ត្រាវិញចាត់តាំងបណ្តាវិញ្ញាសារកីឡា និងល្បែងប្រជាប្រិយអំណរពិធីបុណ្យអកអំបុក សំពះព្រះខែ បណ្តែតប្រទីប
កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ស្ថិតនៅរមណីយដ្ឋានគូស្រះស្រី មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍បានចាត់តាំងបណ្តាវិញ្ញាសារកីឡា និងល្បែងប្រជាប្រិយដើម្បីអំណរពិធីបុណ្យអកអំបុក សំពះព្រះខែ បណ្តែតប្រទីបឆ្នាំ២០២២។

បណ្តាវិញ្ញាសារកីឡា និងល្បែងប្រជាប្រិយដូចជា៖ រុញឈើបុរស ស្រ្តី, ទាញព្រ័ត្រ, វាយឆ្នាំដី, បិទភ្នែកចាប់ទារ, លោតការ៉ុង, ដើរស្ពានឫស្សី, រត់ជុំវិញស្រះគូ, ជំហានសាមគ្គីភាព។ សកម្មភាពទាក់ទាញបានប្រជាជនជាង៧០០នាក់របស់បណ្តាមូលដ្ឋាន អង្គភាពមកចូលរួម។

នេះគឺជាបណ្តាសកម្មភាពកីឡាអប់រំកាយ ដើម្បីអំណរពិធីបុណ្យអកអំបុក សំពះព្រះខែខេត្តត្រាវិញឆ្នាំ២០២២ បន្តជំរុញមាំការចលនា «ប្រជាជនទាំងមូលហាត់ពត់រាងកាយទៅតាមគំរូអ៊ំហូ» រួមចំណែកលើកកំពស់ជីវភាពរស់នៅ អភិរក្សនិងពង្រីកប្រវេណីវប្បធម៌ កីឡាពិសេសរបស់ជនរួមជាតិខ្មែរ ពង្រីកការផ្លាស់ប្តូរ រឹតចំណងសាមគ្គីភាពរវាងនឹងបណ្តាមូលដ្ឋាន បណ្តាជនជាតិនៅក្នុងក្រៅខេត្តត្រាវិញ បំពេញតម្រូវការរីករាយជាមួយវប្បធម៌ ស្មារតីរបស់មហាជនប្រជាជនក្នុងឱកាសពិធីបុណ្យអកអំពុក សំពះព្រះខែ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291501