ត្រាវិញផ្សព្វផ្សាយអនុវត្តគ្រោងផែនការ “ធានាសុវត្ថិភាពគ្រឿងម្ហូមអាហារ លើកកម្ពស់គុណភាពកសិ-រុក្ខជលផលដំណាក់កាល ២០២១-២០៣០” នៅលើភូមិសាស្ត្រខេត្ត
កាលពីថ្ងៃទី ០១ ខែធ្នូ គណៈកម្មាធិការប្រជាជនខេត្តចេញផ្សាយផែនការអនុវត្ត“ធានាសុវត្ថិភាពគ្រឿងម្ហូមអាហារ លើកកម្ពស់គុណភាពកសិ-រុក្ខជលផលដំណាក់កាល ២០២១-២០៣០” នៅលើភូមិសាស្ត្រខេត្ត។

យោងតាមនោះ គោលដៅរួមរបស់គ្រោងផែនការដើម្បីរួមចំណែកក្នុងការថែទាំសុខភាព និងសិទ្ធិផលប្រយោជន៍របស់ប្រជាជន លើកកម្ពស់គុណភាព តម្លៃ និងលទ្ធភាពប្រកួតប្រជែងរបស់ផលិតផលកសិ-រុក្ខជលផលត្រាវិញនៅលើទីផ្សារនៅក្នុង និងក្រៅប្រទេស។

ចាប់តាំងពីនេះរហូតដល់ឆ្នាំ ២០២៥ ត្រាវិញដាក់ចេញគោលដៅខិតខំមាន ១០០% មូលដ្ឋានផលិត-ធ្វើអាជីវកម្មគ្រឿងម្ហូមអាហារកសិ-រុក្ខជលផលបានបញ្ជាក់ទទួលស្គាល់គ្រប់លក្ខណៈធានាសុវត្ថិភាពគ្រឿងម្ហូមអាហារឬបានចុះកិច្ចសន្យាប្រតិបត្តិតាមការកំណត់ស្តីពីសុវត្ថិភាពគ្រឿងម្ហូមអាហារ។ អត្រាមូលដ្ឋានកែច្នៃគ្រឿងម្ហូមអាហារកសិ-រុក្ខជលផលបានទទួលស្គាល់គ្រប់សម្បទា HACCP ISO ២២០០០ ក្នុងមួយឆ្នាំកើន ១០%។ ផ្ទៃដីដាំដុះ ផ្ទៃដីចិញ្ចឹមជលផល ចំនួនមូលដ្ឋានចិញ្ចឹមសត្វបានទទួលបញ្ជាក់អនុវត្តកសិកម្មល្អ- GAP ក្នុងមួយឆ្នាំកើន ៥% អត្រាយកសំណាកគ្រឿងម្ហូមអាហារកសិ-រុក្ខជលផលដែលបានត្រួតពិនិត្យបទល្មើសបណ្តាសេចក្តីកំណត់សុវត្ថិភាពគ្រឿងម្ហូមអាហារ ក្នុងមួយឆ្នាំ ១០%។ គិតតាំងពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ផ្ទៃដីដាំដុះ ផ្ទៃដីចិញ្ចឹមជលផល ចំនួនមូលដ្ឋានចិញ្ចឹមសត្វបានបញ្ជាក់ទទួលស្គាល់អនុវត្តកសិកម្មល្អ - GAP (ដូចជា៖ VietGAP ឬប្រហាក់ប្រហែល) ក្នុងមួយឆ្នាំកើន ១០% រក្សាខ្ជាប់ ១០០% មូលដ្ឋានផលិត-ធ្វើអាជីវកម្មគ្រឿងម្ហូមអាហារកសិ-រុក្ខជលផលដែលបានទទួលស្គាល់បញ្ជាក់គ្រប់លក្ខណៈធានាសុវត្ថិភាពគ្រឿងម្ហូមអាហារឬបានចុះកិច្ចសន្យាប្រតិបត្តិតាមការកំណត់សុវត្ថិភាពគ្រឿងម្ហូមអាហារ។ អត្រាមូលដ្ឋានកែច្នៃ ការកែច្នៃគ្រឿងម្ហូមអាហារកសិ-រុក្ខជលផលបានបញ្ជាក់ទទួលស្គាល់សម្បទា HACCP ISO ២២០០០ (ឬប្រហាក់ប្រហែល) ក្នុងមួយឆ្នាំកើន ១៥% អត្រាផលិតផលកែច្នៃជម្រៅ (ធ្វើស្រាប់ឬទទួលទានជាបន្ទាន់) ក្នុងមួយឆ្នាំកើន ១០% និងអត្រាយកសំណាកគ្រឿងម្ហូមអាហារកសិ-រុក្ខជលផលដែលបានត្រួតពិនិត្យបទល្មើសបណ្តាសេចក្តីកំណត់សុវត្ថិភាពគ្រឿងម្ហូមអាហារបន្ថយក្នុងមួយឆ្នាំ ១០%។

ដើម្បីអនុវត្តសម្រេចបានបណ្តាគោលដៅដែលបានពោលមកខាងលើ គណៈកម្មាធិការប្រជាជនខេត្តបានដាក់ចេញបណ្តាភារកិច្ចសំខាន់ៗដូចជា៖ កសាងបណ្តាតំបន់ផលិតមុខទំនិញប្រមូលផ្តុំ ទ្រង់ទ្រាយធំដែលបានអនុវត្តសម្បទាផលិតចីរភាពដូចជា៖ VietGAP GlobalGAP សរីរាង្គ។ល។ ឧបត្ថម្ភ ណែនាំប្រជាជន អាជីវកម្មកសាងពាណិជ្ជសញ្ញា យីហោ ចាត់តាំងផ្សព្វផ្សាយសាយភាយ ចងសម្ព័ន្ធ និងជំរុញពាណិជ្ជកម្មផលិតផលនៅក្នុង និងក្រៅប្រទេស ជានិច្ចកាលចាត់តាំងហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្រ-បច្ចេកវិទ្យាជឿនលឿនក្នុងការផលិត “បៃតង-ជ្រះស្អាត” តាមទិសដៅកសិកម្មសរីរាង្គបរិស្ថាន ប្រិតសំច្នៃធនធាន និងកាត់បន្ថយការបញ្ចេញកាកសំណល់។ ក្រៅពីនោះ គប្បីត្រូវបង្កើនការងារត្រួតពិនិត្យ ស៊ើបអង្កេតវិនិច្ឆ័យម៉ឺងម៉ាត់បទល្មើសច្បាប់អំពីគុណភាព សុវត្ថិភាពគ្រឿងម្ហូមអាហារកសិ-រុក្ខជលផល។

ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនខេត្តក៏បានដាក់ចេញបណ្តាវិធានការដើម្បីជំរុញលទ្ធផលអនុវត្តដូចជា៖ ចាត់តាំងត្រួតពិនិត្យស៊ើបអង្កេត និងផ្សព្វផ្សាយព័ត៌មានងាយរងគ្រោះសុវត្ថិភាពគ្រឿងម្ហូមអាហារបម្រើគ្រប់គ្រងគុណភាព និងធានាសុវត្ថិភាពគ្រឿងម្ហូមអាហារសម្រាប់ប្រជាជន និងអាជីវកម្មនៅលើភូមិសាស្ត្រខេត្ត។ ចាត់បុគ្គលិក និយោជិតចូលរួមបណ្តាវគ្គបណ្តុះបណ្តាល បំពាក់បំប៉នគ្រប់គ្រងគុណភាព សុវត្ថិភាពគ្រឿងម្ហូមអាហារ។

គណៈកម្មាធិការប្រជាជនខេត្តប្រគល់ភារកិច្ចឱ្យមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទធ្វើជាអធិបតីសហការជាមួយនឹងបណ្តាមន្ទីរ ផ្នែកមានការទាក់ទង និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តសហការអនុវត្ត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291802