ឆ្លងបណ្តាខ្លឹមសារត្រៀមបម្រុងសម័យប្រជុំចុងឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត
កាលពីថ្ងៃទី៩ ខែវិច្ឆិកា សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីអង្គប្រជុំរបស់គណៈកម្មាធិការប្រជាជនខេត្តដើម្បីឆ្លងបណ្តាខ្លឹមសារត្រៀមបម្រុងឱ្យសម័យប្រជុំចុងឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ អញ្ជើញចូលរួមមានសមិត្តយឿងធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត  ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ស្ថាប័ន ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។ 

ស្ថិតនៅនឹងអង្គប្រជុំលើកនេះ បណ្តាសមាជិកគណៈកម្មាធិការប្រជាជនខេត្តពិភាក្សារួមបំពេញ និងជម្រាបបណ្តាសេចក្តីព្រាងលិខិតសំណើស្នើ សេចក្តីសម្រេចចិត្ត និងផែនការដូចជា៖

- សេចក្តីរបាយការណ៍អំពីស្ថានភាពអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២ និងផែនការពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣។

- សេចក្តីរបាយការណ៍អំពីការអនុវត្តន៍ផែនការវិនិយោគសាធារណៈឆ្នាំ ២០២២ និងកម្រោងផែនការឆ្នាំ ២០២៣។

- សេចក្តីសម្រេចចិត្តស្តីពីពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣។

 - លិខិតសំណើស្នើ និងសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នលើផែនការវិនិយោគសាធារណៈឆ្នាំ ២០២៣។

- លិខិតសំណើស្នើ និងសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នធ្វើគណនេយ្យទូទាត់ចំណូល-ចំណាយថវិការដ្ឋឆ្នាំ ២០២១។

 - លិខិតសំណើស្នើ និងសេចក្តីសម្រេចចិត្តបំពេញបន្ថែមកម្រោងថវិកា បំពេញបន្ថែមមានគោលដៅ និងកែតម្រង់គម្រោងថវិការដ្ឋឆ្នាំ ២០២២ (ប្រសិនមាន)។

- លិខិតសំណើស្នើ និងសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នគម្រោងថវិការដ្ឋ បែងចែកភារកិច្ចប្រមូល-ចំណាយថវិការដ្ឋឆ្នាំ ២០២៣។

- លិខិតសំណើស្នើ និងសេចក្តីសម្រេចចិត្តស្តីពីការឆ្លងបញ្ជីរាយឈ្មោះសំណង់ គម្រោងការគប្បីត្រូវដកហូតដីក្នុងឆ្នាំ ២០២៣ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។

- លិខិតសំណើស្នើ និងសេចក្តីសម្រេចចិត្តស្តីពីការឆ្លងបញ្ជីរាយឈ្មោះសំណង់ គម្រោងការគប្បីត្រូវបង្វែរមកគោលដៅប្រើប្រាស់ដីផលិតស្រូវ ដីដាំព្រៃរបាំងមកប្រើប្រាស់គោលដៅផ្សេងក្នុងឆ្នាំ ២០២៣ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។

- ផែនការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌរបស់ផែនរដ្ឋមូលដ្ឋានដំណាក់កាល ២០២២-២០២៦ និងប្រចាំឆ្នាំ (គិតតាំងពីឆ្នាំ ២០២៣-២០២៦)។

 -លិខិតសំណើស្នើ និងសេចក្តីសម្រេចចិត្តចេញផ្សាយបញ្ជីរាយឈ្មោះសេវាកម្មបុព្វហេតុរដ្ឋសារវន្តនៃការប្រើប្រាស់ថវិការដ្ឋស្ថិតលើវិស័យបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាល បុគ្គលិក និយោជិតនៅលើភូមិសាស្ត្រខេត្តត្រាវិញ។

- លិខិតសំណើស្នើ និងសេចក្តីសម្រេចចិត្តកំណត់ខ្លឹមសារមួយចំនួន កម្រិតចំណាយអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាពដំណាក់កាល ២០២១-២០២៥ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។

- លិខិតសំណើស្នើ និងសេចក្តីសម្រេចចិត្តកំណត់កម្រិតចំណាយឧបត្ថម្ភលុបបំបាត់គ្រោះមិនចេះអក្សរនៅលើភូមិសស្ត្រខេត្តត្រាវិញ។

ទន្ទឹមនឹងនោះ បណ្តាតំណាងក៏ផ្តល់យោបល់លើបណ្តាសេចក្តីរបាយការណ៍លទ្ធផលការងារដូចជា៖

- សេចក្តីរបាយការណ៍អនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៣/NQ-HĐND ចុះថ្ងៃទី ០៧ ខែកក្តដា ឆ្នាំ ២០២២ ស្តីពីលទ្ធផលត្រួតពិនិត្យឯកទេសរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការប្រតិបត្តិគតិយុត្តិក្នុងការងារគ្រប់គ្រងទាញយក ប្រើប្រាស់ធនធានរ៉ែនៅលើភូមិសាស្ត្រខេត្តត្រាវិញ ដំណាក់កាល ២០១៨-២០២០។

-សេចក្តីរបាយការណ៍អំពីស្ថានភាពអនុវត្តការប្រមូល ចំណាយថវិកា ស្ថានភាពប្រើប្រាស់ថវិកាបម្រុង បណ្តាខ្លឹមសារដែលមានកើតឡើងសូមយោបល់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តឆ្នាំ ២០២២។

- សេចក្តីរបាយការណ៍ផែនការហិរញ្ញវត្ថុថវិការដ្ឋ ០៣ ឆ្នាំ។

- សេចក្តីរបាយការណ៍ពីលទ្ធផលយកយោបល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងមុខសញ្ញារងជះឥទ្ធិពលផ្ទាល់របស់សេចក្តីព្រាងសេចក្តីសម្រេចចិត្តកំណត់បញ្ជីរាយឈ្មោះបណ្តាខ្ទង់ប្រមូល កម្រិតចំណាយ និងរចនាគ្រប់គ្រងចំណូលចំណាយ បណ្តាសេវាឧបត្ថម្ភធ្វើសកម្មភាពអប់រំ- បណ្តុះបណ្តាលចំពោះបណ្តាមូលដ្ឋានអប់រំរដ្ឋនៅលើភូមិសាស្ត្រខេត្តត្រាវិញ។

- សេចក្តីរបាយការណ៍ការងារបង្ការប្រឆាំងអំពើពុករលួយឆ្នាំ ២០២២។

- សេចក្តីរបាយការណ៍ការងារដោះស្រាយសេចក្តីបណ្តឹងតវ៉ារបស់ពលរដ្ឋឆ្នាំ ២០២២។

- សេចក្តីរបាយការណ៍ការងារបង្ការបង្រ្កាបឧក្រឹដ្ឋជន និងល្មើសច្បាប់ឆ្នាំ ២០២២។

- សេចក្តីរបាយការណ៍ការងារឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្ត។

- សេចក្តីរបាយការណ៍សាឡើងវិញសេចក្តីសម្រេចចិត្តដែលឆ្លងវិធានការបំពេញបន្ថែមទុនលក្ខន្តិកៈសម្រាប់មូលនិធិវិនិយោគពង្រីកខេត្តត្រាវិញ (ដំណាក់កាលដល់ឆ្នាំ ២០២៤)។

បន្ទាប់ពីបានស្តាប់យោបល់របស់បណ្តាសមាជិកគណៈកម្មាធិការប្រជាជនខេត្តលើកឡើងក្នុងអង្គប្រជុំ សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរបណ្តាមន្ទីរ គណៈ ផ្នែកខេត្តគប្បីប្រញាប់ពិនិត្យឡើងវិញ ធ្វើសុក្រឹតបណ្តាលិខិតសំណើស្នើ សេចក្តីព្រាងសេចក្តីសម្រេចចិត្ត ទន្ទឹមនឹងនោះសហការ ជួយគ្នាដើម្បីធ្វើសម្រេចគ្រប់គ្រាន់ ជាក់ច្បាស់បណ្តាខ្លឹមសារធានាឱ្យសម័យប្រជុំចុងឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត៕ 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291823