ក្រុមប្រតិភូតំណាងរដ្ឋសភាខេត្តត្រាវិញនីតិកាលទី១៥ ជួបសំណេះសំណាលម្ចាស់ឆ្នោតស្រុកកូវង៉ាង
កាលពីថ្ងៃទី៥ ខែតុលា ក្រុមប្រតិភូតំណាងរដ្ឋសភាខេត្តត្រាវិញនីតិកាលទី១៥ រួមមានលោក ថាច់ភឿកបិញ អនុប្រធានក្រុមឯកទេសនៃក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត, លោកបេទ្រុងអាញ់ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិរដ្ឋសភា, អ្នកស្រី ហ្វិញធីហាំងង៉ា លេខាគណៈកម្មាធិការបក្សស្រុកកាងឡុង បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជិត១៥០នាក់នៅ២ឃុំ ឡុងសឺននិងថាញ់ហ្វាសឺន ស្រុកកូវង៉ាង។ 

នៅពេលជួបចំណេះសំណាល អ្នកស្រីហ្វិញធីហាំងង៉ា បានជូនព័ត៌មានដល់ម្ចាស់ឆ្នោតពីខ្លឹមសារ កម្មវិធីសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥។ យោងតាមនោះ សម័យប្រជុំនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ តាមការរំពឹងទុកនឹងបិទបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅសម័យប្រជុំ រដ្ឋសភានឹងពិនិត្យអនុម័តឆ្លងសេចក្តីព្រាងច្បាប់ចំនួន៧ សេចក្តីព្រាងសេចក្តីសម្រេចចំនួន ៣ និងផ្តល់យោបល់លើគម្រោងច្បាប់ចំនួន៧។ល។ ក្រៅពីនោះ រដ្ឋសភានឹងពិនិត្យបណ្តារបាយការណ៍ពី៖ វាយតម្លៃលទ្ធផលអនុវត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គម ប៉ានស្មានថវិការដ្ឋ ផែនការវិនិយោគជាមួយនឹងដើមទុនរដ្ឋឆ្នាំ២០២២ សម្រេចចិត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គម ប៉ានស្មានថវិការដ្ឋ និងផែនការបែងចែកថវិកាមជ្ឈិមឆ្នាំ២០២៣ ពិនិត្យដោះស្រាយការជាប់ជំពាក់ បញ្ហានៅសេសសល់នៅតាមស្ថានីយ៍គិតថ្លៃមួយចំនួន/គម្រោងការ BOT។

នៅពេលជួបសំណេះសំណាល មានម្ចាស់ឆ្នោតជាច្រើននៅឃុំឡុងសឺននិងថាញ់ហ្វាសឺនបានសំដែងទឹកចិត្តរីករាយ ជឿជាក់ចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិនិងរបស់ខេត្តយើងនារយៈកាលកន្លងទៅ ពិសេសគឺការខិតខំប្រឹងប្រែងក្នុងការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ ម្ចាស់ឆ្នោតក៏ស្នើនូវបញ្ហាមួយចំនួនដូចជា៖ ពិនិត្យ បង្កើនកម្រិតឧបត្ថម្ភចំពោះកម្មាភិបាលក្រៅម៉ោងនៅថ្នាក់មូលដ្ឋាន យកចិត្តទុកដាក់ដល់របបគោលនយោបាយ គាំពារសង្គមចំពោះអ្នកមានវ័យចាស់អនាថា ខេត្តត្រូវឆាប់បើករំសាយប្រភពទុនខ្ចីអាទិភាពតាមសេចក្តីសម្រេចលេខ០៤របស់ក្រុមប្រឹក្សាប្រជាជនខេត្ត ដើម្បីជួយប្រជាជនកែលំអផ្ទះ ស្ថិរភាពជីវភាព។

ម្ចាស់ឆ្នោតក៏ស្នើដល់ស្ថាប័នជំនាញការពង្រឹងការងារត្រួតពិនិត្យ ពិន័យហ្មឹងម៉ាត់នូវអំពើបណ្តាលឲ្យបំពុលបរិស្ថាន តម្លៃសម្ភារកសិកម្មឡើងខ្ពស់ ពិសេសគឺជី និងតម្លៃប្រេងសាំងត្រូវបានគ្រប់គ្រងហ្មត់ចត់ដើម្បីស្ថិរភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ម្ចាស់ឆ្នោតបណ្តាឃុំនៅស្នើដល់ផ្នែកជំនាញការខេត្ត និងស្រុកផ្តោតសំខាន់ការកសាងប្រព័ន្ធធារាសាស្រ្តវាយស្រែ វិនិយោគស្ថានីយ៍បូមទឹកសម្រាប់បម្រើដល់ការស្រោចស្រប អភិវឌ្ឍន៍ផលិតកម្មកសិកម្ម វិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគម ខ្សែភ្លើងភូមិឡាកសឺន ភូមិទ្រឿងបាំង និងភូមិកូវវី តំបន់វាយស្រែតឹមវូដើម្បីបម្រើដល់ការចិញ្ចឹមជលជាតិ។ល។

ថ្លែងយោបល់នៅទីនេះលោក ថាច់ភឿកបិញ អនុប្រធានក្រុមឯកទេសនៃក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត ព្រមទាំងតំណាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន និងគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងបានទទួល ដោះដូរបកស្រាយជាក់ច្បាស់នូវខ្លឹមសារមួយចំនួនដែលម្ចាស់ស្នើស្ថិតក្នុងសមត្ថកិច្ច ទន្ទឹមនឹងនោះ កត់ត្រា បូកសរុបបណ្តាមតិហួសសមត្ថកិច្ចដោះស្រាយបញ្ជូនឡើងសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥ ពិនិត្យ ដោះស្រាយសមស្របបណ្តាបញ្ហាម្ចាស់ឆ្នោតចាប់អារម្មណ៍៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291794