គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបំពេញយោបល់កសាងសេចក្តីសម្រេចចិត្តពង្រីកទីក្រុងត្រាវិញ

កាលពីថ្ងៃទី ១៤ ខែកញ្ញា លោកង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាអធិតីអង្គប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដើម្បីបំពេញយោបល់កសាងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការកសាង និងពង្រីកទីក្រុងត្រាវិញដល់ឆ្នាំ ២០២៥ កំណត់ទិសដៅកសាងទីក្រុងឆ្លាតវៃដល់ឆ្នាំ ២០៣០។

សេចក្តីព្រាងសង្កត់ធ្ងន់ថា៖ ទីក្រុងត្រាវិញជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ សង្គមរបស់ខេត្ត ជាដើមទងច្រកផ្លូវចរាចរណ៍របស់ខេត្ត និងជាមួយនឹងបណ្តាស្រុក និងខេត្តជិតខាង ហើយគឺជាភូមិសាស្រ្តសំខាន់រក្សាទីតាំងយុទ្ធសាស្រ្តស្តីពីការពារជាតិ សន្តិសុខ ជាមូលដ្ឋានមួយស្ថិតក្នុងចំណោមមូលដ្ឋានឈានមុខ ក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើប មានតួនាទីថាមពលជំរុញយ៉ាងខ្លាំងក្លាសម្រាប់ការពង្រីកសេដ្ឋកិច្ច-សង្គមរួមរបស់ខេត្ត។ ថ្វីត្បិត ក្នុងដំណើរការចាត់តាំងអនុវត្តនៅមានការអន់ខ្សោយមួយចំនួនដូចជា៖ សេដ្ឋកិច្ច សង្គមរីកចម្រើននៅមានវិស័យមួយចំនួនមិនទាន់សមស្របជាមួយសក្តានុពល ភាពមានព្រៀប ទ្រង់ទ្រាយសេដ្ឋកិច្ចនៅតូច សមត្ថភាពប្រកួចប្រជែងទាប។ ទីក្រុងពង្រីកមិនព្រមៗគ្នា ហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៅអន់ខ្សោយ ការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងនៅមានការអន់ខ្សោយ ខ្វះខាត។

ស្ថិតលើមូលដ្ឋាននោះ សេចក្តីព្រាងសេចក្តីសម្រេចចិត្តបានដាក់ចេញគោលដៅរួមគឺបន្តកសាង និងសុក្រឹតរួសរាល់លក្ខឋានទីក្រុងប្រភេទ ២ សម្បទាទីក្រុងត្រាវិញស្ថិតក្រោមឱវាទខេត្ត និងកំណត់ទិសដៅកសាងទីក្រុងឆ្លាតវៃ ដំណាក់កាល ២០២២-២០៣០។ ទន្ទឹមនឹងនោះវិនិយោគកសាងបណ្តាសំណង់ គម្រោងការសំខាន់ៗ កសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានឆ្លើយតបតម្រូវការការងារកសាង និងពង្រីកទីក្រុងក្លាយជាទីក្រុងឆ្លាតវៃ។

គោលដៅជាក់ស្តែងក្នុងដំណាក់កាល ២០២២-២០២៤ គឺ៖ សុក្រឹតការងារកសាងបណ្តាមូលដ្ឋានច្បាប់បម្រើក្នុងការកសាង និងពង្រីកទីក្រុងឆ្លាតវៃនៅលើភូមិសាស្រ្តទីក្រុងត្រាវិញត្រឹមត្រូវតាមការកំណត់របស់ទិសដៅ និងបង្កើតការផ្សព្វផ្សាយចំហ តម្លាភាព សមភាពដើម្បីទុកឱ្យបណ្តាសមាសភាពចូលរួម។ អនុវត្តសម្រេចការបណ្តាញ គ្របដណ្តប់ ៥G នៅលើភូមិសាស្ត្រទីក្រុងត្រាវិញ និងអនុវត្តសម្រេចេជាសារវន្តការពង្រីករដ្ឋបាលអេឡិចត្រូនិចតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលធ្វើជាស្នូលក្នុងការកសាង និងពង្រីកទីក្រុងត្រាវិញដល់ឆ្នាំ ២០២៥ កំណត់ទិសដៅកសាងទីក្រុងឆ្លាតវៃដល់ឆ្នាំ ២០៣០។ យោងតាមនោះ សេចក្តីព្រាងបានដាក់ចេញភារកិច្ច ដំណោះស្រាយសំខាន់ ១០ យ៉ាង ដើម្បីដឹកនាំអនុវត្តសម្រេចក្នុងរយៈពេលខាងមុខ។

រួមបំពេញយោបល់កសាងសេចក្តីព្រាង បណ្តាមតិសង្កត់ធ្ងន់ទៅលើការចាំបាច់ត្រូវបើកទូលាយផ្ទៃដី និងប្រមូលផ្តុំវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីទុកឱ្យទីក្រុងរីកចម្រើន។ ក្នុងដំណើរការពង្រីកត្រូវផ្សាភ្ជាប់ជាមួយការពង្រីករួមរបស់ខេត្ត និងតំបន់វាលទំនាបទន្លេគឺវឡុង ក្នុងនោះយកចិត្តទុកដាក់ពង្រីកប្រភពធនធានមនុស្សឆ្លើយតបតាមសំណូមពរ ភារកិច្ចដែលបានដាក់ចេញ។ ទន្ទឹមនឹងនោះត្រូវរក្សាឱ្យបានចំណុចលេចធ្លោរបស់ទីក្រុងបៃតងជាមួយនឹងប្រព័ន្ធព្រិទ្ធព្រឹក្សាជាច្រើន ដោយភ្ជាប់ជាមួយភាពសម្បូរបែបអំពីអត្តសញ្ញាណវប្បធម៌ជនជាតិ។

តាមប្រសាសន៍របស់លេខាបក្សខេត្ត ង៉ូជីកឿង៖ ការកសាងទីក្រុងត្រាវិញត្រូវឆ្ពោះដល់ទីក្រុងឆ្លាតវៃ អារ្យធម៌ ទំនើប។ ឆ្លងតាមរយៈនោះ ក្នុងបណ្តាដំណោះស្រាយអនុវត្ត បញ្ហាគ្រោងផែនការ និងកសាងគប្បីត្រូវយកចិត្តទុកដាក់ដល់ការអនុវត្តន៍សម្រេចក្នុងរយៈពេលឆាប់បំផុត។ ចំពោះមុខត្រូវប្រមូលផ្តុំកម្លាំងអនុវត្តសម្រេចបណ្តាលក្ខឋានដែលនៅមករបស់ទីក្រុងប្រភេទ ២ ដើម្បីឆាប់បានចេញផ្សព្វផ្សាយអនុម័តិឆ្លងសេចក្តីសម្រេចចិត្ត៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 3
  • ថ្ងៃនេ: 973
  • ក្នុងសប្តាហ៍: 7,485
  • ទាំងអស់: 1,104,580