អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង ត្រួតពិនិត្យ ជាក់ស្តែងការងារជម្នះស្ថាន ភាពស្រុតបាក់ទំនប់នៅស្រុកកូវកែ

កាលពីថ្ងៃទី៧ ខែកញ្ញា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង រួមជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្តមានជាប់ទាក់ទិនបានអញ្ជើញទៅត្រួតពិនិត្យជាក់ស្តែងស្ថានភាព និងការងារជម្នះបណ្តាកំណាត់ទំនប់ត្រូវបាក់ស្រុតនៅកោះត្វឹងក្វី ឃុំអាងភូតឹង។ ចូលរួមពេលត្រួតពិនិត្យចំណែកខាងស្រុកមានលោក ង្វៀងហ្វាងខាយ លេខាគណៈកម្មាធិការបក្សស្រុក និងលោកត្រឹងផុងបា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវកែ។ 

យោងតាមការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ស្រុកកូវកែ បច្ចុប្បន្ននៅលើភូមិសាស្រ្តស្រុកកូវកែមានខ្សែទំនប់ការពារទឹកជន់ជាង ៥០គីឡូម៉ែត្រ ។ ឆ្លងតាមការត្រួតពិនិត្យស្ថិតិមានទំនប់ជាង៣០កន្លែងត្រូវបាក់ស្រុត ដោយមានប្រវែងសរុបជិត១.៨៨០ម៉ែត្រ ក្នុងនោះប្រមូលផ្តុំច្រើននៅតាមបណ្តាឃុំស្ថិតនៅតាមដងទន្លេហូវដូចជា៖ អានភូតឹង ហ្វាតឹង ណិញថើយ និង២ឃុំមានសណ្ឋានដីទំនាបគឺតាមង៉ាយ និងថុងហ្វា។ គិតមកដល់ដំណាក់កាលនេះមានខ្សែទំនប់ចំនួន៩កន្លែងត្រូវបាក់ស្រុតមានទ្រង់ទ្រាយធំបានពង្រឹងជួសជុលហើយ ចំនួននៅមកកំពុងដំណើរការអនុវត្ត។ ដោយឡែកនៅភូមិសាស្រ្តកោះត្វឹងក្វី ឃុំអានភូតឹងមាន២កំណាត់ច្រាំងត្រូវបាក់ស្រុតធ្ងន់ធ្ងូរ ដោយមានប្រវែង១៦០ម៉ែត្របានខេត្តវិនិយោគជម្នះ ជាមួយថវិកាជាង២,៤ពាន់លានដុង។

នៅពេលត្រួតពិនិត្យ លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវាយតម្លៃខ្ពស់ស្មារតីចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលរបស់ស្រុកកូវកែ ក៏ដូចជាបណ្តាមន្ទីរ ផ្នែកខេត្តមានជាប់ទាក់ទិនក្នុងការម្ចាស់ការទប់ស្កាត់ជាមួយគ្រោះធម្មជាតិ។ ប៉ុន្តែ តាមសន្និដ្ឋានរបស់បណ្តាផ្នែកជំនាញការគឺស្ថានភាពទឹកជន់ ភ្លៀងព្យុះចាប់តាំងពីពេលនេះដល់ចុងឆ្នាំនៅមានការប្រែប្រួលស្មុគស្មាញ ទើបបន្ទាប់ពីទៅត្រួតពិនិត្យជាក់ស្តែងការងារជម្នះការបាក់ស្រុតទំនប់ច្រាំងដីនៅកោះត្វឹងក្វី ឃុំអានភូតឹង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកមិនត្រូវធ្វេសប្រហែសក្នុងការងារបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ត្រួតពិនិត្យជាប្រចាំ និងប្រញ៉ាប់ជួលជុលទំនប់ដែលត្រូវបាក់ស្រុតនោះ ធានារឹងមាំ សុវត្ថិភាពដើម្បីការពារ បម្រើដល់ការផលិតនិងប្រជុំជីវភាពរបស់ប្រជាជន។ ដោយឡែកចំពោះកន្លែងដែលហួសពីសមត្ថភាពរបស់មូលដ្ឋានគឺត្រូវឆាប់ស្នើឡើងគណៈកម្មាធិការប្រជាជនខេត្តដើម្បីមានផែនការចង្អុលការដល់បណ្តាមន្ទីរ ស្ថាប័នខេត្តមានជាប់ទាក់ទិនជម្នះបានទាន់ពេល។ ក្រៅពីនោះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏ស្នើដល់គណៈកម្មាធិការប្រជាជនស្រុកកូវកែត្រូវតាមដានឲ្យបានដិតដល់នូវការប្រែប្រួលនៃអាកាសធាតុ ភ្លៀងទឹកជន់ដើម្បីផ្តល់ព័ត៌មានជូនប្រជាជនបានដឹងដើម្បីម្ចាស់ការទប់ទល់មានប្រសិទ្ធភាព កាត់បន្ថយចុះកម្រិតទាបបំផុតការអន្តរាយដោយសារគ្រោះធម្មជាតិបង្កឡើង៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 12
  • ថ្ងៃនេ: 577
  • ក្នុងសប្តាហ៍: 10,359
  • ទាំងអស់: 701,623