សារលិខិតរបស់គណៈកម្មាធិការប្រជាជនខេត្ត៖ អំណរបុណ្យសែនដូនតា ឆ្នាំ ២០២២ ជាមួយនឹងភាពសប្បាយរីករាយ សុខដុម តម្លាភាព សាមគ្គី និងប្រិតសំចៃ

ទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២២ បានប្រព្រឹត្តឡើងស្ថិតក្នុងព្រឹត្តិការណ៍ដែលទូទាំងខេត្តប្តេជ្ញាចិត្ត ខិតខំផ្សព្វផ្សាយអនុវត្តវិធានការជាច្រើនដើម្បីពង្រីកសេដ្ឋកិច្ច-សង្គម រួមចំណែកអនុវត្តសម្រេចជោគជ័យ បណ្តាសេចក្តីសម្រេចចិត្តឆ្នាំ ២០២២។ 

ដើម្បីទុកឱ្យជនរួមជាតិខ្មែរក្នុងខេត្តទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២២ ជាមួយនឹងស្មារតីសប្បាយរីករាយ សុខដុម តម្លាភាព សាមគ្គី និងប្រិតសំចៃ។ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងគប្បីបន្តការផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាពបណ្តាកម្មវិធី គោលនយោបាយរបស់បក្ស និងរដ្ឋចំពោះជនរួមជាតិខ្មែរ ពិសេសគឺ ការផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ ចលនាជនរួមជាតិខ្មែរក្នុងខេត្តបន្តពង្រីកប្រវេណីស្នេហាជាតិ ប្រវេណីសាមគ្គីជនជាតិ សាមគ្គីសាសនា ប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ សកម្មចូលរួមរក្សាលំនឹងសន្តិសុខនយោបាយ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កសាងជនបទថ្មី អារ្យធម៌ទីក្រុង ជ្រោងខ្ពស់ស្មារតី ឆន្ទៈខ្លួនទីពឹងខ្លួនដោយភាពស្រស្រាក់ស្រស្រាំរូចរះប្រឡងប្រណាំងផលិត រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ រួមចំណែកអនុវត្តគោលដៅពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២។   

គណៈជនជាតិខេត្តធ្វើជាអធិបតី សហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គម មន្ទីរហិរញ្ញវត្ថុ បណ្តាមន្ទីរ ផ្នែកខេត្តមានការទាក់ទិន និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងកសាង ចាត់តាំងអនុវត្តផែនការទៅសូរសុខទុក្ខដល់បណ្តាគ្រួសារគោលនយោបាយ បណ្តាវត្តពុទ្ធសាសនាទក្ខិណានិកាយខ្មែរឆ្នើមក្នុងខេត្ត។

ចាត់តាំងបណ្តាសកម្មភាពវប្បធម៌ ថែទាំសុខភាពជូនជនរួមជាតិ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យសែនដូនតាឆ្នាំ ២០២២។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍គប្បីមានកម្មវិធី ផែនការ និងចង្អុលការប្រព័ន្ធផ្នែកចេញផ្សាយទិនានុប្បវត្តិអក្សរខ្មែរ ចាត់តាំងបណ្តាសកម្មភាពវប្បធម៌ជាក់ស្តែង សមស្របជាមួយនឹងស្ថានភាពរបស់ខេត្ត។

កាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញគប្បីមានកម្មវិធីពិសេសបម្រើជនរួមជាតិខ្មែរទទួលអំណរបុណ្យសែនដូនតា។

មន្ទីរសុខាភិបាលសហការជាមួយនឹងបណ្តាមន្ទីរ ផ្នែកមានការទាក់ទិនជំរុញមាំការងារផ្សព្វផ្សាយ ណែនាំប្រជាជនអំពីការរក្សាសុខភាព បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ជំងឺគ្រុនឈាម ជំងឺអុតស្វា។ល។ អនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន ធានាអនាម័យគ្រឿងអាហារ។

នគរបាលខេត្ត គណៈបញ្ជាការដ្ឋានយោធាខេត្ត គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តគប្បីមានផែនការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អនុវត្តល្អការងារបង្ការបង្រ្កាបគ្រោះអបាយមុខសង្គម ធានាសុវត្ថិភាពចរាចរក្នុងបណ្តាថ្ងៃបុណ្យសែនដូនតាឆ្នាំ ២០២២។

គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងសហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់មហាជនរួមថ្នាក់ចលនាជនរួមជាតិពង្រីកស្មារតីស្រឡាញ់ស្នេហ៍ស្និទ្ធគ្នា “អ្នកមានរក្សារខ្សត់” ជួយឧបត្ថម្ភដល់គ្រួសារជនរួមជាតិខ្មែរក្រីក្រ អនាថា លំបាកពិសេសដើម្បីទុកឱ្យជនគ្រប់រូប គ្រប់គ្រួសារបានទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២២ ប្រកបដោយស្មារតីសប្បាយរីករាយ សុខដុម សាមគ្គី។

អ្នកប្រមុខបណ្តាស្ថាប័ន អង្គភាព អាជីវកម្ម សាលារៀនត្រូវមានផែនការរៀបចំដើម្បីទុកឱ្យកម្មាភិបាល បុគ្គលិក និយោជិត យុទ្ធជន អ្នកពលកម្ម សិស្ស និស្សិតជនជាតិខ្មែរបានឈប់សម្រាកទទួលអំណរបុណ្យសែនដូនតាក្នុងរយៈពេល ០៣ ថ្ងៃចាប់ពីថ្ងៃទី ២៤-២៥ និង ២៦ ខែកញ្ញា ឆ្នាំ ២០២២៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 20
  • ថ្ងៃនេ: 642
  • ក្នុងសប្តាហ៍: 10,424
  • ទាំងអស់: 701,688