បង្កើតសាខាសមាគមអភិវឌ្ឍន៍ធនធានមនុស្ស logistics វៀត ណាមតំបន់វាលទំនាបទន្លេគឺវឡុង
កាលពីថ្ងៃទី ០៤ ខែឆ្នូ សាលាសកលមហាវិទ្យាល័យត្រាវិញសហការជាមួយនឹងសហពន្ធន៍អភិវឌ្ឍន៍ធនធានមនុស្ស logistics វៀតណាម (VALOMA) ចាត់តាំងសន្និបាតចេញបង្ហាញមុខសាខាសមាគម VALOMA តំបន់វាលទំនាបទន្លេគឺវឡុង ។ អញ្ជើញចូលរួមមានលោកត្រឹងថាញហាយ នាយកដ្ឋានរងនៃនាយកដ្ឋាននីហរ័ណអាហរ័ណនៃក្រសួងឧស្សាហពាណិជ្ជកម្ម ប្រធានកិត្តិយស VALOMA លោកឡេថាញបិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត  សាលាសកលមហាវិទ្យាល័យត្រាវិញ និងអាជីវកម្មគឺជាសមាជិកសមាគម VALOMA ជិត ៣០ នាក់មកពីរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ រួមជាមួយនឹងបណ្តាសមាជិកថ្មីនៅក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។

បណ្តាសមាជិកសាខាសមាគម VALOMA តំបន់វាលទំនាបទន្លេគឺវឡុ។រូបថត៖ហុងញ៉ុង

សន្និបាតបានប្រកាសសេចក្តីសម្រេចចិត្តបង្កើតសាខាសមាគម VALOMA នៅនឹងតំបន់វាលទំនាបទន្លេគឺវឡុង រួមមានអង្គការជាសមាជិកសមាគម ១៥ កន្លែង និងសមាជិកសមាគម ០៧ នាក់។ ក្នុងនោះ សាលាសកលមហាវិទ្យាល័យត្រាវិញ បានតែងតាំងជាប្រធានសាខា។

មានយោបល់ក្នុងសន្និបាតនេះ អនុប្រធានគណៈកម្មាធិការប្រជាជនឡេថាញបិញប្រសិទ្ធពរ VALOMA ដែលមានសាខាសមាគមមុនដំបូងបង្អស់នៅនឹងតំបន់វាលទំនាបទន្លេគឺវឡុង  និងសាលាសកលមហាវិទ្យាល័យត្រាវិញ ជាមួយនឹងតួនាទីជាប្រធានសាខាសមាគម។ ទន្ទឹមនឹងនោះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសង្កត់ធ្ងន់ថា៖ ត្រាវិញមានលក្ខណៈ ទីតាំងភូមិសាស្ត្រងាយស្រួល មានសក្តានុពលធំដើម្បីពង្រីកសេវាកម្ម  logistics។ ថ្វីត្បិត បច្ចុប្បន្ននេះ មុខទំនិញស្ទើតែទាំងអស់របស់តំបន់វាលទំនាបទន្លេគឺវឡុង  ត្រូវបានដឹកជញ្ជូនទៅកំពង់ផែរបស់ទីក្រុងហូជីមិញ និងតំបន់ភូមិភាគអាគ្នេយ៍ដើម្បីនីហរ័ណ។ តំបន់វាលទំនាបទន្លេគឺវឡុង  មិនទាន់មានក្រុមហ៊ុន logistics ចម្រុះឡើយ ហេតុដូច្នោះ ការពង្រីកប្រព័ន្ធ logistics គឺជាតម្រូវការជាបន្ទាន់ និងមានឥទ្ធិពលយ៉ាងសកម្មចំពោះបណ្តាផ្នែកផលិត សេវាកម្ម រួមចំណែកពង្រីកសេដ្ឋកិច្ចតំបន់វាលទំនាបទន្លេគឺវឡុងនិយាយរួម និងខេត្តត្រាវិញនិយាយដោយឡែក។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញបិញបានវាយតម្លៃខ្ពស់ចំពោះសាលាសកលមហាវិទ្យាល័យត្រាវិញដែលបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល logistics និងពាណិជ្ជកម្មអេឡិចត្រូនិចបានទាន់ពេលដើម្បីបម្រើតម្រូវការបណ្តុះបណ្តាលធនធានមនុស្ស logistics សម្រាប់តំបន់វាលទំនាបទន្លេគឺវឡុង។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញបិញសង្ឃឹមថា សាលាសកលមហាវិទ្យាល័យត្រាវិញអនុវត្តសម្រេចល្អតួនាទីរបស់ប្រធានសាខាសមាគម និងរួមវិភាគទានយ៉ាងសំខាន់ទៅក្នុងការពង្រីកសេវាកម្ម logistics របស់ខេត្ត និងតំបន់។

ស្ថិតនៅនឹងសន្និបាត បណ្តាតំណាង អាជីវកម្មបានរួមអធិប្បាយបទអន្តរាគមន៍ ផ្តោះប្តូរយោបល់អំពីតម្រូវការអភិវឌ្ឍន៍ធនធានមនុស្ស logistics ក្នុងតំបន់វាលទំនាបទន្លេគឺវឡុងកំណត់ទិសដៅធ្វើសកម្មភាពរបស់សាខាសមាគម VALOMA តំបន់វាលទំនាបទន្លេគឺវឡុក៏ដូចជាបណ្តាក្រុមវិធានការបណ្តុះបណ្តាល អនុវត្តសមស្របឱ្យការអភិវឌ្ឍន៍ធនធានមនុស្ស logistics៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826