀតដែលមានតម្លៃវប្បធម៌នៃមនុស្សជាតិក្នុងជីវភាពជាក់ស្តែងដូចនាពេលបច្ចុប្បន្ននេះ៕ រតនា 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812