ស្នាមគំនូរនៃសមោសរសិល្បៈរបាំមហាជននៃជនជាតិខ្មែរខេត្តត្រាវិញលើកទី ១ ឆ្នាំ ២០២២
ឆ្លងអស់រយៈពេល ០៣ រាត្រីដែលបានប្រឡងប្រណាំងយ៉ាងសប្បាយរីករាយ ផុសផុលនៅក្បែរមណីយដ្ឋានគូស្រះស្រីប្រកបដោយសម្រស់មនោរម្យក្រោមពន្លឺព្រះចន្ទនៃរដូវបុណ្យអកអំបុក មនុស្សម្នារួមគ្នាចូលរួមទស្សនាបណ្តាឈុតសម្តែងសិល្បៈ របាំ ចម្រៀងប្រជាប្រិយនៃពិធីសមោសរសិល្បៈរបាំមហាជននៃជនជាតិខ្មែរខេត្តត្រាវិញលើកទី ១ ឆ្នាំ ២០២២ បានសម្រេចជោគជ័យស្ថាពរ និងបន្សល់ទុកមកការចំណាប់អារម្មណ៍របស់ទស្សនិកជនទាំងឡាយ ហើយសន្យានឹងជួបសាឡើងវិញនៅឆ្នាំ ២០២៣។ អ្នកយកសារព័ត៌មានកាសែតខេមរភាសាត្រាវិញបានជួបសំណេះសំណាលជាមួយនឹងគណៈមេប្រយោគថាច់មុនី អនុប្រធានគណៈជនជាតិខេត្តជុំវិញលទ្ធផលពិធីសមោសរសិល្បៈរបាំមហាជននៃជនជាតិខ្មែរខេត្តត្រាវិញលើកទី ១ ឆ្នាំ ២០២២។  

អ្នកយកសារព័ត៌មាន៖ ជម្រាបលោកថាច់មុនី តាមប្រសាសន៍លោកវាយតម្លៃយ៉ាងណាអំពីលទ្ធផលសមោសរសិល្បៈរបាំមហាជននៃជនជាតិខ្មែរខេត្តត្រាវិញលើកទី ១ ឆ្នាំ ២០២២?

លោកថាច់មុនី៖ បណ្តាឆ្នាំមុននេះ ខេត្តបានចាត់តាំងពិធីសមោសរឯកទេសបាន ពីរលើកហើយគឺ៖ លើកទីមួយចាត់តាំងសមោសរសិល្បៈមហាជនដោយមានកម្មវិធីចម្រុះរួមមាន ចម្រៀង របាំ តន្ត្រី និងចម្រៀងតន្ត្រី។ លើកទីពីរគឺពិប្រឡងសម្លៀកបំពាក់ប្រពៃណី។ ដោយឡែកតែឆ្នាំនេះ ជាលើកដំបូងដែលខេត្តចាត់តាំងសមោសរសិល្បៈរបាំមហាជននៃជនជាតិខ្មែរមិនជំនាញ ដោយមានការរចនាសម្ព័ន្ធបណ្តាមាតិការរឿងនៅក្នុងកម្មវិធីសម្តែងសុទ្ធតែជាមាតិកាប្រភេទរបាំរួមមាន៖ របាំបុរាណ របាំប្រជាប្រិយ និងរបាំសម័យ។ សមោសរឆ្នាំនេះដោយមាន ០៨ អង្គភាពស្រុក ទីក្រុង ទីផ្សាររួមខេត្តចូលរួម ដោយមានបេក្ខជនវ័យក្មេង សិស្ស និស្សិត អ្នកពលកម្ម កម្មករ ១៨៥ នាក់ចូលរួមប្រឡងប្រណាំងដោយសមាសភាព។ អំពីឈុតសម្តែងមាន ៣៣ មាតិកាប្រភេទ ក្នុងនោះ មាន ១២ មាតិកាប្រភេទរបាំបុរាណ និងរបាំប្រពៃណី មាន ១៥ មាតិកាប្រភេទរបាំប្រជាប្រិយ មាន ០៣ មាតិកាប្រភេទរបាំកាយវិកា និង ០៣ មាតិកាប្រភេទរបាំសម័យ។ បណ្តាមាតិកាឈុតសម្តែងភាគច្រើនមានតម្លៃខាងសិល្បៈ មានខ្លឹមសារល្អ រូបភាពរបាំត្រដាងបានភាពស្រុះស្រួលពីរោះទន់ភ្លន់ដូចជា៖ (១) របាំភូងនារីរបស់អង្គភាពស្រុកកូវកែ។ (២) របាំផ្កាចំប៉ីរបស់អង្គភាពស្រុកចូវថាញ់។ (៣) របាំស្រុកថ្កូវផ្លាស់ថ្មីរបស់អង្គភាពស្រុកថ្កូវ។ (៤) របាំគោះត្រឡោករបស់អង្គភាពស្រុកកាងឡុង។ (៥) របាំគោះត្រឡោករបស់អង្គភាពស្រុកយ្វៀងហាយ។ (៦) របាំក្រោមពន្លឺព្រះចន្ទរបស់អង្គភាពស្រុកទីវកឹង។ (៧) របាំជូនពររបស់អង្គភាពស្រុកកូវង៉ាង។ (៨) របាំប្រវត្តិស្នេហ៍ស្រះគូស្រីរបស់អង្គភាពទីក្រុងត្រាវិញញ៉ាំងឱ្យទស្សនិកជនចៃដន្យបានទស្សនាអំពីប្រវត្តិរឿងព្រេងនៃការជីកស្រះស្រីដោយបានប្រើវិធីសាស្ត្រជញ្ជូននាំរឿងព្រេងនិទានមកជាភាសារ បាំ ពិសេសគឺលំនាំភ្លេង និងសម្លៀកបំពាក់ព័ណ៌ស្រគាំងងិតបានជញ្ជូននាំទស្សនិកជននឹកឡើងវិញកាលសម័យច្រាសបែរមកលំហនៃអតីតកាលជាទីកន្លែងដែលធ្លាប់មានកើតឡើងពិធីប្រឡងប្រណាំងជីកគូស្រះស្រី។

ទន្ទឹមជាមួយនឹងការជោគជ័យក្នុងការកសាងមាតិកាប្រភេទរបាំ បណ្តារបស់អង្គភាពនៅទាំងប៉ុនប្រសប់ក្នុងការជ្រើសរើសបានបេក្ខជនមានលទ្ធភាពទេពកោលសល្យរបាំរាំបានល្អជាច្រើន មានបេក្ខជនប្រមាណ ២/៣ អាចមានលទ្ធភាព ទេពកោសល្យសម្តែងប្រៀបដូចជាសិល្បករ-ការិនីជំនាញ។ គួរឱ្យស្ងើចសរសើរនោះគឺ បេក្ខជនត្រឹងវង់ និងថាច់វុឌ្ឍីសម្តែងក្រុងរាពណ៍ និងហនុមានរបស់អង្គភាពស្រុកកូវង៉ាងជាដើម។

អ្នកយកសារព័ត៌មាន៖ តាមជំនាញ ទន្ទឹមនឹងការសម្រេចជោគជ័យនៃបណ្តាមាតិកាប្រភេទពិសេស តើនៅឱនខ្សោយនៅចំណុចណាដើម្បីដកពិសោធន៍សម្រាប់ឆ្នាំក្រោយដែរលោក ?

លោកថាច់មុនី៖ កម្មវិធីសម្តែងរបស់បណ្តាអង្គភាពភាគច្រើនសុទ្ធតែរចនារបាំប្រជាប្រិយ និងរបាំបុរាណ នៅខ្វះរបាំសម័យ។ មានតែអង្គភាពស្រុកកូវង៉ាង និងទីក្រុងត្រាវិញមានរចនាបន្ថែមរបាំសម័យ។ មានកម្មវិធីមាតិកាមួយចំនួន សម្តែងតាមបណ្តារបាំដែលមានស្រាប់កំពុងតែថ្កើងថ្កាន ដោយបានបណ្តាអង្គភាពហ្វឹកហាត់តាមឬចងក្រងបន្ថែមកាយវិការួចប្រើប្រាស់សម្លៀកបំពាក់ដែលមានស្រាប់ក្នុងបណ្តាមូលដ្ឋានឱ្យជួលសម្លៀកបំពាក់ខ្មែរជួលយកមកប្រើប្រាស់ទៅជាបណ្តាមាតិកាប្រភេទរបាំដើម្បីចូលរួមប្រឡង។ ខ្ញុំលើកឡើងបញ្ហានេះដើម្បីទុកឱ្យបណ្តាអង្គភាពពិចារណា ពីព្រោះបណ្តាអង្គភាពពេលចូលរួមប្រឡងខ្វះការវិនិយោគឱ្យបណ្តាមាតិកា ឈុតសម្តែងថ្មី មិនទាន់មានបណ្តាកត្តាថ្មី ភាពទម្លុះទម្លាយថ្មីក្នុងការនិពន្ធ ចងក្រង រៀបរៀងកម្មវិធីសិល្បៈ។ មាតិកាប្រភេទរបាំ មាតិកាប្រភេទវេទិកាល្ខោនយិកេគឺជាលក្ខណៈពិសេសដោយឡែករបស់ជនរួមជាតិខ្មែរណាមបូនិយាយរួម ខេត្តត្រាវិញនិយាយដោយឡែកសម្បូណ៍រឿងនិទានដោយលម្អិតសម្រាប់កសាងជាបណ្តាមាតិកាប្រភេទរបាំសមស្របជាមួយនឹងមូលដ្ឋាន។ ថ្វីត្បិត បណ្តាអង្គភាពមិនបានយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវទាញយកវត្ថុធាតុមានលក្ខណៈពិសេសទាំង ០២ នេះមកប្រើប្រាស់។ កងជួរសិល្បករ-ការិនីមហាជនមានការរីកចម្រើនបង្គួរទាំងបរិមាណ និងគុណភាព តម្រូវការទទួលផលវប្បធម៌ សិល្បៈនៅក្នុងតំបន់ជនរួមជាតិខ្មែរមានយ៉ាងច្រើន។ ថ្វីត្បិតតែ កងជួរអ្នកចងក្រង និពន្ធ រៀបរៀងនៅមានចំនួនតិច។ ស្របឱកាសនេះដែរ ខ្ញុំសូមសំណើស្នើដល់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍គប្បីសិក្សាស្រាវជ្រាវជាប្រចាំឆ្នាំឬក្នុងរយៈកាល ០៣ ឆ្នាំគប្បីចាត់តាំងបណ្តាពិធីសិក្ខាសាលា បើកបណ្តាវគ្គបំពាក់បំប៉ន ហ្វឹកហាត់អំពីលទ្ធភាពជូនគ្រូរបាំ អ្នកនិពន្ធ អ្នកចងក្រងកម្មវិធីសិល្បៈជនជាតិខ្មែរដើម្បីបម្រើឱ្យការអភិវឌ្ឈន៍រួមរបស់ខេត្ត។ ក្នុងមាតិកានីមួយៗ បណ្តាអង្គភាពសុទ្ធតែយកចិត្តទុកដាក់ដល់របាំរាំធ្វើយ៉ាងណាឱ្យតែរាំបានស្មើរគ្នាពិដើមដល់ចុងគឺជាការប្រសើរ មិនសូវយកចិត្តទុកដាក់ដល់កាយវិកាលក្ខណៈពិសេសដោយឡែកសំខាន់ មិនទាន់បង្កបានរូបភាពចំណុចបញ្ជាក់ជម្រៅរបស់ឈុតរបាំនៅឡើយ៕

អ្នកយកសារព័ត៌មាន៖ សូមអរគុណលោកថាច់មុនី!

អត្ថបទ-រូបថត៖ ស.ហ

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291797