សន្និបាតផ្សព្វផ្សាយការងារព័ត៌មានកិច្ចការបរទេសឆ្នាំ២០២២

កាលពីថ្ងៃទី ១០ ខែសីហា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតផ្សព្វផ្សាយការងារព័ត៌មានកិច្ចការបរទេសឆ្នាំ ២០២២។ សាស្រ្តាចារ្យរង-បណ្ឌិតឡេហាយបិញ សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមអញ្ជើញចូលរួមនិងផ្សព្វផ្សាយ។ សន្និបាតបានចាត់តាំងឡើងដោយផ្ទាល់ និងផ្សាយបន្តផ្ទាល់នៅនឹង ១១៦ មណ្ឌល ដោយមានតំណាងចូលរួមសរុបរួមចំនួន ៣.២៦៦ រូប។ លោកឡឹមមិញដាំង អនុលេខាបក្សខេត្តអញ្ជើញចូលរួម និងធ្វើជាអធិបតីមណ្ឌលផ្សាយបន្តផ្ទាល់ខេត្ត។

បណ្តាតំណាងបានស្តាប់សាស្រ្តាចារ្យរង-បណ្ឌិតឡេហាយបិញ សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមផ្តល់ជូនព័ត៌មានពីស្ថានភាពពិភពលោកចំពោះផលប៉ះពល់នៃសង្គ្រាមអ៊ុយក្រែន - រុស្ស៊ី ភាពទំនាក់ទំនងរវាងវៀតណាមជាមួយនឹងប្រទេសធំៗនៅលើពិភពលោក និងស្នាមគំនូរការទូតវៀតណាមឆ្នាំ ២០២១ និង ៦ខែដើមឆ្នាំ ២០២២៖ ឈានមុខ ម្ចាស់ការ សកម្ម ច្នៃប្រតិដ្ឋដើម្បីបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ និងការពារមាតុប្រទេស។

អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សសង្កត់ធ្ងន់ដល់ការងារព័ត៌មានកិច្ចការបរទេសជាភារកិច្ចនយោបាយស្នូលមួយក្នុងចំណោមបណ្តាភារកិច្ចដ៏សំខាន់ៗរបស់បក្ស និងរដ្ឋ ដែលបានថ្នាក់ដឹកនាំនៅគ្រប់លំដាប់ថ្នាក់ បណ្តាផ្នែក និងបណ្តាមូលដ្ឋានយកចិត្តទុកដាក់ចង្អុលការចាត់តាំងអនុវត្ត។ នេះជាវិស័យលំបាក ទាមទារធ្វើបច្ចុប្បន្នភាពរើយៗ ផ្លាស់ប្តូរការត្រិះរិះទៅតាមភាពអភិវឌ្ឍន៍ និងភាពប្រែប្រួលស្មុគស្មាញ ស្ថានភាពពិភពលោក និងតំបន់មិនអាចស្មាន់បានជាមុនបាន។ សំណូមពរដែលបានដាក់ចេញកាន់តែខ្ពស់ចំពោះការងារកិច្ចការព័ត៌មានបរទេស មិនត្រឹមតែត្រូវលើកកម្ពស់ចំណេះដឹង សមត្ថភាពរបស់កងជួរកម្មាភិបាលទទួលបន្ទុកការងារព័ត៌មានកិច្ចការបរទេសតែប៉ុណ្ណោះទេ នៅទាំងធានាការឯកភាពក្នុងចង្អុលការ រវៀសរវៃ ច្នៃប្រតិដ្ឋក្នុងចាត់តាំងអនុវត្តបណ្តាសកម្មភាពព័ត៌មានកិច្ចការបរទេស ការឯកភាព និងសហការយ៉ាងជិតស្និទ្ធរបស់ប្រព័ន្ធនយោបាយទាំងមូល។ល។ 

មានយោបល់ចង្អុលការក្នុងអង្គសន្និបាត លោកឡឹមមិញដាំង អនុលេខាបក្សខេត្តសំណូមពរតំណាងចូលរួមជាមួយស្មារតីប្រមូលផ្តុំខ្ពស់បំផុត ជ្រួតជ្រាបបណ្តាខ្លឹមសារ និងលើកកម្ពស់ការយល់ដឹង សកម្មយកចំណេះដឹង ព័ត៌មានទៅបម្រើមានប្រសិទ្ធភាពភារកិច្ចការងារកិច្ចការបរទេសក្នុងរយៈពេលខាងមុខ។ ក្នុងនោះប្រមូលផ្តុំផ្សព្វផ្សាយបណ្តាទស្សនចង្អុលការរបស់បក្សក្នុងឯកសារមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ និងឯកសារមហាសន្និបាតបក្ខភាគខេត្តលើកទី១១ ដែលមានការជាប់ទាក់ទងដល់ព័ត៌មានកិច្ចការបរទេស។ ម្ចាស់ការកសាងផែនការ និងផ្សព្វផ្សាយអនុវត្តបណ្តាភារកិច្ចទាក់ទងដល់ព័ត៌មានកិច្ចការបរទេស ផ្សារភ្ជាប់នឹងបណ្តាភារកិច្ចនយោបាយរបស់មូលដ្ឋាន អង្គភាព។ ផ្លាស់ប្តូរថ្មីខ្លឹមសារ បែបផែនប្រតិបត្តិការព័ត៌មានកិច្ចការបរទេសឆ្លើយតបសំណូមពរនៃស្ថានភាពនាបច្ចុប្បន្ន។ លើកកម្ពស់គុណភាព ភាពទាក់ទាញរបស់បណ្តាផលិតផលព័ត៌មានកិច្ចការបរទេស បង្កើនការផ្សព្វផ្សាយជាភាសាខ្មែរ និងភាសាបរទេស មានបណ្តាញផ្សព្វផ្សាយសម្បូរបែប ជាជំហានខិតជិតបណ្តាបណ្តាញផ្សព្វផ្សាយធំៗមានចំនួនមនុស្សយកចិត្តទុកដាក់ តាមដានច្រើននិងសមិទ្ធិផលរបស់បក្ខភាគខេត្តឆ្លងអស់រយៈកាល៣០ឆ្នាំបង្កើតខេត្តឡើងវិញ។ ពង្រឹងការផ្សព្វផ្សាយរូបភាពមូលដ្ឋាន មនុស្សត្រាវិញ «ស្និទ្ធស្នាល មេត្រីភាព សាមគ្គី ច្នៃប្រតិដ្ឋ សមាហរណកម្ម» ជាជំហានលើកកម្ពស់កិត្យានុភាព រូបភាពត្រាវិញជាមួយនឹងបណ្តាខេត្ត ទីក្រុង និងមិត្តភក្តិអន្តរជាតិ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 24
  • ថ្ងៃនេ: 335
  • ក្នុងសប្តាហ៍: 10,379
  • ទាំងអស់: 584,854