អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡឹមមិញដាំង ប្រទានជូនសញ្ញាសម្គាល់អាយុបក្សលើក ០២ កញ្ញា ឆ្នាំ២០២២
កាលពីថ្ងៃទី៧ ខែកញ្ញា គណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ននិងអាជីវកម្ម ចាត់តាំងពិធីប្រទានសញ្ញាសម្គាល់អាយុបក្ស លើកទី២ កញ្ញា ឆ្នាំ២០២២។ អញ្ជើញចូលរួមនឹងប្រទានជូនសញ្ញាសម្គាល់អាយុបក្សមានអនុលេខាគណៈកម្មាធិការបក្សខេត្ត ឡឹមមិញដាំង។

ក្នុងការប្រទានជូនសញ្ញាសម្គាល់អាយុបក្សលើកនេះ មានបក្ខជនចំនួន ១៦រូបរួមមាន៖ បក្ខជន១រូបបានប្រទានជូនសញ្ញាសម្គាល់អាយុបក្ស  ៥០ ឆ្នាំ បក្ខជន១រូបបានប្រទានជូនសញ្ញាសម្គាល់អាយុបក្ស  ៤០ ឆ្នាំ  និងបក្ខជន ១៤រូបបានប្រទានជូនសញ្ញាសម្គាល់អាយុបក្ស  ៣០ ឆ្នាំ។

ថ្លែងការណ៍នៅពិធីលោក ង្វៀងវ៉ាំនតាម សមាជិកបក្សខេត្ត លេខាគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ននិងអាជីវកម្មខេត្តជូនពរដល់បក្ខជន១៦រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៣០ឆ្នាំ ៤០ឆ្នាំ ៥០ឆ្នាំ។ ទន្ទឹមនឹងនោះលើកឡើងច្បាស់៖ សញ្ញាសម្គាល់អាយុបក្សដែលបណ្តាសមមិត្តមានកិត្តិយសបានទទួលគឺជាអំណោយថ្លៃថ្នូររបស់បក្សចំពោះស្នាដៃរបស់បណ្តាសមមិត្តបានរួមចំណែកជាបន្តបន្ទាប់៣០ឆ្នាំ ៤០ឆ្នាំ ៥០ឆ្នាំកន្លងទៅចូលក្នុងបុព្វហេតុបដិវត្តន៍ជាតិ គឺជាកិត្តិយសរបស់សាខាបក្ស បក្ខភាគមូលដ្ឋានទីកន្លែងបណ្តាសមមិត្តសកម្មភាព។

នៅក្នុងពិធីដ៏ឧឡារិកនេះ មានក្តីរំជើបរំជួលចំពោះកិត្តនាមដ៏ខ្ពង់ខ្ពស់ដែលបក្សប្រទានជូន លោកឡេថាញ់ត្វៀន សាខាបក្សសមាគមអតីតយុទ្ធជនខេត្តជំនួយមុខឲ្យបក្ខជន១៦រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស សំដែងនូវមនោសញ្ចេតនាដែលទទួលបាននៅពេលប្រជុំជីភាពនៅបក្ខភាគ។ ឆ្លងអស់រយៈកាលដ៏យូរអង្វែងតាំងពីសម័យដ៏លំបាកបំផុត សមមិត្តទាំង១៦រូបនេះបានខិតខំប្រឹងប្រែងសម្រេចល្អរាល់ភារកិច្ចដែលសមូហភាពប្រគល់ឲ្យ សម្រេចកាតព្វកិច្ចជាបក្ខជន០១រូប លោកក៏អះអាងទោះបីស្ថិតនៅឋានៈណាក៏ដោយ បក្ខជនទាំង១៦រូបទទួលបានសញ្ញាសម្គាល់អាយុបក្សលើកនេះនឹងខិតខំប្រឹងប្រែងសម្រេចភារកិច្ចសំខាន់របស់ខ្លួនចំពោះបក្ស និងចំពោះការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291811