សន្និបាតគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអនុវត្តបែបផែនពិនិត្យឡើងវិញ បំពេញបន្ថែម គ្រោងផែនការកម្មាភិបាល
កាលពីថ្ងៃទី ៣០ ខែកញ្ញា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអនុវត្តបែបផែនពិនិត្យឡើងវិញ បំពេញបន្ថែម គ្រោងផែនការ គណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតំណែងថ្នាក់ដឹកនាំខេត្ត អាណត្តិកាល ២០២០-២០២៥ បែបផែនកសាងគ្រោងផែនការ អាណត្តិកាល ២០២៥-២០៣០ នេះគឺជំហានទីបញ្ចប់ក្នុងការងារគ្រោងផែនការកម្មាភិបាល។

 

សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពត្រាវិញធ្វើជាអធិបតីសន្និបាត អញ្ចើញចូលរួមសន្និបាតមានសមមិត្តង្វៀងមិញត្វឹង នាយកដ្ឋានរងនៃនាយកដ្ឋានភូមិភាគលេខ ៣ គណៈចាត់តាំងមជ្ឈិមបក្ស បណ្តាសមមិត្តសមាជិកអចន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ 

ស្ថិតក្នុងសន្និបាតនេះ សមមិត្តង្វៀងវ៉ាំងហ៊ីវ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត  ប្រធានគណៈចាត់តាំងបក្សខេត្តបានឆ្លងសេចក្តីជម្រាប ០២ យ៉ាងស្តីពីការអនុវត្តន៍បែបផែនពិនិត្យឡើងវិញ បំពេញបន្ថែម គ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតំណែងថ្នាក់ដឹកនាំខេត្ត អាណត្តិកាល ២០២០-២០២៥ សេចក្តីជម្រាបស្តីពីអនុវត្តន៍បែបផែនកសាងគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតំណែងថ្នាក់ដឹកនាំស្នូលខេត្ត អាណត្តិកាល ២០២៥-២០៣០។

យោងលើមូលដ្ឋានរចនា ចំនួន សម្បទា លក្ខណៈ មុខសញ្ញា កម្រិតអាយុតាមសេចក្តីកំណត់លេខ ៥០-QĐTW ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្តីពីការងារគ្រោងផែនការកម្មាភិបាល។ ទន្ទឹមនឹងនោះ យោងលើមូលដ្ឋានស្ថានភាពកងជួរកម្មាភិបាល តម្រូវការភារកិច្ចនយោបាយរបស់ខេត្ត និងលទ្ធផលឧទ្ទេសនាមបេក្ខភាពនៅជំហានទី ២ និងជំហានទី ៣ គណៈអចន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រឹក្សា និងអនុម័តិឆ្លងឧទ្ទេសនាមបេក្ខភាព (ដោយបោះឆ្នោតសម្ងាត់) បំពេញបន្ថែមគ្រោងផែនការបណ្តាតំណែងថ្នាក់ដឹកនាំស្នូលអាណត្តិកាល ២០២០-២០២៥។ ទន្ទឹមនឹងនោះ ក៏យោងលើមូលដ្ឋានស្ថានភាពកងជួរកម្មាភិបាល ភារកិច្ចនយោបាយរបស់ខេត្ត និងលទ្ធផលបេក្ខភាពនៅជំហានទី ៣ ជំហានទី ៤ និងតម្រូវការអំពីចំនួន រចនា គណៈអចន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រឹក្សា និងអនុម័តិឆ្លងឧទ្ទេសនាមបេក្ខភាព (ដោយបោះឆ្នោតសម្ងាត់) បំពេញបន្ថែមគ្រោងផែនការបណ្តាតំណែងថ្នាក់ដឹកនាំស្នូលអាណត្តិកាល ២០២៥-២០៣០។

ដោយបានដឹង ក្នុងបណ្តាឆ្នាំកន្លង គណៈកម្មាធិការបក្សខេត្ត និងបណ្តាផ្នែក បណ្តាថ្នាក់ក្នុងខេត្តយកចិត្តទុកដាក់ដឹកនាំ ចង្អុលការជ្រួតជ្រាបអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤២-NQ/TWចុះថ្ងៃទី ៣០ ខែវិចិ្ឆកា ឆ្នាំ ២០០៤ របស់ការិយាល័យនយោបាយ នីតិកាលទី ៩ ស្តីពីការងារគ្រោងផែនការកម្មាភិបាលថ្នាក់ដឹកនាំ គ្រប់គ្រងក្នុងសម័យកាលជំរុញមាំឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើបប្រទេសជាតិ និងសេចក្តីណែនាំលេខ ១៥-HD/BTCTW ចុះថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១២ របស់គណៈចាត់តាំងមជ្ឈិមបក្សស្តីពីការងារគ្រោងផែនការកម្មាភិបាលថ្នាក់ដឹកនាំ គ្រប់គ្រងតាមស្មារតីសេចក្តីសម្រេចចិត្តលេខ ៤២ និងសេចក្តីសន្និដ្ឋានលេខ ២៤-KL/TW ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១២ របស់ការិយាល័យនយោបាយ នីតិកាលទី ១១ អាណត្តិកាល ២០២៥-២០២០ និងបណ្តាឆ្នាំបន្តបន្ទាប់ ការងារគ្រោងផែនការកម្មាភិបាលបណ្តាថ្នាក់ក្នុងខេត្តជាសារវន្តឆ្លើយតបល្អតម្រូវការរៀបចំ ប្រើការ តែងតាំង ឧទ្ទេសនាមកម្មាភិបាលចេញឈរឆ្នោត និងភារកិច្ចនយោបាយរបស់ខេត្ត។ ក្នុងអាណត្តិកាល ២០២០-២០២៥ គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងចង្អុលការអនុវត្តគ្រោងផែនការកងជួរកម្មាភិបាលថ្នាក់ដឹកនាំ គ្រប់គ្រងគ្រប់លំដាប់ថ្នាក់ក្នុងប្រព័ន្ធនយោបាយតាំងពីខេត្តចុះដល់មូលដ្ឋាន ក្នុងគ្រោងផែនការបានអនុវត្តត្រឹមត្រូវតាមល័ក្ខការណ៍បក្សដឹកនាំក្នុងការងារកម្មាភិបាល ធានាល័ក្ខការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ សត្យានុម័តិ និងចំហ ប្រភពគ្រោងផែនការតែងបានបើកទូលាយ គុណភាពកម្មាភិបាលគ្រោងផែនការតែងបានលើកកម្ពស់ រចនាកម្មាភិបាលវ័យក្មេង នារី ជនជាតិបានធានាត្រឹមត្រូវតាមការកំណត់។

 លទ្ធផលគ្រោងផែនការកម្មាភិបាលបង្កបានភាពងាយស្រួលសម្រាប់ការងារបណ្តុះបណ្តាល បំពាក់បំប៉ន រៀបចំ តែងតាំង ផ្ទេរបញ្ជូនកម្មាភិបាល ពិសេសគឺការត្រៀមបម្រុងល្អសម្រាប់បេក្ខភាពមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២០-២០២៥ និងបេក្ខភាពស្នូលក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនបណ្តាថ្នាក់ក្នុងខេត្ត អាណត្តិកាល ២០២១-២០២៦ ជាសារវន្តឆ្លើយតបបានភាពបន្តវេន និងអភិវឌ្ឈន៍៕ ប្រែសម្រួល៖ស.ហ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291767