ត្រាវិញ៖ ខិតខំដល់ថ្ងៃទី៣០ ខែកញ្ញា រំសាយដើមទុនវិនិយោគសាធារណៈសម្រេចជាង៧០%

កាលពីព្រឹកថ្ងៃទី១០ ខែសីហា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង ធ្វើអធិបតីអង្គប្រជុំប្តូរវេនកសាងសារវន្ត និងស្តាប់បណ្តាម្ចាស់វិនិយោគរបាយការណ៍ស្តីពីវឌ្ឍនភាពរំសាយទុនវិនិយោគសាធារណៈឆ្នាំ២០២២។

 

ស្ថិតនៅនឹងអង្គប្រជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង សំណូមពរបណ្តាម្ចាស់វិនិយោគកំពុងមានអត្រារំសាយទុនទាបត្រូវជំរុញសន្ទុះកំណើនការងាររំដោះដីធ្លី ម៉ឺងម៉ាត់ជាងក្នុងការសាងសង់និងរំសាយទុន ខិតខំដល់ថ្ងៃទី៣០ ខែកញ្ញា សម្រេចបានអត្រារំសាយទុនវិនិយោគសាធារណៈជាង៧០% ប្តេជ្ញារំសាយ១០០%ផែនការទុននៅចុងឆ្នាំ។

ចំពោះបណ្តាគម្រោងការកំពុងរចនាប្លង់ជំហានទី២ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរត្រូវអនុវត្តការដេញថ្លៃក្នុងខែកញ្ញា ឆ្នាំ២០២២។ មន្ទីរផែនការនិងវិនិយោគតាមដាន របាយការណ៍ទាន់ពេលដើម្បីមានទិសដៅវិនិច្ឆ័យ ស្នើតម្រែតម្រូវទុនឲ្យសមស្រប។

បណ្តាមូលដ្ឋានប្រមូលផ្តុំរំសាយទុនសម្រាប់កម្មវិធីគោលដៅជាតិ៣យ៉ាង៖ កសាងជនបទថ្មី ពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ កាត់បន្ថយភាពក្រីក្រចីរភាព។ ក្នុងរយៈពេលរងចាំឯកសារណែនាំរបស់បណ្តាក្រសួង ផ្នែក មូលដ្ឋានត្រូវមានជំហានត្រៀមរៀបចំដើម្បីផ្សព្វផ្សាយអនុវត្តសម្រេចបានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋានត្រូវយកចិត្តដល់ការងាររំសាយទុនកម្មវិធីស្តារឡើងវិញនិងពង្រីកសេដ្ឋកិច្ច-សង្គមតាមសេចក្តីសម្រេចចិត្តលេខ១១/NQ-CP ជំរុញមាំការផ្សព្វផ្សាយ ក្តាប់តម្រូវការខ្ចីទុនរបស់ប្រជាជននៅលើភូមិសាស្រ្ត ណែនាំបណ្តាអាជីវកម្ម គ្រួសារអាជីវកម្ម ក្រុមសហការ សហករណ៍មានតម្រូវការ គ្រប់លក្ខណៈខ្ចីទុនបានខិតជិតគោលនយោបាយឆាប់រហ័ស ងាយស្រួលបំផុត។

តាមរបាយការណ៍របស់មន្ទីរផែនការនិងវិយោគ គិតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ខេត្តបានរំសាយ១.៤១៧ពាន់លានដុង សម្រេច៣៧,៨%ផែនការ។ ក្នុងចំណោមម្ចាស់វិនិយោគ២៨នាក់ បានមានម្ចាស់វិនិយោគចំនួន១១នាក់សម្រេចបានអត្រារំសាយទុនជាង៥០%។ ១៧ម្ចាស់វិនិយោគមានអត្រារំសាយទុនទាបក្រោម៥០%ដូចជា៖ មន្ទីរសុខាភិបាល មន្ទីរអប់រំនិងបណ្តុះបណ្តាល មន្ទីរធនធាននិងបរិស្ថាន គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ គណៈកម្មាធិការប្រជាជនស្រុកថ្កូវ។ល។ ឆ្នាំ២០២២ ខេត្តមាន២៩គម្រោងវិនិយោគសាធារណៈ ក្នុងនោះមាន១៣គម្រោងបានរចរាជំហានទី២ និង១៦គម្រោងរចនាជំហានទី១៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 82
  • ថ្ងៃនេ: 296
  • ក្នុងសប្តាហ៍: 10,340
  • ទាំងអស់: 584,815