សមាគមអ្នកមានវ័យចាស់វៀតណាមបូករសរុបបឋមការងារ៩ខែដើមឆ្នាំ២០២២
កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា សមាគមអ្នកមានវ័យចាស់វៀតណាមបានចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់បូកសរុបបឋមការងារ៩ខែដើមឆ្នាំ និងផ្សព្វផ្សាយភារកិច្ចចុងឆ្នាំ២០២២ នៅខេត្ត ក្រុងទាំង៦៣លើទូទាំងប្រទេស។ នៅមណ្ឌលបន្តផ្ទាល់ត្រាវិញចូលរួមសន្និបាតមាន លោកង្វៀងវ៉ាំនឡុង ប្រធានគណៈកម្មការតំណាងសមាគមអ្នកមានវ័យចាស់ខេត្ត រួមជាមួយសមាជិកអ្នកមានវ័យចាស់បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ក្នុង៩ខែដើមឆ្នាំ គ្រប់លំដាប់ថ្នាក់សមាគមអ្នកមានវ័យចាស់ក្នុងទូទាំងប្រទេសបានប្រមូលផ្តុំកម្លាំងជំរុញមាំការងារផ្សព្វផ្សាយលទ្ធផលមហាសន្និបាត កម្មវិធីធ្វើសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត បណ្តាគោលនយោបាយមានជាប់ទាក់ទិនដល់អ្នកមានវ័យចាស់។ សហការនឹងបណ្តាស្ថាប័នកាសែត វិទ្យុះ ទូរទស្សន៍ ផ្សព្វផ្សាយបង្កើតទំព័រឯកទេស បទយកការណ៍ «អាយុចាស់-គំរូភ្លឹថ្លា» ស្ងើចសរសើរបណ្តាអ្នកមានវ័យចាស់ដែលជាគំរូក្នុងការផលិតធ្វើអាជីវកម្មពូកែ។ ក្នុង៩ខែដើមឆ្នាំទូទាំងប្រទេសបានបញ្ចូលសមាជិកថ្មីបានជាង៣៨៧.០០រូប។

នៅក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ មជ្ឈិមសមាគមបានចលនាថវិកាចំនួន៥ពាន់លានដុងដើម្បីជូនអំណោយតេតដល់អ្នកមានវ័យចាស់ជាង៩.០០០នាក់ មានស្ថានភាពជួបលំបាកនៅខេត្ត ក្រុងទាំង៦៣ក្នុងទូទាំងប្រទេស មូលនីធិថែទាំនិងពង្រីកតួនាទីអ្នកមានវ័យចាស់ វៀតណាមជូនអំណោយចំនួន៣៥០ចំណែក ជូនអ្នកមានវ័យចាស់ជួបលំបាកនៅ៣៥ខេត្ត ក្រុង។ គិតមកដល់ពេលនេះ មជ្ឈិមសមាគមបន្តចលនាប្រភពកម្លាំង សួរសុខទុក្ខជូនអំណោយដល់អ្នកមានវ័យ ចាស់នៅ៣០ខេត្ត ក្រុង សរុបទឹកប្រាក់ជិត៣ពាន់លានដុង។

ក្នុងការពង្រីកតួនាទីរប់អ្នកមានវ័យចាស់សមាគមគ្រប់លំដាប់ថ្នាក់បន្តចលនាអ្នកមានវ័យចាស់គាំទ្រនិងចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ «វ័យចាស់-គំរូភ្លឺថ្លា» រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាប័ទ្មហូជីមិញ» ដោយការងារធ្វើជាក់ស្តែងរួមចំណែកអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម។ ផ្សព្វផ្សាយចលនាសមាជិកសមាគម អ្នកមានវ័យចាស់ប្រតិបត្តិល្អគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ចូលរួមសាខាបក្ស ក្រុមជំរុញការសិក្សា ក្រុមសម្រុះសម្រួល អធិការកិច្ចប្រជាជន ប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ ចូលរួមអភិរក្ស ពង្រីកបណ្តាតម្លៃវប្បធម៌ប្រវេណីនៅមូលដ្ឋាន កសាងជនបទថ្មី ចូលរួមចលនាជំរុញការសិក្សា ជំរឿនបញ្ញា កសាងសង្គមរៀនសូត្រ។

នៅអង្គសន្និបាតសមាគមអ្នកមានវ័យចាស់វៀតណាមបានបំផុសផែនការចាត់តាំងខែសកម្មភាពដើម្បីអ្នកមានវ័យចាស់ថ្ងៃទី១ ខែតុលា ដោយបណ្តាសកម្មភាពកីឡាអប់រំកាយ វប្បធម៌ សីល្បៈ ចាត់តាំងសកម្មភាពថែទាំសុខភាព សួរសុខទុក្ខអ្នកមានវ័យចាស់ឆ្នើម អ្នកមានវ័យចាស់មានស្ថានភាពជួបលំបាក។  ចាត់តាំងពិធីបំផុស ស្ងើចសរសើរអ្នកមានវ័យចាស់បន្តជំរុញ រួមចំណែកជាវិជ្ជមានដល់សង្គម និងផែនការចាត់តាំងសន្និបាតគំរូជឿនលឿន អ្នកមានវ័យចាស់ ចូលរួមចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុប្រទេស ដំណាក់កាល២០១៦-២០២១។

នៅខេត្តត្រាវិញ ៩ខែដើមឆ្នាំសមាគមអ្នកមានវ័យចាស់នៅគ្រប់លំដាប់ថ្នាក់ បានស្នើសុំឧបត្ថម្ភដល់អ្នកមានវ័យចាស់ចំនួន៥.៦០០នាក់ដែលស្ថិតនៅមុខសញ្ញាជំនួយសង្គមតាមការកំណត់ គិតមកដល់ពេលនេះទូទាំងខេត្តមានអ្នកមានវ័យចាស់ជាង១៩.៣០០នាក់បានទទួលប្រាក់ឧបត្ថម្ភសង្គមប្រចាំខែ។ សមាគមគ្រប់លំដាប់ថ្នាក់បានសហការចលនាកសាងផ្ទះមហាសាមគ្គីបាន១៩៣ខ្នង ផ្ទះមេត្តាធម៌១៧១ខ្នង ផ្ទះមនុស្សធម៌បាន២២៦ខ្នង ជួសជុលផ្ទះ១២៧ខ្នងជូនអ្នកមានវ័យចាស់។ ស្នើផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខភាពជាង៥៤.០០០សន្លឹក ចលនាកូនចៅទិញប័ណ្ណធានារ៉ាប់រងសុខភាពជាង៣៨.០០០សន្លឹកជូនជីដូន ជីតា ឳពុកម្តាយ គិតមកដល់ពេលនេះមានអ្នកមានវ័យចាស់ជាង៩២.០០០នាក់មានប័ណ្ណធានារ៉ាប់រងសុខភាព។

ទូទាំងខេត្តមានអ្នកមានវ័យចាស់ជាង៥៦.៦០០នាក់កំពុងចូលរួមដោយផ្ទាល់ក្នុងការផលិតកម្ម មានអ្នកមានវ័យចាស់ជិត៤.៤០០នាក់បានជម្រើសធ្វើសេដ្ឋកិច្ចពូកែ អ្នកមានវ័យចាស់ជិត៨០០នាក់ធ្វើម្ចាស់អាជីវកម្ម កសិដ្ឋាន សហករណ៍។ ឆ្លងតាមការចលនាប្រឡងប្រណាំងផលិតកម្មបានជួយអ្នកមានវ័យចាស់ជិត៩០០នាក់ចាគផុតពីភាពក្រីក្រ។

គិតមកដល់ពេលនេះ គ្រប់លំដាប់ថ្នាក់សមាគមបានពង្រីកសមាជិកសមាគមបានជាង៦.០០០នាក់ បង្កើនចំនួនសរុបទូទាំងខេត្តមានសមាជិកសមាគមចំនួន១០៨.០០០នាក់ មានអ្នកមានវ័យចាស់ជាង៨.០០០នាក់បានថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចទំនុកចិត្តឧទ្ទេសនាមចូលរួមក្នុងអង្គការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ អង្គការមហាជន អង្គការសមាគមគ្រប់លំដាប់ថ្នាក់៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291896