សន្និបាតកម្មាភិបាលស្នូលជ្រួតជ្រាបសេចក្តីសម្រេចចិត្តលេខ ១៣-NQ/TW និងសេចក្តីណែនាំលេខ ២៥-HD/BCĐTW

សប្តាហ៍កន្លង គណៈឃោសនាអប់រំបក្សខេត្តសហការជាមួយនឹងគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតកម្មាភិបាលស្នូលជ្រួតជ្រាបសេចក្តីសម្រេចចិត្តលេខ ១៣-NQ/TWចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយ នីតិកាលទី ១៣ “ស្តីពីទិសដៅពង្រីកសេដ្ឋកិច្ច-សង្គម និងការពារជាតិ សន្តិសុខតំបន់វាលទំនាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”  និងសេចក្តីណែនាំលេខ ២៥-HD/BCĐTW ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ របស់គណៈចង្អុលការមជ្ឈិមបក្សស្តីពីបង្ការ ប្រឆាំងអំពើពុករលួយ អសកម្ម “ស្តីពីខ្លឹមសារមួយចំនួននៃការងារបង្ការប្រឆាំងអសកម្ម” ដោយផ្សាយបន្តផ្ទាល់ចុះដល់បណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។

ស្ថិតនៅនឹងសន្និបាត បណ្តាតំណាងបានស្តាប់លោកត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តផ្សព្វផ្សាយជ្រួតជ្រាបសេចក្តីសម្រេចចិត្តលេខ ១៣ និងកម្មវិធីលេខ ៣៤-CTr/TU ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយ។

លោកដាំងក្វឹកខើយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្តផ្សព្វផ្សាយជ្រួតជ្រាបសេចក្តីណែនាំលេខ ២៥ របស់គណៈចង្អុលការមជ្ឈិមបក្សស្តីពីបង្ការ ប្រឆាំងអំពើពុករលួយ អសកម្ម “ស្តីពីខ្លឹមសារមួយចំនួននៃការងារបង្ការប្រឆាំងអសកម្ម”។

លោកឡឹមមិញដាំង អនុលេខាបក្សខេត្ត សំណូមពរបណ្តាតំណាំងគប្បី ផ្តោតអារម្មណ៍ជ្រួតជ្រាបសព្វគ្រប់ ជ្រៅជ្រះសេចក្តីសម្រេចចិត្តលេខ ១៣ និងសេចក្តីណែនាំលេខ ២៥។ កម្មាភិបាល បក្ខជន បុគ្គលិក និយោជិតគ្រប់រូបគប្បីជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់ខ្លួនដើម្បីរួមបំពេញពង្រីកសក្តានុភាព ភាពមានព្រៀប សេចក្តីប្រាថ្នាអភិវឌ្ឈន៍របស់មូលដ្ឋាន ស្ថាប័ន អង្គភាពរបស់ខ្លួន។ អ្នកជាប្រមុខគណៈកម្មាធិការបក្សគប្បីយកចិត្តទុកដាក់ចង្អុលការ ធ្វើលម្អិតអនុវត្តកម្មវិធីធ្វើសកម្មភាពរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១៣ នៅនឹងមូលដ្ឋាន ស្ថាប័ន អង្គភាព និងពង្រីកប្រវេណីបដិវត្តន៍ ស្មារតីស្នេហាជាតិ ម្ចាស់ការ ច្នៃប្រតិដ្ឋ ឆន្ទៈខ្លួនទីពឹងខ្លួន ប្រថ្នាឈានឡើងរបស់កម្មាភិបាល បក្ខជន និងប្រជាជនមូលដ្ឋានប្តេជ្ញាចិត្តឈានឡើងដោយខ្លួនឯង ជម្នះសតិអារម្មណ៍អស្មិមានៈ សុខចិត្តយល់ព្រមជាមួយនឹងបណ្តាអ្វីៗដែលបានធ្វើ មធ្យមនិយម គប្បីត្រូវមានឆន្ទៈប្តេជ្ញាចិត្ត សេចក្តីប្រាថ្នាឈានឡើង កម្មាភិបាល បក្ខជនចាត់តាំងអនុវត្តម៉ឺងម៉ាត់តាមសេចក្តីណែនាំលេខ ២៥ ដោយភ្ជាប់ជាមួយនឹងបណ្តាឯកសារចង្អុលការរបស់គណៈកម្មាធិការបក្សខេត្តស្តីពីការងារបង្ការប្រឆាំងអំពើពុករលួយ អសកម្ម ខ្ជះខ្ជាយ ភ្ជាប់ជាមួយនឹងជំរុញមាំរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ លើកកម្ពស់គំនិតប្រតិបត្តិរបស់កម្មាភិបាល បក្ខជន បុគ្គលិក និយោជិត សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម។

ជានិច្ចកាលត្រួតពិនិត្យផ្ទៃក្នុងដោយចៃដន្យដើម្បីរកឃើញ កែទម្រង់ ទប់ស្កាត់ វិនិច្ឆ័យបណ្តាអំពើខុសឆ្គង បំពានបានទាន់ពេល។ បង្កើនការងារអធិការកិច្ច ត្រួតពិនិត្យ ស៊ើបអង្កេត ពិសេសគឺលើបណ្តាវិស័យដែលមតិសង្គមឆ្លុះបញ្ចាំង ងាយនឹងកើនមានអំពើពុករលួយ អសកម្ម ខ្ជះខ្ជាយ៕ រតនា

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 28
  • ថ្ងៃនេ: 680
  • ក្នុងសប្តាហ៍: 10,462
  • ទាំងអស់: 701,726