ជូននិងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សលើក ៣ កុម្ភៈ ដល់បក្ខជន ២១០ រូប

តាមប្រភពដំណឹងពីគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត ក្នុងការជូននិងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សលើក ៣ កុម្ភៈ ឆ្នាំ ២០២៣ នេះ ក្នុងទូទាំងខេត្តមានបក្ខជនចំនួន ២១០ រូប ដែលបានទទួលសញ្ញាសម្គាល់អាយុបក្ស (ឧទ្ទិសជូន ៥ រូប)។ 

ជាក់ស្តែងនោះគឺ បក្ខភាគស្រុកកាងឡុងមានបក្ខជនបានទទួលសញ្ញាសម្គាល់អាយុបក្សចំនួន ៤៣ រូប បក្ខភាគទីក្រុងត្រាវិញ ៣៨ រូប បក្ខភាគស្រុកកូវង៉ាង ៣០ រូប បក្ខភាគស្រុកចូវថាញ់ ១៩ រូបបក្ខភាគទីផ្សាររួមខេត្តយ្វៀងហាយ ១៧ រូប បក្ខភាគស្រុកទីវកឹង ១៦ រូប បក្ខភាគស្រុកថ្កូវ ១៥ រូប បក្ខភាគស្រុកកូវកែ ១៣ រូប បក្ខភាគផែនបណ្តាស្ថាប័ន និងអាជីវកម្ម ០៨ រូប បក្ខភាគស្រុកយ្វៀងហាយ ០៦ រូប បក្ខភាគគណៈបញ្ជាការដ្ឋានយោធាខេត្ត ០៤ រូប បក្ខភាគគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ០១ រូប។

ក្នុងចំនួន ២១០ បក្ខជនបានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សលើកនេះ មានបក្ខជន ០១ រូបទទួលសញ្ញាសម្គាល់អាយុបក្ស ៧០ ឆ្នាំ បក្ខជន ០១ រូបទទួលសញ្ញាសម្គាល់អាយុបក្ស ៦៥ ឆ្នាំ បក្ខជន ១២ រូបជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស ៦០ ឆ្នាំ (ឧទ្ទិស ០១) បក្ខជន ២៥ រូបបានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស ៥៥ ឆ្នាំ (ឧទ្ទិស ០២)  បក្ខជន ២២ រូបទទួលសញ្ញាសម្គាល់អាយុបក្ស ៤៥ ឆ្នាំ បក្ខជន ៥៧ រូបបានជូន និងឧទ្ទិសជូនទទួលសញ្ញាសម្គាល់អាយុបក្ស ៤០ ឆ្នាំ (ឧទ្ទិស ០១) បក្ខជន ៦៤ រូបទទួលសញ្ញាសម្គាល់អាយុបក្ស ៣០ ឆ្នាំ៕ ស.ហ

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 20
  • ថ្ងៃនេ: 601
  • ក្នុងសប្តាហ៍: 11,226
  • ទាំងអស់: 857,314